ព័ត៌មានថ្មីៗបំផុត
មានគេយកឈ្មោះ លោកឧកញ៉ាពាក់ផ្កាយ៣ លោក ហ៊ុន ជាទៅប្រើប្រាស់ក្នុងសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកណាំលៀ និងច្រកដាក់ដាំ ។
មណ្ឌលគិរី $$$ ប្រភពពីមន្ត្រីនៅច្រកដាក់ដាំ ស្រុកអូររាំង និងច្រកទ្វេភាគីណាំលៀ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី...
៤២ឆ្នាំ វិលមកទីកំណើតជាលើកដំបូង ក្នុងឳកាសចែកអំណោយ ៤ខេត្ត !
ព្រះនរាយណ៍ ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៨ លោកព្រហ្ម ឥន្រ្ទ ប្រធានគ្រប់គ្រង ការផ្សាយវេបសាយទូរទស្សន៍ ព្រះនរាយណ៍ និង ក្រុមគ្រួសារ...
សមត្ថកិច្ចឃាត់ខ្លួនឪពុកចុងល្មោភកាមម្នាក់ដែល ចាប់រំលោភសេពសន្ធវៈកូនស្រីចុងអាយុ៩ឆ្នាំបានសំរេចបញ្ជូនទៅតុលាការ
ខេត្តរតនគិរីៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរំលោភសេពសន្ធវៈបានសំរេចទៅលើកូនចុងអាយុ៩ឆ្នាំបញ្ជូនទៅសាលាដំបូងខេត្ត។ ហេតុការណ៍ដែលដែលត្រូវជាឪពុកចុងបានធ្វើសកម្មភាពចាប់រំនលោភកូនស្រីមានអាយុ៩ឆ្នាំបានសម្រេចនោះបានកើតឡើង...
ប្រជាពលរដ្ធចំនួន២ឃុំក្នុងស្រុកសំពៅលូនសាទរនិងសាលាខេត្តបាត់ដំបងដែលបានយកចិត្តទុកដាក់ជួយសាសង់ផ្លូវ
បាត់ដំបង:កាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨កន្លងថ្មីៗនេះលោកងួន.រតនះអភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាង់សង់ផ្លូវចំនួន០២ខ្សែក្នុងស្រុកសំពៅលូនដែលធ្វើអោយប្រជាពលរដ្ឋក្នុងឃុំចំនួន០២សប្បាយចិត្តនិងសាទរចំពោះសកម្មភាពរបស់សាលាខេត្តបាត់ដំបងដែលបានយកចិត្តទុកដាក់ចំពោះពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរនិងដឹកផលដំណាំផ្សេងៗចូលទីផ្សារបានទាន់ពេល។ប្រជាពលរដ្ឋរស់ក្នុងឃុំសន្តិភាពនិងឃុំសិរីមានជ័យបានអោយដឹងថាពួកគាត់ពិតជាអរគុណចំពោះការយកចិត្តទុកដាក់របស់សាលាខេត្តបាត់ដំបងក៏ដូចជារាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់បានជួយសាសង់ផ្លូវដែលជួបផលលំបាកក្នុងការធ្វើដំណើរកន្លងទៅអោយទៅជាផ្លូវល្អងាយស្រួលក្នុងការធ្វើដំណើរនិងដឹកជញ្ជូនរាល់ផលដំណាំចូលក្នុងទីផ្សារជាពិសេសកូនៗរបស់ពួកគាត់ធ្វើដើរចេញចូលសាលារៀនក៏មានភាពងាយស្រួលផងដែរ។តាមរបាយការណ៍របស់រដ្ឋបាលសាលាខេត្តបាត់ដំបងបានអោយដឹងដែរថាផ្លូវទាំងពីរខ្សែនោះបានចាប់ផ្តើមអោយដំណើរការក្រោយពីពិធីបើកការដ្ឋានត្រូវបានបញ្ជប់កាលពីថ្ងៃទី១២ខែឧសភាកន្លងថ្មីៗនេះ។របាយការណ៍ដដែលបានអោយដឹងបន្តថាផ្លូវចំនួន០២ខ្សែដែលត្រូវសាងសង់នោះរួមមាន:ផ្លូវដែលមានប្រវែង៥០០០ម៉ែត្រឋិតក្នុងឃុំសន្តិភាពជាប្រភេទផ្លូវក្រាលកៅស៊ូផ្លូវនេះតភ្ជាប់ពីផ្លូវ៥៧Bក្នុងចំណុចភូមិអូរកណ្តោលឃុំសន្តិភាពរហូតដល់ចំណុចផ្លូវបំបែកភូមិអូរត្រាវជូរឃុំសិរីមានជ័យស្រុកសំពៅលូនហើយផ្លូវនេះមានការគាំទ្រថវិកាពីសាលាខេត្តបាត់ដំបង។ចំណែកផ្លូវ១ខ្សែទៀតមានប្រវែង៤០០០ម៉ែត្រជាប្រភេទផ្លូវក្រាលគ្រួសធម្មជាតិដោយតភ្ជាប់ពីចំណុចផ្លូវបំបែកភូមិអូរត្រាវជូរដល់អនុវិទ្យាល័យដូនសំឋិតក្នុងភូមិអូរត្រាវជូរឃុំសិរីមានជ័យស្រុកសំពៅលូនដោយមានការគាំទ្រថវិការពីក្រសួងអភិវឌ្ឍន៍ជនបទ៕សៅ...
