ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

ព័ត៌មានថ្មីៗបំផុត

ឈ្មួញដឹកពងមាន់ខូចគុណភាពពីប្រទេសថៃជិត១មឺុនគ្រាប់ត្រូវបានបង្ក្រាប

ឈ្មួញដឹកពងមាន់ខូចគុណភាពពីប្រទេសថៃជិត១មឺុនគ្រាប់ត្រូវបានបង្ក្រាប

បាត់ដំបង​:ដោយសាតែចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនទើបឈ្មួញខិលខូចមួយចំនួននៅតែបន្តនាំទំនិញដែលខូចគុណភាពពីប្រទេសថៃមកខេត្តបាត់ដំបងទឹកដីកម្ពុជាភ្លេចពីបញ្ហាប៉ះពាល់ដល់សុខភាពអ្នកដទៃរួមនិងល្មើសពីច្បាប់ប្រទេសរបស់ខ្លួន។ជាក់ស្តែងពងមាន់ដែលខូចគុណភាពជិត១មឺុនគ្រាប់ត្រូវបានឈ្មួញនាំចូលតាមច្រកល្បៀងអន្តរ:ជាតិដូងក្នុងស្រុកកំរៀងខេត្តបាត់ដំបងនៅថ្ងៃទី២៤ខែឧសភានេះត្រូវបានមន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបងបានត្រួតពិនិត្យនិងចាប់ដកហូតបានដើម្បីបំផ្លាញចោល។លោកហាក់.សុខរិនប្រធានសាខាកាំកុងត្រួលខេត្តបានអោយដឹងថានៅ​ព្រឹកថ្ងៃទី​២៤ខែឧសភាឆ្នាំ​២០១៨​នេះលោកបាននាំកម្លាំងចុះ​ត្រួតពិនិត្យនិង​ស្ទាក់​ចាប់បាន​ពងមាន់​ខូចគុណភាពជិត​១០,០០០​គ្រាប់ខណៈដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃឆ្លងកាត់​តាម​ច្រក​ប៉ុស្តិ៍​អន្តរជាតិ​ដូងស្ថិតក្នុង​ស្រុក​កំរៀងខេត្តបាត់ដំបង​។​លោកបានបន្តអោយដឹងថាប្រតិបត្តិការ​ខាងលើមន្ត្រី​ជំនាញ​បាន​ចាប់​ដកហូត​ពងមាន់​ចំនួន២៧០​កញ្ច្រែងស្មើរ​នឹង​ចំនួន៨,១០០​គ្រាប់​ដែលឈ្មួញដឹកតាមរទេះបំភ័ណ្ឌភ្នែកសមត្ថកិច្ចបើគ្មានធ្វើការពិនិត្យត្រឹមត្រូវនោះទេឈ្មួញនិងដាក់លក់លើទីផ្សារបំផ្លាញដល់សុខភាពរបស់ពលរដ្ឋជាក់ជាមិនខាន។​លោក​បន្តទៀតថាពងមាន់​ដែល​ដកហូត​បាន​នោះត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើ​ការដុត​កំទេចចោល​ភ្លាមៗនៅ​ហ្នឹងមាត់ច្រក​តែម្តងដោយមាន​ការចូលរួម​ពី​គ្រប់​ស្ថាប័នពាក់ព័ន្ធរួមនិងអាជ្ញាធរផងដែរ​។ក្រោយពីបានដកហូតមន្ត្រីជំនាញបានណែនាំនិងអប់រំដល់ឈ្មួញរូបនោះត្រូវតែបញ្ឍប់ការនាំចូលទំនិញខូចគុណភាពបន្តទៀតបើមិនដូច្នោះទេមន្ត្រីជំនាញនិងចាត់ការទៅតាមផ្លូវច្បាប់៕ពាយ័ព្យ សូមអានត... »

ទំនិញ​ខូចគុណភាព​ជាង​៤០​គីឡូក្រាមនៅ​លើទីផ្សារ​ធំ​ស្រុក​គាស់ក្រឡត្រូវបានដកហូតបំផ្លាញចោល

ទំនិញ​ខូចគុណភាព​ជាង​៤០​គីឡូក្រាមនៅ​លើទីផ្សារ​ធំ​ស្រុក​គាស់ក្រឡត្រូវបានដកហូតបំផ្លាញចោល

