ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កំពុងស្រស់ស្រូបអាហារជុំបងប្អូនក្នុងរដូវភ្ជុំបិណ្ឌនៅក្រោមផ្ទះស្រាប់តែរន្ទះមកប្រល័យបណ្តាលអោយក្ស័យសង្ខា៦នាក់នឹងរបួស៤នាក់

ខេត្តបាត់ដំបង÷បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី១៨ខែកញ្ញានេះបានអោយដឹងថា÷កាលពីវេលាម៉ោង៦នឹង១៥នាទីល្ងាចថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០នៅចំណុចភូមិបឹងធ្មួយឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបងមានករណីរន្ទៈបាញ់បានកើតឡើងទៅលើផ្ទះប្រជាពល១គ្រួសារបណ្តាលឲ្យស្លាប់មនុស្ស០៦នាក់ក្នុងនោះស្រី០២នាក់និងរងរបួសមនុស្ស០៤នាក់ផ្សេងទៀត។របាយការណ៍ដដែលបន្តថាជនរងគ្រោះទាំង១០នាក់រួមមាន÷១/ឈ្មោះយ៉ុម.ញុិកភេទប្រុសអាយុ៥៦ឆ្នាំម្ចាស់ផ្ទះនៅភូមិឃុំខាងលើស្លាប់។២/ឈ្មោះដាំ.សុខណាភេទស្រីអាយុ៥៦ឆ្នាំត្រូវជាប្រពន្ធ(ស្លាប់)។៣/ឈ្មោះយ៉ុម.ចរិយាភេទស្រីអាយុ២៥ឆ្នាំត្រូវជាកូនបង្កើតរបស់ម្ចាសផ្ទះ(ស្លាប់)។៤/ឈ្មោះយ៉ុម.រ៉ាវុធភេទប្រុសអាយុ២៦ឆ្នាំត្រូវជាកូនបង្កើតម្ចាស់ផ្ទះ(ស្លាប់)។៥/ឈ្មោះ(ធី)អត់ស្គាល់ត្រកូលភេទប្រុសមកពីខេត្តបាត់ដំបង(ស្លាប់)។៦/ឈ្មោះអន.រិនភេទប្រុសប្រុសអាយុ២៧ឆ្នាំរស់នៅខេត្តបាត់ដំបងស្លាប់។៧/ឈ្មោះវឿន.វុត្ថាប្រុសអាយុ៤១ឆ្នាំ់មកពីបាត់ដំបង(រងរបួស)៨/ឈ្មោះសើក.សារស់ភេទប្រុសអាយុ៤១ឆ្នាំរស់នៅខេត្តបាត់ដំបង(រងរបួស)៩/ឈ្មោះហួត.ហុងអាយុ៤៨ឆ្នាំមកពីបាត់ដំបង(រងរបួស)១០/ឈ្មោះឃឿត.សំណាងប្រុសអាយុ២៥ឆ្នាំរស់នៅភូមិបឹងធ្មួយឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបង(រងរបួស)។
តាមការបញ្ជាក់ពីអ្នកជិតខាងកន្លែងកើតហេតុបានអោយដឹងថា÷មុនកើតហេតុគេឃើញក្រុមគ្រួសារជនរងគ្រោះ(ម្ចាស់ផ្ទះ)មានបងប្អូនមកពីខេត្តបាត់ដំបងក្នុងគោលបំណងមកជួបជុំបងប្អូនក្នុងរដូវបុណ្យភ្នំបិណ្ឌ។លុះដល់វេលាកើតហេតុខាងលើក្រុមគ្រួសារជនរងគ្រោះ(ម្ចាស់ផ្ទះ)រួមនឹងបងប្អូនមកពីខេត្តបាត់ដំបងក៏បានជួបជុំគ្នាស្រស់ស្រូបអាហារពេលល្ងាចនៅក្រោមផ្ទះហើយស្របពេលមានភ្លៀកធ្លាក់១មេធំលាយឡំផ្គររន្ទះផងដែរពេលនោះក៏ស្រាប់តែមានរន្ទះបាញ់តែម្តង។ប្រភពដដែលបន្តថា÷ក្រោយគេឃើញមានរន្ទះបាញ់ចំផ្ទះជនរងគ្រោះរួចមកអ្នកជិតខាងក៏ឮសម្លេងស្រែកយំក៏បានរត់មកមើលក៏ស្រាប់តែមានមនុស្សដេកដួលទាំងអស់ក៏មានការភ្ញាក់ផ្អើលដល់អាជ្ញាធរនឹងសមត្ថកិច្ចតែម្តងចំណែកអ្នកខ្លះនៅលើផ្ទះមិនមានបញ្ហាអ្វីទេ។
សមត្ថកិច្ចបញ្ជាក់ដែរថា÷បច្ចុប្បន្នអ្នករងរបួសទាំង៤នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីចំណែកសពជនរងគ្រោះ១គ្រួសារត្រូវបានសាច់ញ្ញាតិនឹងអាជ្ញាធរកំពុងចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ចំណែកសពបងប្អូនដែលមកលេងពីខេត្តបាត់ដំបងសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញ្ញាតិឬកូនចៅដែលរស់នៅខេត្តបាត់ដំបងដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com