បាត់ដំបង:ដោយសាតែចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនទើបឈ្មួញខិលខូចមួយចំនួននៅតែបន្តនាំទំនិញដែលខូចគុណភាពពីប្រទេសថៃមកខេត្តបាត់ដំបងទឹកដីកម្ពុជាភ្លេចពីបញ្ហាប៉ះពាល់ដល់សុខភាពអ្នកដទៃរួមនិងល្មើសពីច្បាប់ប្រទេសរបស់ខ្លួន។ជាក់ស្តែងពងមាន់ដែលខូចគុណភាពជិត១មឺុនគ្រាប់ត្រូវបានឈ្មួញនាំចូលតាមច្រកល្បៀងអន្តរ:ជាតិដូងក្នុងស្រុកកំរៀងខេត្តបាត់ដំបងនៅថ្ងៃទី២៤ខែឧសភានេះត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបងបានត្រួតពិនិត្យនិងចាប់ដកហូតបានដើម្បីបំផ្លាញចោល។លោកហាក់.សុខរិនប្រធានសាខាកាំកុងត្រួលខេត្តបានអោយដឹងថានៅព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨នេះលោកបាននាំកម្លាំងចុះត្រួតពិនិត្យនិងស្ទាក់ចាប់បានពងមាន់ខូចគុណភាពជិត១០,០០០គ្រាប់ខណៈដែលឈ្មួញនាំចូលពីប្រទេសថៃឆ្លងកាត់តាមច្រកប៉ុស្តិ៍អន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀងខេត្តបាត់ដំបង។លោកបានបន្តអោយដឹងថាប្រតិបត្តិការខាងលើមន្ត្រីជំនាញបានចាប់ដកហូតពងមាន់ចំនួន២៧០កញ្ច្រែងស្មើរនឹងចំនួន៨,១០០គ្រាប់ដែលឈ្មួញដឹកតាមរទេះបំភ័ណ្ឌភ្នែកសមត្ថកិច្ចបើគ្មានធ្វើការពិនិត្យត្រឹមត្រូវនោះទេឈ្មួញនិងដាក់លក់លើទីផ្សារបំផ្លាញដល់សុខភាពរបស់ពលរដ្ឋជាក់ជាមិនខាន។លោកបន្តទៀតថាពងមាន់ដែលដកហូតបាននោះត្រូវបានមន្ត្រីជំនាញធ្វើការដុតកំទេចចោលភ្លាមៗនៅហ្នឹងមាត់ច្រកតែម្តងដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមនិងអាជ្ញាធរផងដែរ។ក្រោយពីបានដកហូតមន្ត្រីជំនាញបានណែនាំនិងអប់រំដល់ឈ្មួញរូបនោះត្រូវតែបញ្ឍប់ការនាំចូលទំនិញខូចគុណភាពបន្តទៀតបើមិនដូច្នោះទេមន្ត្រីជំនាញនិងចាត់ការទៅតាមផ្លូវច្បាប់៕ពាយ័ព្យ