បាត់ដំបង​៖ការដកហូតទំនិញខូចគុណភាពជាង៤០គីឡូក្រាមនេះនៅខណះដែលមន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបងបានសហការ​ជាមួយ​មន្ត្រីនៃ​មន្ទីរ​ពាណិជ្ជកម្មនិង​អាជ្ញាធរ​ដែនដីបាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​ដាក់តាំង​លក់​នៅ​លើទីផ្សារ​ធំ​ក្នុងស្រុក​គាស់ក្រឡខេត្តបាត់ដំបង។លោកហាក់.សុខ​រិ​នប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបងបានអោយដឹងថាក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការពិនិត្យ​ស្វែងរក​ទំនិញ​ខូចគុណភាពនិង​ហួស​កាលបរិច្ឆេត​ខាងលើនេះបានធ្វើ​ឡើង​កាលពីថ្ងៃទី​២២ខែឧសភាឆ្នាំ​២០១៨នៅ​ចំណុច​ទីផ្សារ​ធំ​ក្នុងស្រុក​គាស់ក្រឡខេត្តបាត់ដំបង​។​​លោកបន្តថាក្នុង​ការចុះ​ត្រួតពិនិត្យ​នោះដែរជា​លទ្ធផល​ជាក់ស្តែង​មន្ត្រី​ជំនាញបាន​រកឃើញនិង​ដកហូត​បាន​ទំនិញ​ខូចគុណភាព​ចំរុះ​ចំនួន​៤២​គីឡូក្រាមដែលបានកំពង់ដាក់លក់នៅលើទីនេះ។លោកថាក្រោយពីបានដកហូតបច្ចុប្បន្នលោកបានយកទំនិញទាំងនោះមក​រក្សាទុក​នៅ​សាខាខេត្តដើម្បី​រងចាំ​ពេលវេលា​ណាមួយ​និងធ្វើ​ការដុត​កំទេចចោល​នៅពេល​ក្រោយ​។​​លោក​បន្តថាក្រោយពីដកហូតរាល់ទំនិញខូចគុណភាពរូបលោករួមនិងមន្ត្រី​ជំនាញ​ផ្សេងទៀតក៏បាន​ធ្វើការណែ​នាំ​អប់រំ​ដល់​ក្រុមអាជីវករក៏ដូចជាម្ចាស់​គ្រប់គ្រង​ផ្សារ​១នេះធ្វើយ៉ាងណា​ជួយ​ណែនាំ​តៗ​គ្នាអោយបញ្ឈប់​ការនាំយក​ទំនិញនិង​ចំណីអាហារ​ណា​ដែលខូចគុណភាព​និងហួស​កាលបរិច្ឆេតរួមនិង​ចំណីអាហារណាដែលមាន​លាយ​សារ​ធាតុគីមី​ផ្សេងៗ​មក​ដាក់តាំង​លក់​បន្តទៀតដែលជាកត្តាគ្រោះថ្នាក់ដល់សុខភាពមនុស្សជាច្រើនបូករួមទាំងផលប៉ះពាល់លើសុខភាពកុមារតូចៗផងដែលពួកគេបានទិញយកទៅបរិភោគ៕សៅ... សូមអានត... »

ក្រុមហ៊ុន ឧកញ៉ា អឹុង ប៊ុនហូវ មានបញ្ហាទំនាស់ដីធ្លី សហគមន៍ ជាអ្នកភូមិស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ នៅមិនទាន់ដោះស្រាយ

ក្រុមហ៊ុន ឧកញ៉ា អឹុង ប៊ុនហូវ មានបញ្ហាទំនាស់ដីធ្លី សហគមន៍ ជាអ្នកភូមិស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ នៅមិនទាន់ដោះស្រាយ

កណ្តាល ៖ ប្រជាពលរដ្ឋ រស់នៅភូមិស្ទឹងជ្រៃ ឃុំដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅតែទទូចរកការអន្តរាគន៍បន្តទៀត ខណៈមាន ( ស... សូមអានត... »

លោកក្របីស្និតនឹងហ៊ុនជា ជាន់ផ្អៀងទឹកដីមណ្ឌលគិរីពីរឿងដឹកឈើ ?

លោកក្របីស្និតនឹងហ៊ុនជា ជាន់ផ្អៀងទឹកដីមណ្ឌលគិរីពីរឿងដឹកឈើ ?

ខេត្តមណ្ឌលគិរី ៖ ក្រុមដឹកជញ្ជូនឈើប្រណីតឆ្លងដែនដោយខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារទ្វេភាគីអន្តរជាតិដាក់ដាំ... សូមអានត... »

អភិបាលខេត្តព្រះសីហនុ និង​លោក រស់ សុខគីម ប្រធានផ្សារលើបានអញ្ជើញចុះសួរសុខទុក្ខ​បងប្អូន​អាជីវករពាណិជ្ជករលក់ដូរ

អភិបាលខេត្តព្រះសីហនុ និង​លោក រស់ សុខគីម ប្រធានផ្សារលើបានអញ្ជើញចុះសួរសុខទុក្ខ​បងប្អូន​អាជីវករពាណិជ្ជករលក់ដូរ

ខេត្តព្រះសីហនុ៖ នៅកាលពីរសៀលថ្ងៃ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្ដម​... សូមអានត... »