ចៅអធិការវត្តបាធាយស្នើអោយអ្នកលេងហ្វេសបុកកុំបំប៉ោងព័ត៌មាន !
ដោយ ៖ ព្រះនរាយណ៍ កំពង់ចាម ៖ រឿងរ៉ាវព្រះសង្ឃមួយអង្គជាចៅអធិការវត្ត គិរីបុប្ភារាម ហៅវត្ត បាធាយ ស្ថិតក្នុងភូមិ បាធាយ ឃុំបាធាយ...
លោក ញ៉ក់ គឹមតុង បានចេញបកស្រាយជាសាធារណៈ ក្រោយ ឯកឧត្ដម យន្ត មីន ប្រតិកម្មជុំវិញនិងយកឈ្មោះថ្នាក់ដឹកនាំទៅប្រើ…
ខេត្តព្រះសីហនុ៖ ថ្មីៗនេះមានការលេចធ្លាយព័ត៌មាន ដ៏សំបើមមួយ ទាក់ទងនិង ឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ...
អាណិតសម្តេចតេជោ ហ៊ុនសែន! ខេត្តកណ្តាលសំបូររឿងឧកញ៉ារំលោភដីធ្លីរបស់រដ្ឋ និងប្រជាជនច្រើនហួស ។
ខេត្ហកណ្តាល ៖ សូមមើលក្រុមហ៊ុន១ ក្នុង ចំណោមក្រុមហ៊ុនដ៏ទៃទៀត ដែលល្បីឈ្មោះបោះសំលេង ក្នុងទឹកដីខេត្តកណ្តាល គឺក្រុមហ៊ុន...
ពិធីសូត្រមន្តនិងរាប់បាត្រ ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៦៥ យាងចូល ៦៦ ព្រះវស្សា
ខេត្តព្រះសីហនុ៖ ពិធីចម្រើនព្រះបរិត្តជាពុទ្ធជ័យមង្គល ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម...
