ព័ត៌មានថ្មីៗបំផុត
លោក ស៊ន់ នី ប្រធានផ្សារក្រោមខេត្តសៀមរាប យកថ្លៃភាស៊ីពីអាជីវករស្រេចតែអំពើចិត្ត សៀមរា #អាជីវករលក់ដូរនៅផ្សារក្រោមក្រុងសៀមរាប...
កម្លាំស្នងការនិងកងរាជអាវុធហត្ថខេត្តបាត់ដំបងរួមគ្នាហ្វឹកហាត់កងកម្លាំងអន្តរាគមន៍ការពារសន្តិសុខសង្គម
បាត់ដំបង:ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកងកម្លាំងទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់អំពីសន្តិសុខសង្គមសម្រាប់ប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិត្រូវតែខិតខំបំពេញភារះកិច្ចរៀងៗខ្លួនគ្រប់ស្ថាប័ន្ធក្នុងគោលបំណងការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមជាកតប្បកិច្ចរបស់សមត្ថកិច្ចដែលត្រូវបំពេញតួនាទីរបស់ខ្លួន។នៅព្រឹកថ្ងៃទី១៣ខែវិច្ឆកានេះកម្លាំងនៃស្នងការក៏ដូចជាកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានរួមគ្នាដើម្បីហ្វឹកហាត់លើកម្លាំងជំនាញអន្តរាគមន៍ក្នុងគោលបំណងការពាររក្សាសន្តិសុខសង្គមទប់ទល់និងសកម្មភាពបាតុកម្មណាមួយដែលបង្កឡើងធ្វើឲ្យប៉ះពាល់សន្តិសុខសង្គមក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលដែលនាំមកនូវការរាំងស្ទះនៃដំណើរការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រទេសជាតិផងដែរ។ការហ្វឹកហាត់នេះបានធ្វើឡើងនៅក្នុងបរិវេណនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្រោមការហ្វឹកហាត់យ៉ាងបិុនប្រសពពីមន្ត្រីជំនាញជាគ្រូ។មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថាការហ្វឹកហាត់នេះមិនមែនជាការចម្លែកថ្មីនោះទេចំពោះកម្លាំងសមត្ថកិច្ចគឺជាតួនាទីសម្រាប់ការពារសន្តិសុខដល់ប្រជាពលរដ្ឋទូទៅនិងសង្គមជាតិជាការបំពេញតួនាទីប៉ុណ្ណោះ។មន្ត្រីដដែលបន្តថាការហ្វឹកហាត់នេះដែរគឺជាការទទួលបញ្ជាដែលមានការយកចិត្តទុកដាក់ពីសន្តិសុខសង្គមរបស់ថ្នាក់ដឹកនាំប្រទេសត្រូវតែត្រៀមលក្ខណះដើម្បីទប់ទល់និងសកម្មភាពបាតុកម្មណាមួយដែលកើតឡើងក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងបំផ្លាញសន្តិភាពនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។លោកបន្តថាក្នុងនាមជាសមត្ថកិច្ចការពារសន្តិសុខសង្គមនិងគោរពគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនិងអនុវត្តន៍តាមបទបញ្ជាយ៉ាងហ្មឺងមាត់បើសិនជាមានសកម្មភាពណាមួយកើតឡើងពាក់ព័ន្ធនិងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន។មតិមហាជននិងប្រជាពលរដ្ឋបានឲ្យតម្លៃក្នុងការហ្វឹកហាត់នេះថាពុំមែនជាសកម្មភាពគួឲ្យភ័យខ្លាចនោះទេគឺជាសកម្មភាពកក់ក្តៅទៅវិញដែលសមត្ថកិច្ចបានយកចិត្តទុកដាក់ការពាររាល់សកម្មភាពដែលកើតឡើងនាំមកនូវអសន្តិសុខសង្គមនិងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដែលកំពង់តែរស់នៅក្រោមដំបូលសន្តិភាពយ៉ាងពិតប្រាកដ៕សៅ...
