ភាពព្រហើន និងរមិលគុណចំពោះគ្រូឧបជ្ឈា របស់ភិក្ខុ ហេង ពេជ្រ អតីតព្រះសង្ឃវត្តអង្គថ្ម ដែលបានបរាជិកស្រីញី ហើយបានបន្លំខ្លួនបួសជាថ្មីនៅវត្តអង្គស្រង៉ែ កំពុងបែងចែកវត្តជា២ និងចាត់ទុកចៅអធិការវត្តជាទីងមោង
ខេត្តកំពង់ស្ពឺ ៖ នៅក្នុងរឿងព្រេងនិទានខ្មែរបានចារទុក ជាយូរណាស់មកហើយ អំពើការធ្វើគុណចំពោះមនុស្សខ្លះយើងនឹងបានគុណមកវិញ តែជួយអ្នកខ្លះទៀតគឺបានទោសមកវិញ វាប្រៀបបានទៅនឹងការជួយសត្វក្រពើ ដែលវាបានរស់ធំធាត់ ហើយវាក៏បានបកក្បាលខាំស៊ីម្ចាស់ទៅវិញ ។
រឿងព្រេងនិទាននេះ វាមិនខុសអីទៅនឹងរឿងរបស់ ចៅអធិការវត្តមួយអង្គ មានព្រះជន្ម ៧៨ព្រះវស្សា គង់នៅវត្តអង្គស្រង៉ែ ភូមិត្រពាំងត្រាវ ឃុំរលាំងគ្រឺល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។រឿងនោះមានដូចតទៅ កាលពី៤ឆ្នាំមុន ចៅអធិការបានបំបួសនេនមួយអង្គឈ្មោះ ហេង ពេជ្រ បច្ចុប្បន្នជា អគ្គតេជោ ហេង ពេជ្រ ជាទីប្រឹក្សាព្រះជំនួយការសាលាអនុគណ ស្រុកសំរោងទង។ការបំបួសនេះ ចៅអធិការ មិនបានដឹងប្រវត្តិច្បាស់លាស់នោះទេ តែមានអ្នកធានា ត្រឹមត្រូវទើបចៅអធិការសំរេចចិត្តបំបួសក្រពើមួយនោះទៅ ។
លោក ហេង ពេជ្រ បានបួសក្នុងវត្តអង្គស្រង៉ែ បានមួយឆ្នាំ ភិក្ខុអង្គនេះបានធ្វើព្យុះភ្លៀងដោយបានរៀបចំទិញទឹកចិត្តនិងបានគៀងគរអាចារ្យ គណកម្មការ ពុទ្ធបរិស័ទ៤-៥នាក់ ឡើងទៅសាលាអនុគណស្រុកសំរោងទង ដែលមានព្រះគ្រូវិន័យវាទី ឌូ វណ្ណឌឿន ជាព្រះអនុគណស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងជាព្រះគ្រូចៅអធិការវត្តរលំាងកំពូល ។ ព្រះគ្រូ ឌូ វណ្ណឌឿន បានអារកាត់ជំនួសចៅអធិការវត្តអង្គស្រង៉ែ ដោយបានតែងតាំងភិក្ខុ ហេង ពេជ្រ ជាគ្រូសូត្រស្តាំ ។ នៅពេលនោះចៅអធិការវត្តបានជំទាស់ដោយមិនយល់ព្រម ការតែងតាំង ភិក្ខុ ហេង ពេជ្រ ជាគ្រូសូត្រស្តាំនោះទេ ព្រោះបួសតឹមបាន១វស្សា ហើយមកកាន់តួនាទីខ្ពស់ជាង ភិក្ខុចាស់ៗក្នុងវត្ត ដែលបានបួស៦-៧ ព្រះវស្សាទៅវិញ តែការជំទាស់នោះមិនមានប្រសិទ្ធិភាពនោះទេ ព្រោះព្រះអនុគណ ឌូ វណ្ណឌឿន បានប្រើអំណាចទៅហើយ ហើយអំណាចលោក ឌូ វណ្ណឌឿន អាចផ្សឹកចៅអធិការណាក៏បាននៅក្នុងស្រុកសំរោងទងនេះ ។
តាំងពីការប្រើអំណាច និងអាងខ្នង របស់ព្រះគ្រូវិន័យវាទី ឌូ វណ្ណឌឿន ព្រះអនុគណស្រុកសំរោងទង នោះមក ភិក្ខុ ហេង ពេជ្រ បានកាន់កាប់វត្តសឹងទាំងអស់ជំនួសចៅអធិការ ។
អគ្គតេជោ ហេង ពេជ្រ ជាទីប្រឹក្សាព្រះជំនួយការសាលាអនុគណ ស្រុក សំរោងទង តួនាទីទីប្រឹក្សានេះមិនដឹងលោក ហេង ពេជ្រ តែងតាំងខ្លួនឯងឬយ៉ាងណានោះទេ ព្រោះចៅអធិការមិនបានឃើញលិខិតតែងតាំងនោះផងទេ។