ប្រទេសជប៉ុនបានផ្តល់គម្រោងសមាហរណកម្មបោសសម្អាតមីុនជាង៥លានដុល្លាសម្រាប់បំរើក្នុងតំបន់ខេត្តដែលជាប់ព្រំដែនកម្ពុជាថៃ
បាត់ដំបង:ជប៉ុនបានផ្តល់គម្រោងសមាហរណកម្មបោសសម្អាតមីនដំណាក់កាលទី៣សរុបទឹកប្រាក់ជាង៥លានដុល្លាក្នុងខេត្តបាត់ដំបងជាខេត្តអតីតសមភូមិប្រយុទ្ធដ៏ក្តៅគគុកកាលពីទស្សវត្តន៍៨០ដល់៩០។នៅក្នុងពិធីផ្ទេរប្រគល់គ្រឿងចក្រកម្ទេចមីនដល់មជ្ឍមណ្ឌលកំចាត់មីនទី២ខេត្តបាត់ដំបងនាថ្ងៃទី០៨ខែឧសភាកន្លងមកនេះលោកហេង.រតនាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឍមណ្ឌលកំចាត់មីនកម្ពុជាបានថ្លែងថាដោយសារខេត្តបាត់ដំបងជាអតីតតំបន់សមភូមិប្រយុទ្ធដែលមានគ្រាប់មីននៅសេសសល់ពីសម័យសង្គ្រាមច្រើនទើបរាជរដ្ឋាភិបាលបានកៀរគរដៃគូរដើម្បីរំដោះគ្រាប់មីននិងទប់ស្កាត់ការគ្រោះថ្នាក់អាយុជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់ដែលកើតមានកន្លងមក។កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនេះហើយទើបបានជាលទ្ធផលជាផ្លែផ្ការួមទាំងមានការគាំទ្រពីប្រជាជនជប៉ុនផងដែរទើបបានផ្តល់នូវគ្រឿងចក្រកម្ទេចមីនធុនធ្ងន់ដំណាក់កាលទី៣បន្ថែមទៀតដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាអោយផុតពីការគម្រៀមកំហែងពីគ្រាប់មីុនបន្តទៀត។ជំនួយសម្ភារ:បច្ចេកទេសបោសសម្អាតមីនខាងលើនេះដែររួមមាន.គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន៥គ្រឿង,គ្រឿងបន្លាស់និងតង់ស្នាក់នៅចំនួន៣៨តង់សរុបជាសាច់ប្រាក់ចំនួន៥,២លានដុល្លាអាមេរិក។លោកហេង.រតនាបន្ថែមថារដ្ឋាភិបាលជប៉ុនបានផ្តល់ការគាំទ្រគម្រោងសមាហរណកម្មជា៣ដំណាក់កាលតាមរយះស៊ីម៉ាកក្រោមថវិកា១៧,៩លានដុល្លាអាមេរិកសម្រាប់រយ:ពេល៣ឆ្នាំ២០១៦ដល់២០១៩ដែលគម្រោងនេះមានគោលដៅសំខាន់ៗចំនួន៣រួមមាន.គម្រោងបោសសម្អាតតំបន់ចំការមីនជិត១ម៉ឺនហិកតា,គម្រោងជួយសង្គ្រោះជនពិការដោយសារគ្រាប់មីននិងគម្រោងផ្តល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់អនុវត្តលើស្រុកគោលដៅចំនួន៤ដែលប្រឈមនិងគ្រាប់មីនច្រើនក្នុងខេត្តបាត់ដបងក្នុងនោះមានតំបន់ព្រំដែនស្រុកសំឡូត,បាណន់,ស្រុករតន:មណ្ឌលនិងស្រុកបវេល។គម្រោងខាងលើនេះផ្តល់ប្រយោជន៍ដោយផ្ទាល់ផងនិងដោយប្រយោលផងដល់ប្រជាពលរដ្ឋចំនួន៤៥២៦១គ្រួសារ។ក្នុងដំណាក់ចុងក្រោយនេះអង្គភាពស៊ីម៉ាកបានទទួលគ្រឿងចក្រកម្ទេចមីុនធុនស្រាលនិងធុនធ្ងន់សរុបចំនួន១៣គ្រឿងរួចមកហើយដែរ។តាមរយះកិច្ចប្រតិបត្តិការនេះដែរបានធ្វើអោយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីុននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះមានការធ្លាក់ចុះគួរអោយគាត់សម្គាល់ជាក់ស្តែងក្នុងឆ្នាំ១៩៩៨មានប្រជាពលរដ្ឋរងគ្រោះដោយសារគ្រាប់មីនចំនួនជិត២០០០នាក់ដោយឡែកនៅក្នុងឆ្នាំ២០១៧មានប្រជាពលរដ្ឋរងគ្រោះបានធ្លាក់ចុះសល់ត្រឹមតែជាង១០០នាក់ប៉ុណ្ណោះ។លោកថាទាំងអស់នេះហើយដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន.សែនជានាយករដ្ឋមន្ត្រីនៃព្រះរជាណាចក្រកម្ពុជាក៏ដូចជាជំហ៊រនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាផងដែរ៕សៅ...
ឯកឧត្តម យន្ត មីន អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋភូមិ៣ សង្កាត់លេខ១
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៨ លោកយន្ត មីន អភិបាល...