ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

ព័ត៌មានថ្មីៗបំផុត

បែកធ្លាយនិងផ្ទុះការតវ៉ារឿងសហព័ន្ធចង់ក្តោបក្តាប់សហគមន៍សន្សំប្រាក់ទាំង៤សហគមន៍ក្នុងស្រុកសង្កែខេត្តបាត់ដំបង

បែកធ្លាយនិងផ្ទុះការតវ៉ារឿងសហព័ន្ធចង់ក្តោបក្តាប់សហគមន៍សន្សំប្រាក់ទាំង៤សហគមន៍ក្នុងស្រុកសង្កែខេត្តបាត់ដំបង

បាត់ដំបង៖បុគ្គលិកសហគមន៍សន្សំប្រាក់ចំនួន៤ក្នុងស្រុកសង្កែខេត្តបាត់ដំបងនៅថ្ងៃនេះបានផ្ទះការតវ៉ាទាមទាផ្តាច់ខ្លួនដើម្បីនៅឯករាជ្យមិនចំណុះក្រោមការគ្រប់គ្រងរបស់សហពន្ធ័។លោកធុជ.ផល្លាជាតំណាងបុគ្គលិកសហគមន៍ទាំងអស់បានលើកឡើងនៅថ្ងៃទី១៣កក្តដានេះថា៖បុគ្គលិកសរុបចំនួន៣៥នាក់មកពីសហគមន៍ចំនួន៤ផ្សេងគ្នារួមមានសហគមន៍វឌ្ឍនះ,សហគមន៍អូរមុន្នី,សហគមន៍កំពង់ព្រៀងនិងសហគមន៍ខេមរាទាំងអស់គ្នាមិនសុខចិត្តសុំដកខ្លួនចេញពីសហពន្ធ័វិញបន្ទាប់ពីសហពន្ធ័បានឃុបឃិតគ្នាអនុមត័ដាក់បញ្ចូលអោយសហគមន៍ឋិតក្រោមការគ្រប់គ្រង់របស់ខ្លួន។ការដាក់បញ្ចូលនេះសហពន្ធ័បានផ្លាស់ប្តូរមុខងារនិងតួនាទីរបស់បុគ្គលិកឬអ្នកគ្រប់គ្រង់របស់សហគមន៍មិនសមរម្យនិងមិនអាចទទួលយកបានដោយអ្នកគ្រប់គ្រង់សហគមន៍ខ្លះត្រូវបានផ្លាស់ប្តូរទៅជាកម្លាំងសន្តិសុខជាកត្តាដែលក្រុមសហគមន៍មិនអាចទទួលយកបាន។ប្រភពមួយផ្សេងទៀតបានបង្ហើបអោយដឹងដែរថា:សហពន្ធ័កន្លងមកគ្រាន់តែទ្រទ្រង់ផ្នែកបច្ចេកទេសនិងមានលុយតម្កល់អោយសហគមន៍ខ្ចីធ្វើដើមទុនតែប៉ុណ្ណោះដោយសាតែបច្ចុប្បន្នសហគមន៍មានលទ្ធភាពនិងទទួលបានជោគជ័យលើការងារជាច្រើនគួឲ្យកត់សម្គាល់ដូចនេះហើយទើបសហព័ន្ធចង់ក្តោបក្តាប់អោយសហគមន៍ឋិតក្រោមចំណុះរបស់ខ្លួនទៅវិញ។ការតវ៉ានៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកសង្កែនេះត្រូវបានលោកអធិការហៅភាគីទាំងសងខាងមកជួបគ្នាដើម្បីរកចំណុចំណាល្អយកមកដោះស្រាយតាមដែលអាចធ្វើបាន។ក្នុងការជួបគ្នានេះភាគីខាងសហពន្ធ័បានបកស្រាយថា:ការដាក់បញ្ចូលគ្នារវាងសហគមន៍និងសហពន្ធ័នេះធ្វើអោយការងារនិងតួនាទីមួយចំនួនត្រូវជាន់គ្នាដូច្នេះខាងសហពន្ធ័សម្រេចផ្លាស់ប្តូរដើម្បីកិច្ចដំណើរការល្អប្រសើរឆ្ពោះទៅដៅតែមួយគឺបម្រើប្រជាពលរដ្ឋបន្តទៀត។លោកនី.រដ្ឋាអភិបាលរងស្រុកសង្កែបានបញ្ជាក់អោយដឹងថា៖ភាគីមានទំនាស់ទាំងសងខាងគប្បីព្យាយាមជួបគ្នាបន្តទៀតដើម្បីសម្រុះសម្រួលឈានដល់ការឯកភាពជាមួយគ្នាឡើងវិញនៅមានដំណោះស្រាយជាច្រើនទៀតដែលត្រូវរួមគ្នាពុំនោះទេអាចប៉ះពាល់ខ្លាំងទៅដល់ទំនុកចិត្តនិងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជាសមាជិកជាក់ជាមិនខាន។គួរបញ្ជាក់ថា:បច្ចុប្បន្នសហគមន៍ទាំង៤ខាងលើមានទីស្នាក់ការរួមធំមួយឈ្មោះថាសហគមន៍សន្សំប្រាក់សង្កែតាមរយៈកិច្ចដំណើរការធ្វើឥណ្ឌទាននិងសន្សំប្រាក់នេះមានប្រជាពលរដ្ឋចូលរួមផ្ទាល់ជាង១ម៉ឺននាក់ជាសមាជិកដោយឡែកទំហំទឹកប្រាក់ផ្នែកប្រាក់សន្សំបានចំនួនជាង៣០០០លានរៀលនិងទឹកប្រាក់ផ្នែកឥណ្ឌទានមានជាង៨០០០លានរៀលក្នុងពេលបច្ចុប្បន្ន៕សៅ... សូមអានត... »

