ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ចាស់ជរាជាមូលដ្ធានមនុស្សដំបូងនៃប្រទេសជាតិក្នុងការកសាងនូវសុខសន្តិភាព និងការអភិវឌ្ឍន៍

 

ខេត្តកណ្តាល : លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែក បានដឹកនាំមន្ត្រីរាជការក្រោមឱវាទនៅក្នុងពិធីជួបសួរសុខទុក្ខនិងសំណេះសំណាលជាមួយ លោកតា លោកយាយ តំណាងប្រធាន-អនុប្រធាសមាគមន៍មនុស្សចាស់ទាំង៧ឃុំទូទាំងស្រុកលើកដែក ខេត្តកណ្តាល មុនបុណ្យភ្ជុំបិណ្ឌ នៅសាលប្រជុំសាលាស្រុកកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ដោយអនុវត្តតាមគោលការណ៍របស់សម្តេចក្រឡាហោម ស ខេង និងការណែនាំពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជំរុញអោយអាជ្ញាធរមន្ត្រីរាជការថ្នាក់ក្រោមជាតិទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខការលំបាករបស់ប្រជាពលរដ្ធ ជាពិសេសត្រូវតបស្នងសងគុណដល់មនុស្សចាស់ជរាដែលគាត់បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយបន្តវេន។ទន្ទឹមនិងនោះលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ដែលទើបនឹងឡើងកាន់តំណែងថ្មី បានចូលរួមសហការជាមួយក្រុមការងារគណៈពង្រឹងរាជរដ្ធាភិបាលចុះជួយមូលដ្ធានតែងតែចុះសួរសុខទុក្ខនិងជួយដោះស្រាយជូនប្រជាពលរដ្ធ ក៍ដូចជាសមាគមន៍មនុស្សចាស់ជរា ជាប្រចាំទៅតាមតម្រូវការ ខណៈដែលស្រុកមួយនេះកំពុងតែមានការអភិវឌ្ឍន៍រីកចំរើនគួរអោយកត់សម្គាល់ផងដែរ។លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុក ក៍បានស្នើសុំអោយលោកយាយ លោកតា អ៊ុំពូមីង និងប្រជាពលរដ្ធ ត្រូវថែរក្សាសុខភាពអោយបានល្អ ដោយពាក់ម៉ាស់ លាងដៃនិងទឹកអាកុល ជែលឫសាប៊ូអោយបានទៀងទាត់ ស្របតាមសេចក្តីប្រកាស់របស់ក្រសួងសុខាភិបាល បើទោះបីថា ប្រទេសយើងជាសះស្បោយអស់ពីជំងឺកូវីដ-19 ក៍ដោយយើងត្រូវតែប្រុងប្រយ័ត្ន ជៀសជាងប្រសើជាងព្យាបាល។ក្នុងពិធីសំណេះសំណាលនោះដែរ លោក អភិបាលស្រុក រួមជាមួយមន្ត្រីរាជការក្រោមឱវាតបានឧបត្ថម្ភអង្ករនិងថវិកា ជូនដល់សមាគមន៍ទាំង៧ ដោយក្នុង១សមាគមន៍ទទួលបាននូវអង្ករចំនួន២០០គីឡូក្រាម ថវិកាចំនួន២០០,០០០រៀល ដើម្បីយកទៅប្រើប្រាស់ក្នុងសមាគមន៍ នាឱកាសបុណ្យភ្ជុំបិណ្ឌ៕

ចាស់ជរាជាមូលដ្ធានមនុស្សដំបូងនៃប្រទេសជាតិក្នុងការកសាងនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសអោយមានការរីកចំរើនលើគ្រប់វិស័យដូចសព្វថ្ងៃ ក្រោមការដឹកនាំដ៍ឈ្លាស់វៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។នេះបើតាមការលើកឡើងរបស់លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែក បានដឹកនាំមន្ត្រីរាជការក្រោមឱវាតនៅក្នុងពិធីជួបសួរសុខទុក្ខនិងសំណេះសំណាលជាមួយ លោកតា លោកយាយ តំណាងប្រធាន-អនុប្រធាសមាគមន៍មនុស្សចាស់ទាំង៧ឃុំទូទាំងស្រុកលើកដែក ខេត្តកណ្តាល មុនបុណ្យភ្ជុំបិណ្ឌ នៅសាលប្រជុំសាលាស្រុកកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ដោយអនុវត្តតាមគោលការណ៍របស់សម្តេចក្រឡាហោម ស ខេង និងការណែនាំពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជំរុញអោយអាជ្ញាធរមន្ត្រីរាជការថ្នាក់ក្រោមជាតិទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខការលំបាករបស់ប្រជាពលរដ្ធ ជាពិសេសត្រូវតបស្នងសងគុណដល់មនុស្សចាស់ជរាដែលគាត់បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយបន្តវេន។ទន្ទឹមនិងនោះលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ដែលទើបនឹងឡើងកាន់តំណែងថ្មី បានចូលរួមសហការជាមួយក្រុមការងារគណៈពង្រឹងរាជរដ្ធាភិបាលចុះជួយមូលដ្ធានតែងតែចុះសួរសុខទុក្ខនិងជួយដោះស្រាយជូនប្រជាពលរដ្ធ ក៍ដូចជាសមាគមន៍មនុស្សចាស់ជរា ជាប្រចាំទៅតាមតម្រូវការ ខណៈដែលស្រុកមួយនេះកំពុងតែមានការអភិវឌ្ឍន៍រីកចំរើនគួរអោយកត់សម្គាល់ផងដែរ។លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុក ក៍បានស្នើសុំអោយលោកយាយ លោកតា អ៊ុំពូមីង និងប្រជាពលរដ្ធ ត្រូវថែរក្សាសុខភាពអោយបានល្អ ដោយពាក់ម៉ាស់ លាងដៃនិងទឹកអាកុល ជែលឫសាប៊ូអោយបានទៀងទាត់ ស្របតាមសេចក្តីប្រកាស់របស់ក្រសួងសុខាភិបាល បើទោះបីថា ប្រទេសយើងជាសះស្បោយអស់ពីជំងឺកូវីដ-19 ក៍ដោយយើងត្រូវតែប្រុងប្រយ័ត្ន ជៀសជាងប្រសើជាងព្យាបាល។ក្នុងពិធីសំណេះសំណាលនោះដែរ លោក អភិបាលស្រុក រួមជាមួយមន្ត្រីរាជការក្រោមឱវាតបានឧបត្ថម្ភអង្ករនិងថវិកា ជូនដល់សមាគមន៍ទាំង៧ ដោយក្នុង១សមាគមន៍ទទួលបាននូវអង្ករចំនួន២០០គីឡូក្រាម ថវិកាចំនួន២០០,០០០រៀល ដើម្បីយកទៅប្រើប្រាស់ក្នុងសមាគមន៍ នាឱកាសបុណ្យភ្ជុំបិណ្ឌ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com