ដោយភាពពើងទ្រូងនេះហើយ កាលពីបុណ្យកថិនក្នុងវត្ត នៅខែតុលា ឆ្នាំ២០២៥ កន្លងទៅ គឺបានល្បីល្បាញពេញភូមិ-ពេញឃុំ -ពេញស្រុក ថា ៖ កថិនដែល ភិក្ខុ ហេង ពេជ្រ ជាអ្នកកាន់កាប់ និងមួយអាចារ្យដែលជាប៉ាក់ពួក បានធ្វើអោយបាត់លុយ ជិត២០លានរៀល ។ ការបាត់លុយជិត២០លានរៀល នេះបានបញ្ចាប់ដោយ អាចារ្យដែលបានកាន់លុយ ថាបានសសេរច្រលំ នៅមុខអង្គប្រជុំក្នុងវត្តអង្គស្រង៉ែ កាលពីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ទោះការបាត់លុយកថិន ត្រូវបានដោះស្រាយថា ៖ ជាការសសេរច្រលំ យ៉ាងណាក្តី ក៏អង្គប្រជុំបានសម្រេច រំសាយអាចារ្យ-គណកម្មការអាចារ្យនិងសម្រេចអោយមានការបោះឆ្នោតជាថ្មី នៅពេលខាងមុខ តែទោះជាយ៉ាងណាពុទ្ធបរិស័ទបានលើកឡើងថា ៖ អាចារ្យ-គណកម្មការអាចារ្យ ឡើងមកជាថ្មី អាចជាខ្សែ លោក ហេង ពេជ្រ ដដែល ព្រោះការបោះឆ្នោតយកតំណាងភូមិតិចណាស់ ។ ពុទ្ធបរិស័ទថា ៖ មានតែដេញ លោក ហេង ពេជ្រ ចេញពីវត្ត អោយនៅជាមួយ ព្រះគ្រូ ឌូ វណ្ណឌឿនឬ ទំលាក់តួនាទីពីសូត្រស្តាំ មកជានេន នោះទើបបញ្ហាក្នុងវត្តនឹងត្រូវដោះស្រាយបាន -អោយមានភាពត្រជាក់ត្រជុំ សុខសប្បាយ មានសាមគ្គីភាព ជាធម្មតាឡើងវិញ បានន័យថា ៖ ភិក្ខុនេន ហេង ពេជ្រ ជាមនុស្សមហាចង្រៃផុតលេខ ដែលខ្លួនបានបួសនឹងបានជួយមើលការខុសត្រូវ ក្នុងវត្តអង្គថ្ម ស្ថិតនៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បានបរាសិក ដោយបានរួមភេទជាមួយស្រី នៅក្នុងបន្ទប់ទឹក ហើយត្រូវបាន ព្រះអនុគណស្រុក ចាប់ផ្សឹក រួចទៅហើយ ។ ក្រោយពីដេកនៅផ្ទះអស់៣-៤ខែ លោក ហេង ពេជ្រ មិនដឹងធ្វើអី សូម្បីរកលុយទិញបាកាស់១កំប៉ុង ហូបក៏មិនមានផង ។ ចំណុចនេះហើយទើបគេ បានអង្វរ
ឳពុកម្តាយ មកភូតកុហក់ ចៅអធិការវត្តអង្គស្រង៉ែ ដោយសុំបួស គ្រាន់លាបំណន់ប៉ុណ្ណោះ ។ តែការកុហក់ រមិលគុណ ការអាងខ្នង ភិក្ខុ-ឌូ វណ្ណឌឿន ព្រះគ្រូវិន័យវាទី ព្រះអនុគណស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងជាព្រះគ្រូចៅអធិការវត្តរលំាងកំពូល ដែលព្រះគ្រូ ឌូ វណ្ណឌឿន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ កន្លងទៅខាងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដកហូតតំណែងជាព្រះមេគណខេត្តកំពង់ស្ពឺ របស់ ព្រះអង្គ ឌូ វណ្ណឌឿន ដោយបង្ខំឲ្យព្រះអង្គលាលែងពីតំណែងដោយខ្លួនឯងដោយសារតែព្រះសង្ឃអង្គនោះមានអាបត្តិប្រព្រឹត្តខុសធម៌វិន័យរបស់ព្រះពុទ្ធសាសនាតាមរយៈការឡើងច្រៀងរាំនៅលើឆាកតន្ត្រីដែលបានប្រារព្ធធ្វើឡើងនៅក្នុងវត្តរលាំងកំពូលស្ថិតនៅក្នុងឃុំព្រៃផ្ដៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។
ជិត១០ឆ្នាំ មកនេះ ព្រះអង្ញ ឌូ វណ្ណឌឿន បានខិតខំលិចកើត ដោយយកបានតួនាទីជាអនុគណស្រុក សំរោងទងដូចជាចៅហ្វាយស្រុកដូច្នេះ ដែរ ។ ដូច្នេះប្រសិនចៅអធិការក្នុងស្រុកសំរោងទង ទោះបួសបានច្រើនវស្សាក្តី មានវ័យចាស់ជាង យ៉ាងណាក្តីក៏លោកមិនសូវគោរពទេ ព្រោះស័កព្រះគ្រូ
ឌូ វណ្ណឌឿន ធំជាង ៕