តើដំណោះស្រាយទាំង៥ចំណុចរបស់ប្រជាកសិករសំណូមពរដល់អាជាធរនោះយ៉ាងណាហើយនៅថ្ងៃទី១៤កក្កដានេះ

តើដំណោះស្រាយទាំង៥ចំណុចរបស់ប្រជាកសិករសំណូមពរដល់អាជាធរនោះយ៉ាងណាហើយនៅថ្ងៃទី១៤កក្កដានេះ

បាត់ដំបង:មានហេតុផលជាច្រើនដែលនាំមកនូវផលលំបាកដល់ប្រជាកសិករស្ទើរទូទាំងប្រទេសប្រឈមនិងការបាត់បង់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ដោយសាតែមុខរបរកសិកម្មនេះកាន់តែទីផ្សារតូចចង្អៀតពី១ឆ្នាំទៅ១ឆ្នាំ។ជាក់ស្តែងនៅក្នុងស្រុកកំរៀងខេត្តបាត់ដំបងកាលពីថ្ងៃទី១៣ខែកក្កដាថ្មីៗនេះប្រជាកសិករប្រមាណ១៣០នាក់និងយករថយន្តដឹកកសិផល,គោយន្តកែឆ្នៃនិងត្រាក់ទ័រចំនួន២៣គ្រឿងផងដែរធ្វើជាមធ្យោបាយបិទផ្លូវដែលឋិតត្រង់ចំណុចផ្លូវ៣០ក្នុងភូមិសាសិបឃុំតាក្រីស្រុកកំរៀង។ការសម្រេចចិត្តធ្វើកូដកម្មរបស់ប្រជាកសិករនេះដោយសាតែរាល់ផលិទ្ធផលរបស់ពួកគាត់កាន់តែមានតម្លៃថោកហើយគ្មានទីផ្សារធំទូលាយជាហេតុនាំឲ្យពួកគាត់ម្នាក់ៗជំពាក់ធនាគាឬឯកជនវ័ន្ធករទាំងដើមទាំងការប្រាថ្នាលើតែមុខរបរដំណាំមួយគត់ដែលជាដំណោះស្រាយសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ប្រចាំថ្ងៃតើមកដល់ថ្ងៃទី១៤ខែកក្កដានេះមន្ត្រីជំនាញពាក់ព័ន្ធរួមនិងអាជ្ញាធរដែនដោះស្រាយយ៉ាងណាហើយ?។ ចំពោះប្រធានបទដែលពួកគាត់ត្រូវយកមកសំណូមពរដែលជាកត្តាធ្វើឲពួកគាត់កាន់តែវ័ន្ធករដោយសារជំពាក់ធនាគាឬលុយឯកជននោះរួមមាន:១,សុំឲ្យពោធមានតម្លៃថេរយ៉ាងហោច៣.៥បាតប្រាក់ថៃ២,សុំបើកឲ្យទូលាយសម្រាប់ថៅកែបានទទួលទិញឲ្យបានច្រើនកុំឲ្យមានថៅកែតែម្នាក់ចៀសវាងដាក់តម្លៃតាមអំពើចិត្ត។ហើយនៅមានពីរចំណុចទៀតដែលពួកគាត់កាន់តែក្តៅក្រហាយបំផុតនោះរួមមាន:ពួកគាត់សុំឲ្យមន្ត្ត្រីជំនាញដែលជាស្ថប័ន្ធរដ្ឋជួយពិនិត្យលើជញ្ជីងនៅតាមសាយឡូដែលទទួលទិញឲ្យបានត្រឹមត្រូវរួមនិងមន្ត្រីតាមច្រកត្រូវតែឲ្យពួកគាត់បង់តាមតម្លៃរដ្ឋដែលបានកំណត់កុំយកហួសហេតុពេក។ហេតុផលខាងលើនេះមកដល់ថ្ងៃទី១៤ខែកក្កដានេះនៅមិនទាន់ដឹងចម្លើយដែលជាដំណោះស្រាយពីមន្ត្រីពាក់ព័ន្ធបានថាយ៉ាងណានោះនៅឡើយទេ។ទោះយ៉ាងនេះមុននេះបន្តិចគឺវេលាម៉ោង១១:១៥នាទីថ្ងៃទី១៤ខែក្ក្កដានេះលោកជា.សុផាតអភិបាលស្រុកកំរៀងបានបញ្ជាក់ប្រាប់ទូរទស្សន៍ព្រះនរាយថា:បញ្ហានេះលោកកំពង់ជាប់ប្រជុំជាមួយគណះបញ្ជាការខេត្តមិនទាន់ចប់នៅឡើយដើម្បីរកដំណោះស្រាយលើបញ្ហានេះលោកថាបើចប់ហើយលោកនិងបញ្ជាក់ប្រាប់បន្ថែមនៅពេលក្រោយ៕សៅ... សូមអានត... »

ដំណោះស្រាយរបស់មន្ត្រីសាលាខេត្តបាត់ដំបងគ្មានប្រសិទ្ធិភាពចំពោះក្រុមហ៊ុនវិនិយោគផ្សារដំណាក់ស្តៅធ្វើឲ្យអាជីវិករតាមតវ៉ាដល់មុខសាលាខេត្ត

ដំណោះស្រាយរបស់មន្ត្រីសាលាខេត្តបាត់ដំបងគ្មានប្រសិទ្ធិភាពចំពោះក្រុមហ៊ុនវិនិយោគផ្សារដំណាក់ស្តៅធ្វើឲ្យអាជីវិករតាមតវ៉ាដល់មុខសាលាខេត្ត

