ភ្នំពេញ ៖ បន្ទាប់ពីមានការសំដែងក្តីកង្វល់ ក៏ដូចការសំណូមពរ អោយអាជ្ញាធរខណ្ឌពោធិ៍សែន ពិសេសសំដៅទៅរកលោកហែម ដារិទ្ធិ ដែលជាអភិបាលខណ្ឌ អោយជួយស្ថាបនាផ្លូវ ១ ខ្សែ ស្ថិតនៅក្នុងភូមិទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ដែលកំពុងបែកផុក និង ពិសេសពិបាកធ្វើដំណើរ នោះមក ។លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ បានឆ្លើយបំភ្លឺថា ផ្លូវនេះជាគំរោងធ្វើរបស់មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ។