ឈ្មួញខិលខូចនៅតែបន្តលួចបង្កប់សាច់មាន់ខូចគុណភាពបើសិនជាមន្ត្រីជំនាញមិនត្រួតពិនិត្យត្រឹមត្រូវ
បាត់់ដំបង៖មតិមហាជនបានលើកឡើងថាចំពោះសាច់មាន់ដែលខូចគុណភាពនៅតែបន្តចរាចរលើទីផ្សារក្នុងខេត្តបាត់ដំបងបើសិនជាមន្ត្រីជំនាញមិនបានពិនិត្យឲ្យបានត្រឹមត្រូវក្នុងការនាំទំនិញចូលតាមរយះក្រុមឈ្មួញបំបែកសកម្មភាពជារូបភាពតូចៗតាមរទេះនោះទេ។មតិដដែលបញ្ជាក់ថាក្រុមឈ្មួញដែលរកសីុរបៀបនេះត្រូវបានគេដឹងថាជារបរចំណេញច្រើនមិនខ្វល់ពីសុខភាពពលរដ្ឋសាធារណះនោះឡើយដោយសាតែសាច់មាន់ទាំងនេះគឺភាគីថៃស្ទើរតែបោះចោលទើបភាគីថៃយកមកលក់ក្នុងតម្លៃទាបបំផុតឲ្យឈ្មួញភាគីកម្ពុជា។លោកតូ.ថាប្រធានស្នាក់ការកាំកុងត្រូលច្រកអូររំដូលស្រុកភ្នំព្រឹកបានទទួលស្គាល់ថាសាច់មាន់,ជង្គង់មាន់និងស្លាបមាន់ដែលខូចគុណភាពនោះមានឈ្មួញខ្លះបានបង្កប់ក្រោមទំនិញផ្សេងៗលើរទេះអូសបើសិនជាមន្ត្រីលោកមិនបានពិនិត្យហ្មត់ចត់ទេនោះសាច់មាន់ទាំងនោះនិងទៅបំផ្លាញសុខភាពប្រជាកសិករនៅតាមតំបន់ស្រុកស្រែចម្កាគឺភាគច្រើនព្រោះឈ្មួញតែងដឹកតាមម៉ូតូដើរលក់គ្រប់ច្រកល្ហក។លោកបន្តថាដោយសាតែករណីឆ្លៀតឱកាសរបស់ឈ្មួញបែបនេះទើបកាលពីថ្ងៃទី១២ខែវិច្ឆិការថ្មីៗនេះត្រូវបានមន្ត្រីរបស់លោកបានឆែកឆេរទៅលើរទេះមួយដែលមានការសង្ស័យនោះបានរកឃើញជង្គង់និងសាច់មាន់ខូចគុណភាពចំនួន២៥០គីឡូក្រាមដែលបានបង្កប់ក្រោមរទេះអូស។អ្នកស្រីកង.ចាន់ឌឿនភេស្រីអាយុ៣៦ឆ្នាំមានទីលំនៅភូមិភ្នំតូចឃុំពេជ្រចន្ដាស្រុកភ្នំព្រឹកខេត្តបាត់ដំបងជាឈ្មួញនាំចូលសាច់មាន់ខូចគុណភាពទាំង២៥០គីឡូក្រាមនេះបានសារភាពថាជារបស់ខ្លួនពិតប្រាកដមែនដែលមានជង្គង់និងសាច់ផងនោះ។ឈ្មួញរូបនេះបានបន្តថាដោយសាតែមុខទំនិញនេះមានតម្លៃទាបហើយចំណេញច្រើនជាងទំនិញផ្សេងៗទើបខ្លួនឆ្លៀតយកបន្តិចបន្តួចយកមកលក់ដើម្បីបានកម្រៃចំណេញខ្លះទប់ទល់ជីវភាពគ្រួសារ។លោកតូ.ថាមន្រ្តីកាំកុងត្រូលច្រកទ្វារអូររំដួលបានឲ្យដឹងបន្តថាក្រោយពីបានដកហូតដុតបំផ្លាញចោលសាច់មាន់ទាំងនោះលោកក៏បានណែនាំដល់ឈ្មួញរូបនោះពីផលប៉ះពាល់ដល់សុខភាពដែលបង្ករឡើងពីសាច់មាន់ដែលខូចគុណភាពនោះផងដែររួមជាមួយការធ្វើកិច្ចសន្យាដើម្បីបញ្ឈប់នូវការនាំចូលបន្តទៀតជៀសវាងប៉ះពាល់ដល់សុខភាពចំពោះអ្នកដទៃ៕សៅ...
រកឃើញទឹកក្រូច ទឹកគោជល់ ទឹកត្រី នំធុង ដែលខូចគុណភាព ដាក់លក់ក្នុងផ្សារឈើកាច់, មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង ដកហូតយកទុកដុតកំទេចចោល
(ព្រៃវែង)៖ ដើម្បីចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើ តាមរយៈផលិត ផលចំណីអាហារ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ...
ការតែងតាំង កូនប្រុសឯកឧត្តម ម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជាអភិបាលខណ្ឌសែនសុខ ធ្វើអោយមានការថ្នាំងថ្នាក់ !
ភ្នំពេញ – បន្ទាប់ពីការតែងតាំង អភិបាលខណ្ឌសែនសុខ ថ្មី ដែលជាកូនប្រុសរបស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ...
រដ្ឋបាលខេត្តស្វាយរៀង បានប្រារព្ធមិទ្ទីញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
(ស្វាយរៀង) នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តស្វាយរៀង បានប្រារព្ធមិទ្ទីញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤...
ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ និងកញ្ញា ឌី សុភ័ក្របញ្ញា ព្រមទាំងក្រុមការងារ តំណាងឯកឧត្ដម ហ៊ុន ម៉ានិត និងលោកជំទាវ ឌី សុខីទីឃាយុកោ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងរៀបចំអាហារសាមគ្គីជូនក្មួយៗកុមារកំព្រា
នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ និងកញ្ញា ឌី...
ឯកឧត្តមម៉ែន វិបុល អញ្ជេីញបេីកវគ្គបំប៉នជំនាញការពារព្រំដែន
នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង...
មេឈ្មួញបំផ្លាញព្រៃឈើ លោក គង់ ក្រឹង កំពុងបន្តសម្រុកដឹកឈើចេញទៅស្រុកយួន សូម្បីតែអភិបាល និងស្នងការខេត្តក្រចេះមិនហ៊ានបង្ក្រាប?
ខេត្តក្រចេះ ៖ នៅអាណាចក្រខេត្តក្រចេះ នណាៗក៍គេដឹងដែរថា លោក គង់ ក្រឹង មេឈ្មួញ ឈើ ល្បី ឈ្មោះ ម្នាក់ នៅ ស្រុកស្នួល ខេត្តក្រចេះ។ បច្ចុប្បន្ន...
ពិធីបេីកបវេសនកាល ឆ្នាំសិក្សា 2017-2018 នៅវិទ្យាល័យ ស្វាយរៀង
(ស្វាយរៀង)នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល...