ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

ព័ត៌មានថ្មីៗបំផុត

មន្ទីរជំនាញចុះផ្អាកការសាង់សង់អសន្នះជាសំណង់រឹងមាំតម្កល់ព្រះចិន២អង្គលើភ្នំសំពៅរងចាំពិនិត្យច្បាប់

មន្ទីរជំនាញចុះផ្អាកការសាង់សង់អសន្នះជាសំណង់រឹងមាំតម្កល់ព្រះចិន២អង្គលើភ្នំសំពៅរងចាំពិនិត្យច្បាប់

បាត់ដំបង៖ក្រោយពីមានការបែករឿងប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសមិនពេញចិត្តនូវបញ្ហាដែលម្ចាស់បរិច្ចាករូបព្រះនាងគង់សីុអីុមនិងរូបតាកាប៉ោងបានសាងសង់ធ្វើជាអសន្នះដើម្បីតំកល់រូបទាំងពីរអង្គខាងលើនៅលើភ្នំសំពៅរួចមកនៅរសៀលម៉ោង២:០០នាទីនាថ្ងៃទី២០ខែកក្កដាថ្មីៗនេះមន្ទីរជំនាញបានចុះណែនាំនិងផ្អាកដំណើរការការសាងសង់អសនៈតម្កល់រូបសំណាកព្រះម៉ែគង់ស៊ីអីមនិងរូបសំណាកលោកតាកំប៉ោងនៅលើភ្នំសំពៅជាបណ្តោះអាសន្នដើម្បីពិនិត្យមើលច្បាប់អនុញ្ញាតិសិន។លោកគុណសម្បត្តិ.មុន្នីរត្ន័ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបាត់ដំបងបានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី២១កក្តដានេះថា:ក្រោយពីទទួលបាននូវពត៌មានទាក់ទងនិងការសាងសង់អាសនះរឹងមាំសម្រាប់តម្កល់រូបសំណាកព្រះម៉ែគង់ស៊ីអីមនិងរូបសំណាកលោកតាកំប៉ោងនៅវេលាម៉ោងជាង២.០០រសៀលថ្ងៃទី២០កក្ដដាឆ្នាំ២០១៧នេះលោកបានចុះពិនិត្យនិងផ្អាកក្នុងការសាងសង់បន្តហើយឲ្យម្ចាស់បរិច្ចាករូបខាងលើចូលខ្លួនដើម្បីបង្ហាញច្បាប់ពាក់ព័ន្ធដែលអនុញ្ញាតិឲ្យសាងសង់ដល់មនទីរដើម្បីពិនិត្យ។លោកបន្តថាការចុះទៅណែនាំនិងបញ្ឍប់ដំណើរការការសាង់សង់ទីអាសនះខាងលើជាបណ្តោះអាសន្ននេះលោកសង្ឃឹមថាម្ចាស់បរិច្ចាករូបសំណាកនិងចូលខ្លួនអនុវត្តតាមផ្លូវច្បាប់តាមការណែនាំរបស់មន្ទីរ។លោកបន្តថាការចុះផ្អាកដំណើរការការសាងសង់នេះដែរអនុវត្តតាមការណែនាំរបស់ក្រសួងធម្មការនិងកិច្ចការសាសនាក្នុងគោលបំណងពិនិត្យមើលច្បាប់អនុញ្ញាតិពុំនោះទេអាចកើតមានឡើងនូវសំណង់អាគាផ្សេងៗបែបអាណាធិបតេយ្យដូចហេតុការណ៍នៅលើកំពូលភ្នំបូកគោកាលពីប៉ុន្នានឆ្នាំមុនជាក់ជាមិនខាន។គួរបញ្ជាក់ថាការចុះផ្អាកដំណើរការសាងសង់អាសនះសម្រាប់តម្កល់រូបសំណាកព្រះម៉ែគង់ស៊ីអីមនិងរូបសំណាកលោកតាកំប៉ោងនៅលើភ្នំសំពៅឋិតក្នុងខេត្តបាត់ដំបងនេះដោយសារមានការមិនពេញចិត្តពីសំណាក់ភ្ញៀវក្នុងនិងក្រៅប្រទេសជាច្រើនរួមទាំងព្រះសង្ឃដែលបានគង់នៅលើភ្នំសំពៅផងដែរ។ចំណែកអភិបាលស្រុកលោកជុំ.ញ៉រនិងមន្ត្រីនគរបាលទេសចរណ៍ប្រចាំតំបន់នោះបានត្រឹមឆ្លើយយករួចខ្លួនតែប៉ុណ្ណោះក្នុងនាមជាអាជ្ញាធរនិងអ្នកគ្រប់គ្រង់តំបន់ទេសចរណ៍ធ្វើឲ្យមតិមហាជនដាក់ការសង្ស័យថាមន្ត្រីពីររូបខាងលើដែលជាម្ចាស់ដែនសមត្ថកិច្ចបានប្រចាំការនៅទីនោះទំនងជាអ្នកជួយលាក់បាំងនិងឃុបឃិតក្នុងសកម្មភាពនេះទើបឆ្លើយយករួចខ្លួនបើសិនជាមន្ទីររកឃើញថាគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវនោះ៕សៅ... សូមអានត... »

ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ស្នើសុំអ្នក តំណាងរាស្ដ្រមណ្ឌលខេត្តរតនគិរីអោយ ជួយអន្ដរាគមន៏ដោះលែងមន្រ្ដីពន្ធនាគារមួយរូប

ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ស្នើសុំអ្នក តំណាងរាស្ដ្រមណ្ឌលខេត្តរតនគិរីអោយ ជួយអន្ដរាគមន៏ដោះលែងមន្រ្ដីពន្ធនាគារមួយរូប

រតនគិរី៖ ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ រស់នៅភូមិ២ ឃុំល្អក់ ស្រុកអូជុំ ខេត្តរតនគិរី បានលើកគ្នាមកតវ៉ានៅមណ្ឌលតំណាងរាស្ដ្រខេត្តស្នើសុំជួយអន្ដរាគមន៏ដោះលែងមន្រ្ដីពន្ធនាគារមួយរូបដែលបានតុលាការចាប់ ខ្លួនកាលពីរសៀលថ្ងៃទី១៤... សូមអានត... »

កម្ពុជា-វៀតណាម បើកសម្ពោធការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវណរថយន្ត៤០គ្រឿងត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ច្រកនេះ

កម្ពុជា-វៀតណាម បើកសម្ពោធការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវណរថយន្ត៤០គ្រឿងត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ច្រកនេះ

ខេត្តរតនគិរី៖ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ... សូមអានត... »

បែកធ្លាយរឿងមន្ត្រីគយតំបន់ច្រកអូររំដួលឃុបឃិតគ្នានាំចូលគ្រឿងចក្រស្ងាត់ៗធ្វើឲ្យប្រជាពលរដ្ឋរិះគន់

បែកធ្លាយរឿងមន្ត្រីគយតំបន់ច្រកអូររំដួលឃុបឃិតគ្នានាំចូលគ្រឿងចក្រស្ងាត់ៗធ្វើឲ្យប្រជាពលរដ្ឋរិះគន់

បាត់ដំបង:មន្ត្រីគយប្រចាំច្រកទ្វាអូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបត្រូវបានប្រជាកសិករក្នុងស្រុកមួយនេះធ្វើការរិះគន់ខ្លាំងៗថាបានឃុបឃិតគ្នាជាមួយឈ្មួញបានាំចូលគ្រឿងចក្រប្រភេទសាស័រ១គ្រឿងស្ងាត់ៗដែលជាទង្វើសីុដាច់ថ្នាក់លើគេងក្រវ័ញ្ញថវិការជាតិជាប្រយោជន៍ផ្ទល់ខ្លួន។ការរិះគន់របស់ប្រជាកសិករនេះខណះពេលដែលពួកគាត់ជាកសិករគ្រាន់តែយកសាស័រចេញចូលឈូសឆាយក្នុងដីថៃដែលជាប់ព្រុំនិងដីចំការពួកគាត់នោះគឺមន្ត្រីគយតម្រូវឲនយពួកគាត់ត្រូវបង់រាប់សែនបាតដោយគ្មានការយោគយល់ដល់ប្រជាកសិករ។ប្រភពព៌តមានពីប្រជាពលរដ្ឋរស់នៅតំបន់មាត់ច្រកទ្វាអូររំដួលស្រុកភ្នំព្រឹកបានអោយដឹងនៅថ្ងៃទី១៨កក្តដាឆ្នាំ២០១៧នេះថា:កាលពីយប់ថ្ងៃទី៣មិថុនា២០១៧កន្លងទៅពួកគាត់បានឃើញឈ្មួញនាំចូលនូវគ្រឿងចក្រមួយគ្រឿងប្រភេទសាស័រឈូសដីឬសម្រាប់ឈូសដំឡូងដែលគេនាំចូលពីប្រទេសថៃនៅពេលយប់តាមរបៀបត្រូវដងត្រូវផ្លែគ្នាក្រោមរូបភាពថាបានខ្ចីពីថៃយកមកប្រើប្រាស់មួយរយះពេលក្នុងសៃឡូកូនភ្នំនៅក្នុងទឹកដីស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ការនាំចូលនូវគ្រឿងចក្រនេះគេធ្វើឡើងតាមរបៀបស៊ីដាច់ថ្នាក់លើបំពានច្បាប់ហើយត្រូវបានគេដឹងយ៉ាងច្បាស់ថាឈ្មួញឈ្មោះរោង.សារឹមភេទប្រុសរស់នៅភូមិភ្នំតូចឃុំពេជ្រចិន្ដាស្រុកភ្នំព្រឹកខេត្តបាត់ដំបងជាអ្នករត់ការក្នុងការនាំគ្រឿងចក្រខាងលើនេះ។ប្រភេទគ្រឿងចក្រសាស័រនេះម៉ាកCAT936Eពណ៌លឿងមានលេខតួK45B02387Xនិងលេខម៉ាសីុន7N5454X។ប្រភពពត៌មានពីកសិករដោយឡែកមួយទៀតបានបញ្ជាក់ថា:ការដោះសាថាបានខ្ចីពីភាគីថៃរបស់មន្ត្រីគយនេះគ្រាន់តែជាលេសបំភាន់ការពិតប៉ុណ្ណោះដែលស្នៀតដដែលៗនេះអ្នកស្រុកគេបានដឹងច្បាស់ណាស់អំពីសកម្មភាពគេងក្រវ័ញ្ញរបស់មន្ត្រីគយប្រចាំច្រកខាងលើនោះ។ប្រភពជាប្រជាកសិករបានបន្តថា:មន្ត្រីគយនិងរដ្ឋាករប្រចាំច្រកអូររំដួលអនុវត្តច្បាប់ខុសគ្នាស្រឡះរវាងក្រុមឈ្មួញជាមួយនិងពួកគាត់ជាប្រជាកសិករគ្មានការយោគយល់ខណះពេលដែលកសិករយកសាស័រទៅរុញដីចំការឬឈូសដំឡូងស៊ីឈ្នួលអោយថៃម្តងៗក្នុងទឹកដីថៃជាប់ព្រុំនោះមន្ត្រីគយច្រកអូររំដួលនេះតម្រូវឲ្យពួកគាត់បង់ចំនួន១០០០០ម៉ឺនបាតប្រាក់ថៃ(១មឺុនបាត)និងពេលវិលត្រឡប់មកពីសីុឈ្នួលថៃវិញកីត្រូវបង់អោយគយប្រចាំច្រកខាងលើចំនួន២០០០០ម៉ឺនបាតម្តងទៀតពួកគាត់សួរថាតើទង្វើរបស់មន្ត្រីគយច្រកនេះប្រជាកសិកររកចិញ្ចឹមជីវភាពគ្រួសាររបស់ពួកគាត់ឬសម្រាប់ចិញ្ចឹមដល់មន្ត្រីគយច្រកនេះ?។ពួកគាត់ថានៅមានករណីផ្សេងទៀតដែលមន្ត្រីគយច្រកនេះអនុវត្តច្បាប់មិនមានភាពស្មើរគ្នាហើយត្រូវបានប្រជាពលរដ្ឋជាច្រើនត្អូញត្អែរថាកន្លងមកខណះពេលដែលពួកគាត់ចូលផ្សារថៃទិញត្រឹមឥវ៉ាន់ដូចជាការ៉ុង,និងខ្សែដេរការ៉ុងតិចតួចសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនលើដំណាំចំការខ្នាតតូចក៍ត្រូវបង់លុយអោយកម្លាំងឈរជើងប្រចាំច្រកទ្វាតំបន់នេះផងដែរហើយមន្ត្រីគយក៏មិនដែលលើកលេងឬយោគយល់ម្តងណាឡើយ។ពាក់ព័ន្ធរឿងរ៉ាវខាងលើលោកយ៉ែម.ខែមរ៉ាត់ប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកអូររំដួលបានលើកឡើងយ៉ាងខ្លីិនិងងាយយល់ថា:បច្ចុប្បន្ននេះគ្រឿងចក្រសាស័រខាងលើ១គ្រឿងនោះកំពុងត្រូវបានម្ចាស់បំពេញបែបបទដើម្បីបង់ពន្ធហើយ។ចំណែកប្រភពពីប្រជាពលរដ្ឋជាអាជីករនៅតំបន់ខាងលើបានអោយដឹងបន្ថែមថា:ករណីត្រូវរូវគ្នានាំចូលនូវគ្រឿងចក្រនេះក្រោយពីបែកធ្លាយដល់អ្នកសារព៌តមានត្រូវបានគេជម្រុញអោយម្ចាស់ចូលបង់ពន្ធតែម្តងពុំនោះទេនិងអាចសម្រេចផលលាភទាំងឈ្មួញម្ចាស់ទំនិញទាំងមន្ត្រីពាក់ពន្ធ័។គួរបញ្ជាក់ថាច្រកទ្វាតំបន់ព្រំដែនអូររំដួលជាច្រកធំទី២ដែលនាំចូលនូវរាល់ទំនិញនិងភេជ្ជះគ្រប់ប្រភេទរួមទាំងគ្រឿងបរិភោគយ៉ាងច្រើនសន្ធឹកសន្ធប់ផងដែរពីមួយថ្ងៃទៅមួយថ្ងៃបើធៀបទៅនិងច្រកផ្សេងតាមបន្ទាត់ព្រដែនបាត់ដំបងនិងថៃ៕សៅ... សូមអានត... »

ល្បីឃើញភ្លើងព្រាយហោះចេញ ពីសាកលវិទ្យាល័យកម្ពុជា U C ចូលស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ !

ល្បីឃើញភ្លើងព្រាយហោះចេញ ពីសាកលវិទ្យាល័យកម្ពុជា U C ចូលស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ !

ភ្នំពេញ ៖ យោងតាមសំដីរៀបរ៉ាប់ពីបុរសម្នាក់ ដែលជាអតីតសន្តិសុខយាមកាម ផ្ទះឯកជន ទល់មុខ សាកលវិទ្យាល័យកម្ពុជា U C កាលពីកន្លងទៅបាននិយាយថា... សូមអានត... »

រាជរដ្ឋាភិបាលគួរពិនិត្យមេីល សកម្មភាពឆ្នោតយួន ជ្រកក្រោមច្បាប់ឆ្នោតខ្មែរ ។

រាជរដ្ឋាភិបាលគួរពិនិត្យមេីល សកម្មភាពឆ្នោតយួន ជ្រកក្រោមច្បាប់ឆ្នោតខ្មែរ ។

ព្រះនរាយណ៍ PNTV: រាជរដ្ឋាភិបាលគួរពិនិត្យមេីល សកម្មភាពឆ្នោតយួន ជ្រកក្រោមច្បាប់ឆ្នោតខ្មែរ ។ ឥឡូវប្រទេសកម្ពុជាទាំងមូល... សូមអានត... »

សិក្ខាសាលាស្តីពីវគ្គបណ្តុះបណ្តាលលើនីតិវិធីអនុវត្តថវិកានិងគ្រប់គ្រងហិរញ្ញវត្ថុសាធារណះឲ្យមានតម្លាភាព

សិក្ខាសាលាស្តីពីវគ្គបណ្តុះបណ្តាលលើនីតិវិធីអនុវត្តថវិកានិងគ្រប់គ្រងហិរញ្ញវត្ថុសាធារណះឲ្យមានតម្លាភាព

បាត់ដំបង:នៅក្នុងអង្គសិក្ខាសាលាអាជ្ញាធរខេត្តបាត់ដំបងបានជំរុញដល់មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន១០០នាក់មកពីបណ្តាមន្ទីរនិងអង្គភាពជំនាញពាក់ពន្ធ័ចំនួន៧អោយពង្រឹងសមត្ថភាពការងាររបស់ខ្លួនអោយមានប្រសិទ្ធភាពបន្តរឲ្យកាន់តែល្អដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជាតិ។ក្នុងអង្គសិក្ខាសាលាដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្តបើកវគ្គបណ្តុះបណ្តាលលើនីតិវិធីអនុវត្តថវិកានិងកម្មវិធីសម្រាប់អង្គភាពថវិការដល់មន្ត្រីរាជការចំនួន១០០នាក់ដែលមកពីខេត្តបាត់ដំបងប៉ៃលិនពោធិ៍សាត់និងខេត្តបន្ទាយមានជ័យធ្វើឡើងនៅថ្ងៃទី១៧កក្តដានេះលោកចន្ទ័.សុផលអភិបាលខេត្តបាត់ដំបងបានលើកឡើងថា:មន្ត្រីក្នុងមន្ទីរអង្គភាពនានាពាក់ពន្ធ័នៅថ្នាក់ខេត្តទាំងអស់ត្រូវប្រឹងប្រែងធ្វើយ៉ាងណាក្នុងការលើកកម្ពស់អោយបាននូវការយល់ដឹងលើជំនាញរបស់ខ្លួនដើម្បីឆ្លើយតបទៅនិងកិច្ចការជំនាញសំដៅរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះពិសេសសម្រាប់ការអនុវត្តថវិកាកម្មវិធីពេញលេញនិងអង្គភាពថវិការ។លោកបន្តថា:កន្លងមកមន្ត្រីមួយចំនួនជួបនូវបញ្ហាប្រឈមខ្លះៗក្នុងការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះដោយសារតែកង្វះធនធានមនុស្សនិងបទពិសោធន៍គ្រប់គ្រាន់នៅមានកំរឹតនៅឡើយ។វគ្គបណ្តុះបណ្តាលនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកានេះពិតជាមានសារះសំខាន់ណាស់ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍន៍សមត្ថភាពនិងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្តពិសេសមន្ត្រីរាជការដែលជារជ្ជទេយ្យករនិងរជ្ជទេយ្យកររងរួមទាំងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុដែលបាននិងកំពង់ចាប់ផ្តើមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងនៅឆ្នាំ២០១៧នេះដែលជាផ្នែកមួយនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា។ដោយឡែកនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកអិន.អេនបានពន្យល់ថា:កម្មវិធីបណ្តុះបណ្តាលនិងកសាងសមត្ថភាពនេះគឺមានគោលបំណងបង្កើនការយល់ដឹងនិងពង្រីកសមត្ថភាពថែមទៀតដល់មន្ត្រីរាជការនៃមន្ទីរអង្គភាពពាក់ពន្ធ័នៅគ្រប់រាជធានីខេត្តទូទាំងប្រទេសអនុវត្តថវិការកម្មវិធីពេញលេញប្រកបដោយប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពអនុលោមតាមក្រមសីលធម៌និងវិជ្ជាជីវះជាធរមាន។ចំពោះវគ្គបណ្តុះបណ្តាលខាងលើនេះគឺផ្តោតសំខាន់ទៅលើមូលដ្ឋាននៃការរៀបចំថវិកាតាមកម្មវិធីនិងការបង្កើតអង្គភាពថវិការនីតិវិធីនៃការអនុវត្តថវិកាសម្រាប់អង្គភាពថវិការួមនិងនីតិវិធីនៃការគ្រប់គ្រងរជ្ជទេយ្យចំណូលនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទាននិងកិច្ចបញ្ជីការគណនេយ្យកាន់កាប់ដោយរជ្ជទេយ្យករចំណូលនិងរជ្ជទេយ្យប្រទានឲ្យកាន់តែល្អប្រសើរ៕សៅ... សូមអានត... »

ពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៣មិថុនាឆ្នាំ២០១៧ក្នុងខេត្តបាត់ដំបង

ពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៣មិថុនាឆ្នាំ២០១៧ក្នុងខេត្តបាត់ដំបង

បាត់ដំបង:ជាការពិតណាស់ថាទិវានេះពិតជាមានអត្ថន័យយ៉ាងសំខាន់សម្រាប់នៅក្នុងប្រទេសនិមួយៗក៏ដូចជាពិភពលោកផងដែរដែលបានបង្ហាញជាសត្យានុម័តអំពីការចូលរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានតម្លៃជាសកលចំពោះកម្ពុជាគឺជាការរួមចំណែកយ៉ាងពេញទំហឹងក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញភូមិឃុំត្រូវតែមានសុវត្ថិភាពរួមនិងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣និងកំណែទម្រង់គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌឹតឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន.សែនជានាយកយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ដោយឡែកសម្រាប់ខេត្តបាត់ដំបងគឺក្រោមការគិតគួរនិងយកចិត្តទុកដាក់ពីសំណាក់សម្តេចក្រឡាហោមស.ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់ជាតិរួមនិងលោកឧបនាយករដ្ឋមន្ត្រីកែវ.គឹមយ៉ានជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាអនុប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបងផងដែរ។ក្នុងពិធីដ៏មានសារះសំខាន់នេះដែរក៏បានអញ្ជើញចូលរួមពីមន្ត្រីសំខាន់ៗក្នុងខេត្តរួមនិងមន្ត្រីរាជការមកពីមន្ទីរស្ថាប័ន្ធជុំវិញខេត្តព្រមទាំងសិស្សានុសិស្សលោកគ្រូអ្នកគ្រូព្រះសង្ឃកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករក្រោមអធិបតីភាពរបស់លោកមាស.វិរិទ្ធជាអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រាំងគ្រឿងញៀន។នៅក្នុងពិធីនេះដែរអាជ្ញាធរខេត្តបានបង្ហាញរបាយការណ៍របស់ខ្លួនដល់អង្គពិធីនិងគណះអធិបតីយពាក់ព័ន្ធនិងសកម្មភាពដែលអាជ្ញាធរមានសមត្ថកិច្ចខេត្តខិតខំសម្រេចបានកន្លងមកអំពីលទ្ធផលដែលបង្ក្រាបបានរួមមាន:បង្រ្កាបបានចំនួន៥០៩ករណី,ឃាត់ខ្លួនជនសង្ស័យចំនួន៨៤៨នាក់ស្រី៤៤នាក់ដកហូតវត្ថុតាងប្រភេទ(WY)ជាសារធាតុញៀនបានចំនួន១៥.៩៣២គ្រាប់ស្មើនិង១៤៨៦,៤៨ក្រាម,គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា(ICE)ចំនួន២៨៣៣,៣៥ក្រាមនិងគ្រឿងញៀនប្រភេទអិុចស្តាសីុចំនួន១០,៧៧ក្រាមរួមនិងកញ្ឆានិងវត្ថុតាងជាច្រើនទៀតដែលពាក់ព័ន្ធហើយអាជ្ញាធរក៏បានធ្វើការផ្សព្វផ្សាយគ្រប់តាមបណ្តាញផ្សព្វផ្សាយក្នុងស្រុកផងដែរ។នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរលោកអគ្គលេខាធិការមាស.វិរិទ្ធក៏បានឡើងអានសារលិខិតរបស់សម្តេចតេជោហ៊ុ.សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចែកជូនដល់អ្នកចូលរួមក្នុងអង្គពិធីបានស្តាប់ដោយក្នុងសារលិខិតរបស់សម្តេចបង្កប់ដោយនូវខ្លឹមសារពាក្យពេជ្យសួរសុខទុក្ខនិងយកចិត្តទុកដាក់បំផុតចំពោះប្រជាពលរដ្ឋមន្ត្រីរាជការសិស្សានុសិស្សកងកម្លាំងគ្រប់លំដាប់ថ្នាក់។ក្នុងសារនោះដែរសម្តេចបានផ្តល់ការណែនាំដែលមាន៩ចំណុចសំខាន់ៗដែលមានខ្លឹមសារពាក់ព័ន្ធនិងអង្គពិធីនេះផងដែរដើម្បីជាការអនុវត្តបន្តរដើម្បីផលប្រយោជន៍សង្គមនិងប្រជាជន៕សៅ... សូមអានត... »

ការទប់ស្កាត់ចំណីអាហារដូចជាកាកសំណល់មកពីប្រទេសថៃដែលបំផ្លាញសុខភាពពលរដ្ឋខ្មែររបស់មន្ត្រីគយសាខាខេត្តបាត់ដំបងមានការថយចុះដែរឬទេ?

ការទប់ស្កាត់ចំណីអាហារដូចជាកាកសំណល់មកពីប្រទេសថៃដែលបំផ្លាញសុខភាពពលរដ្ឋខ្មែររបស់មន្ត្រីគយសាខាខេត្តបាត់ដំបងមានការថយចុះដែរឬទេ?

បាត់ដំបង:បច្ចុប្បន្នមហាជននិងប្រជាពលរដ្ឋនៅតែមើលឃើញថានៅលើទីផ្សារខេត្តបាត់ដំបងនៅតែមានលក់សាច់មាន់,ឆ្អឹងស្លាប,ជង្គង់មាន់រួមនិងសាច់ជ្រូក,ត្រីក្លាសេយ៉ាងច្រើនស្ទើរគ្រប់លើទីផ្សារទាំងនេះហើយដែលមហាជននិងប្រជាពលរដ្ឋដាក់សំណួរមកទូរទស្សន៍ព្រះនរាយថា:តើនៅតាមច្រកព្រុំដែនកម្ពុជាថៃចំណុះក្នុងខេត្តបាត់ដំបងមានមន្ត្រីគយឬមន្ត្រីពាក់ព័ន្ធនានានៅប្រចាំការដែរឬទេ?បានជាទំនិញខូចគុណភាពនៅតែមានជាបន្តបន្ទាប់គ្រប់ច្រកជាពិសេសច្រកអូរំដួលក្នុងស្រុកភ្នំព្រឹកនិងច្រកភ្នំដីខេត្តបាត់ដំបង។ក្រុមមហាជននិងប្រជាពលរដ្ឋបន្តជាសំណួរទៀតថា:បច្ចុប្បន្នមន្ត្រីគយបង្ក្រាបដុតចោលបានតិចតែលក់ក្នុងទីផ្សារកាន់តែច្រើនដែលធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋនៅតែជាក្តីកង្វល់ចំពោះសុខភាពចាប់រាប់ពីពួកគាត់រហូតដល់កូនដល់ចៅជំនាន់ក្រោយទទួលរងគ្រោះពីបញ្ហានេះ។ឆ្លើយតបនិងការលើកឡើងរបស់មហាជននិងប្រជាពលរដ្ឋលោកហាក់.សុខរិនមេគយសាខាខេត្តបានបញ្ជាក់ប្រាប់អ្នកកាសែតនៅថ្ងៃទី១៥ខែកក្កដានេះខណះដែលលោកនិងមន្ត្រីលោកបានចាប់បានសាច់និងឆ្អឹងមាន់ដែលខូចគុណភាពចំនួន១២០គីឡូក្រាមរួមនិងនំដែលគ្មានស្លាកយីុហោចំនួន២០គ.កផងដែរនោះថា:ការបង្ក្រាបនេះដោយសាតែខាងលោកបានសហការណ៍ជាមួយមន្ត្រីគយប្រចាំច្រករួមនិងសមត្ថកិច្ចប្រចាំដែនទីនោះផងទើបឆ្មក់ចាប់បានលោកថា:ទន្ទឹមនិងចាប់បាននេះសោធក៏មានការឃ្លាំមើលជាប្រចាំផងដែរនេះបើយោងតាមសំដីរបស់លោកហាក់.សុខរិនបានបញ្ជាក់ប្រាប់អង្គភាពpressNewsប្រចាំខេត្តបាត់ដំបងធ្វើការចុះផ្សាយថ្ងៃទី១៥ខែកក្កដានេះ។ក្រោយពីបង្ក្រាបបានហើយមន្ត្រីគយដែលបានសហការណ៍ដ៏ស្អិតរមួតជាមួយគយប្រចាំការរួមនិងសមត្ថកិច្ចបានដុតបំផ្លាញចោលភ្លាមៗឲ្យមហាជននិងពលរដ្ឋមើលឃើញ។ការរៀបរាប់ពីបញ្ហាសហការណ៍ជាមួយគយច្រកអូរំដួលរបស់លោកហាក់.សុខរិននោះត្រូវបានមហាជននិងពលរដ្ឋលើកជាសំណួរបន្តថា:តើក្រៅពីសាខាខេត្តខកខានសហការណ៍នោះក្នុងមួយថ្ងៃៗចំណីអាហារដែលព្រៀបដូចកាកសំណល់នោះចូលក្នុងទីផ្សារប៉ុន្មានទៅ?ក្រុមប្រជាពលរដ្ឋនិងមហាជនសំណូមពរដល់លោកអភិបាលខេត្តបាត់ដំបងច័ន្ទ.សុផលជាពិសេសរដ្ឋមន្ត្រីសាមីមេត្តាចាត់វិធានការក្តៅចំពោះមន្ត្រីគយតាមច្រកនិមួយៗឲ្យពង្រឹងសមត្ថភាពខ្លួនកុំចាំបាច់តែសាខាខេត្តចេញមុខសហការណ៍ដាស់ទឿនទើបចាប់បាននោះ៕សៅ... សូមអានត... »

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីពីលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន អោយទៅ លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ជាអតីតស្នងការនគរបាលខេត្តតាកែវ

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីពីលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន អោយទៅ លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ជាអតីតស្នងការនគរបាលខេត្តតាកែវ

ខេត្តមណ្ឌលគិរី៖ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ដែលត្រូវបានប្រកាសតែងតាំងជាស្នងការ... សូមអានត... »

ចំនួន​អ្នកចូលទស្សនា

  • 25ថ្ងៃនេះ:
  • 57ម្សិលម៉ិញ:
  • 439សប្តាហ៍មុន:
  • 196067សរុប:

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com