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណះកម្មាធិការកណ្តាល អនុប្រធាន គណះពង្រឹងស្រុកល្វាឯម និងជាប្រធានគណះពង្រឹងឃុំកោះកែវ បានរៀបចំពិធីទិវាជាតិនៃការចងចាំ ២០ឧសភា

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណះកម្មាធិការកណ្តាល អនុប្រធាន គណះពង្រឹងស្រុកល្វាឯម និងជាប្រធានគណះពង្រឹងឃុំកោះកែវ បានរៀបចំពិធីទិវាជាតិនៃការចងចាំ ២០ឧសភា

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២១/៥/២០១៨គណៈពង្រឹងឃុំកោះកែវ ដឹកនាំដោយឯឧបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណះកម្មាធិការកណ្តាល... សូមអានត... »

វិធានការថ្មីស្រឡាងរបស់អធិការស្រុកថ្មគោលត្រូវបានប្រជាពលរដ្ឋនិងមហាជនគាំទ្រឲ្យអនុវត្តន៍បន្តរចំពោះក្រុមញៀនល្បែងសីុសង

វិធានការថ្មីស្រឡាងរបស់អធិការស្រុកថ្មគោលត្រូវបានប្រជាពលរដ្ឋនិងមហាជនគាំទ្រឲ្យអនុវត្តន៍បន្តរចំពោះក្រុមញៀនល្បែងសីុសង

បាត់ដំបង​:មតិមហាជនព្រមទាំងប្រជាពលរដ្ឋកំពង់សាទរនិងគាំទ្រចំណាត់ការថ្មីស្រឡាងរបស់អធិការស្រុកថ្មគោលដែលទើបដាក់បទបញ្ជាដល់កូនចៅស្រទាប់ក្រោមអោយចាប់អនុវត្តន៍។ពាក់ព័ន្ធនិងបទបញ្ជាថ្មីនេះសមត្ថកិច្ចនៃអធិការស្រុកថ្មគោលបានអោយដឹងថាដើម្បីអោយប្រជាពលរដ្ឋដែលជាក្រុមញៀនល្បែងមួយចំនួនតូចយល់ដឹងអោយបានកាន់តែច្បាស់អំពីគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុចដែលជាគោលការរបស់រាជរដ្ឋាភិបាលបានដាក់ចេញកន្លងមកក្នុងគោលបំណងអោយមន្ត្រីអនុវត្តន៍ច្បាប់ថ្នាក់មូលដ្ឋានយកទៅប្រើប្រាស់ដើម្បីសេចក្តីសុខក្នុងសង្គមនោះទើបលោកអធិការស្រុកបានដាក់បទបញ្ជាអោយសមត្ថកិច្ចថ្នាក់ឃុំចុះអនុវត្តន៍ជាលើកទី១។សមត្ថកិច្ចបន្តថាការអនុវត្តន៍បទបញ្ជារបស់លោកអធិការស្រុកថ្មគោល​នេះបានធ្វើឡើងខណះដែលសមត្ថកិច្ចបានចុះបង្ក្រាបវង់ល្បែង១កន្លងស្ថិតត្រង់ចំណុចក្រុមទី១៥ភូមិគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបងកាលពីវេលាម៉ោង១៦:០០នាទីថ្ងៃទី២០ខែឧសភាថ្មីៗនេះដោយបានឃាត់ខ្លួនអ្នកប្រព្រឹត្តបាន១១នាក់។ក្រោយពីបានបង្ក្រាប់វង់ល្បែងនិងឃាត់ខ្លួនសមត្ថកិច្ចបានអោយអ្នកលេងទាំងអស់រក្សាកន្លែងរៀងៗខ្លួនមិនអោយក្រោកទៅណាដើម្បីទទួលចំណេះដឹងពាក់ព័ន្ធនិងល្បែងសីុសងនេះក្រោមការពន្យល់ពីមន្ត្រីជំនាញបានលើកគោលនយោបាយទាំង៩ចំណុចជាកត្តាសំខាន់ដើម្បីអោយពួកគាត់បានយល់ហើយនិងដកខ្លួនចេញពីទម្លាប់នេះ។ប្រជាពលរដ្ឋរស់នៅឃុំគោកឃ្មុំនិងមតិមហាជនបានអបអរសាទរ​ដែលលោកអធិការស្រុក១នេះបានដាក់បទបញ្ជាដ៏សំខាន់នេះដើម្បីអោយក្រុមអ្នកល្បែងបានយល់និងបានកាត់បន្ថយតាមរយះការបង្រៀននូវចំណេះដឹងនេះដល់វង់ល្បែង។ស្ត្រីឈ្មោះប៉ក់.នឿនអាយុ៦៥ឆ្នាំជាម្ចាស់ផ្ទះបើកវង់ល្បែងក្រោយពីបានសមត្ថកិច្ចពន្យល់ហើយបានផ្តល់មតិអោយកម្ពុជាថ្មីដឹងថាកាលពីមុនគាត់ពុំដែលបានយល់អំពីអត្ថន័យភូមិឃុំមានសុវត្តិភាពនោះសំដៅទៅលើអ្វីនោះទេដល់ពេលសមត្ថកិច្ចចុះបង្រៀនបែបនេះទើបគាត់ក៏ដូចជាអ្នកលេងទាំង១១នាក់ផ្សេងទៀតបានយល់ច្បាស់នាពេលនេះ។ពួកគាត់បានអះអាងថាក្រោយពីមានការយល់ដឹងហើយពួកគាត់និងបញ្ឍប់ទម្លាប់នេះដោយជ្រើសយកទម្លាប់ដាំបន្លែក្បែផ្ទះមកប្រើប្រាស់វិញព្រោះគាត់មិនចង់អោយកូនចៅគាត់រស់នៅក្នុងសង្គមដែលពោរពេញទៅដោយចោរឆក់ចោរប្លន់ព្រោះតែល្បែងនោះទេ។ក្រោយពីបានសមត្ថកិច្ចបានបង្រៀនចប់ស្ត្រីជាអ្នកលេងល្បែងទាំង១១នាក់ត្រូវបានសមត្ថកិច្ចអនុញ្ញាតអោយវិលទៅផ្ទះវិញរៀងៗខ្លួន។បើទោះបីបែបណាប្រជាពលរដ្ឋនិងមហាជនសុំអោយគ្រប់សមត្ថកិច្ចអនុវត្តន៍បែបនេះបន្តរទើបពលរដ្ឋដែលជាអ្នកចូលចិត្តល្បែងទទួលការចេះដឹងកាន់តែច្រើនឡើងលើករណីផលប៉ះពាល់ដល់សង្គមតាមរយះល្បែងសីុសងនេះ៕សៅ... សូមអានត... »

លោក វរះសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានដឹកនាំមន្រ្តីក្រោមឱវាទទាំងអស់ និងកម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ ចុះទៅសួរសុខទុក្ខ លោកយាយ ជា ច្រាច អាយុ ៩៧ឆ្នាំ

លោក វរះសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានដឹកនាំមន្រ្តីក្រោមឱវាទទាំងអស់ និងកម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ ចុះទៅសួរសុខទុក្ខ លោកយាយ ជា ច្រាច អាយុ ៩៧ឆ្នាំ

កណ្តាល ៖  នៅថ្ងៃ ច័ន្ទ ០៧កើត ខែ ជេស្ឋ ឆ្នាំ ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ០៨និង៣០នាទី លោក... សូមអានត... »

វេទិកា​ ៧​មករា​ ក្រុងព្រះសីហនុបាន​រៀបចំ​ពិធី​មិទ្ទិញរំលឹកទិវាជាតិ នៃការចងចាំ ២០ឧសភា

វេទិកា​ ៧​មករា​ ក្រុងព្រះសីហនុបាន​រៀបចំ​ពិធី​មិទ្ទិញរំលឹកទិវាជាតិ នៃការចងចាំ ២០ឧសភា

ខេត្តព្រះសីហនុ៖ នៅ​វិមានឯករាជ្យ​ខេត្តព្រះសីហនុបាន​រៀបចំ​ពិធី​មិទ្ទិញរំលឹកទិវាជាតិ នៃការចងចាំ ២០ឧសភា ព្រឹកថ្ងៃអាទិត្យទី៦កើត... សូមអានត... »

មានគេយកឈ្មោះ លោកឧកញ៉ា​ពាក់​​ផ្កាយ​៣ លោក​ ហ៊ុន ជាទៅប្រើប្រាស់ក្នុងសកម្មភាពដឹក​ជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ និង​ច្រក​ដាក់​ដាំ​ ?

មានគេយកឈ្មោះ លោកឧកញ៉ា​ពាក់​​ផ្កាយ​៣ លោក​ ហ៊ុន ជាទៅប្រើប្រាស់ក្នុងសកម្មភាពដឹក​ជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ និង​ច្រក​ដាក់​ដាំ​ ?

មណ្ឌលគិរី $$$ ប្រភពពី​មន្ត្រី​នៅ​ច្រក​ដាក់​ដាំ ស្រុក​អូររាំង និង​ច្រក​ទ្វេភាគី​ណាំ​លៀ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី... សូមអានត... »

ចំនួន​អ្នកចូលទស្សនា

  • 19ថ្ងៃនេះ:
  • 57ម្សិលម៉ិញ:
  • 433សប្តាហ៍មុន:
  • 196061សរុប:

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com