បាត់ដំបង:កាលពីថ្ងៃទី១១ខែកក្កដាកន្លងទៅថ្មីៗនេះដែរក្រុមអាជីករផ្សារដំណាក់ស្តៅស្រុករតនះមណ្ឌលចំនួន១១នាក់បានសុំឲ្យទូរទស្សន៍ព្រះនរាយចុះផ្សាយម្តងរួចហើយបន្ទាប់ពីក្រុមហ៊ុនវិនិយោគសាងសង់ផ្សារមួយនេះបានសាងសង់រួចបែជាមិនអនុវត្តតាមការអះអាងរបស់ខ្លួនថា:ឲ្យពួកគាត់ជាអាជីវករចាស់លក់យួឆ្នាំហើយនោះរុះរើចេញសិនចាំក្រុមហ៊ុនសាងសង់ហើយក្រុមហ៊ុននិងឲពួកគាត់ចូលលក់វិញ។ផ្ទុយទៅវិញម្ចាស់ក្រុមហ៊ុនសាងសង់មួយនេះបែជាយកបក្ខពួកខ្លួនឲ្យដាក់លក់ហើយទាត់ពួកគាត់ចោលទាំងអស់ព្រមទាំងគំរៀមឲ្យបង់ថ្លៃតូបថ្លៃហួសពីលទ្ធភាពរបស់ពួកគាត់ថែមទៀត។កត្តានេះហើយដែលជំរុញឲ្យពួកគាត់ដាច់ចិត្តលើកគ្នាមកដល់សាលាខេត្តបាត់ដំបងសុំអោយអាជ្ញាធរខេត្តជួយអន្តរាគមន៍អោយពួកគាត់បានតូបចូលលក់វិញនៅលើចំណតរថយន្តដែលបានសាងសង់ថ្មីរួចហើយនោះ។អ្នកស្រីអន.សៀងបូរីអតីតអាជីករលក់ម្ហូបអាហារក្នុងទីតាំងចំណតរថយន្តចាស់បានលើកឡើងនៅល្ងាចថ្ងៃទី១២កក្តដាថ្មីៗនេះថា:ពួកគាត់មានគ្នាចំនួន១១នាក់តំណាងអោយអាជីករ៨គ្រួសារធ្វើដំណើរមកសាលាខេត្តបាត់ដំបងដើម្បីសុំអោយលោកចន្ទ័.សុផលអភិបាលខេត្តជួយដោះស្រាយបញ្ហាមិនមានកន្លែងលក់ដូរក្រោយពីក្រុមហ៊ុនវិនិយោគផ្សារសាង់សង់រួចរាល់ហើយដាក់សាច់ញាតិនិងក្រុមគ្រួសាររបស់មន្ត្រីសាលាស្រុកចូលដាក់ឥវ៉ាន់លក់មិនមានឈ្មោះពួកគាត់ធ្វើឲ្យពួកគាត់បាត់មុខរបររកកន្លែងលក់គ្មាន។ ចំណែកអាជីករម្នាក់ទៀតអ្នកស្រីង៉ែត.ចន្ថាអាយុ៧៦ឆ្នាំបានអោយដឹងដែរថា:មូលហេតុធំដែលបង្ខំអោយពួកគាត់លើកគ្នាទាំងអស់មកនេះដោយសារតែការព្រួយបារម្មណ៍ព្រោះក្រោយពីការសម្របសម្រួលដោយមន្ត្រីសាលាខេត្តកាលពីថ្ងៃទី១២កក្តដាថ្មីៗនេះតម្រូវអោយអ្នកចូលលក់ថ្មីជាសាច់ញាតិម្ចាស់ក្រុមហ៊ុនផ្អាកការនាំទំនិញចូលក្នុងតូបលក់បន្តទៀតប៉ុន្តែក្រោយពីមន្ត្រីសាលាខេត្តចេញផុតអ្នកលក់ថ្មីហាក់មិនយកចិត្តទុកដាក់ព្រមទាំងថ្កើនទៅនឹងការណែនាំរបស់មន្ត្រីសាលាខេត្តក៏ដឹកជញ្ជូនឥវ៉ាន់ដាក់លក់កាន់តែច្រើនឡើង។ចំណុចនេះហើយដែលពួកគាត់សម្រេចឡើងមកសាលាខេត្តដើម្បីឲ្យលោកអភិបាលខេត្តបន្តកិច្ចអន្តរាគមន៍សាជាថ្មីហើយឲ្យមានប្រសិទ្ធិភាពជាងមន្ត្រីរបស់លោកបើមិនដូច្នោះខ្លាចក្រែងចូលលក់បានហើយមិនងាយចេញវិញនោះឡើយ។ ការលើកគ្នាសុំអោយអាជ្ញាធរខេត្តជួយអន្តរាគមន៍នាមុខសាលាខេត្តនេះត្រូវបានលោកឆាយ.ម៉ាទីណាល់នាយករងរដ្ឋបាលសាលាខេត្តចេញមកជួបជំនួសលោកអភិបាលខេត្តជាមួយក្រុមអាជីករហើយលោកបានសុំអោយក្រុមអាជីករទាំងអស់ត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញសិនទុកពេលអោយអាជ្ញាធរស្រុកឬខេត្តរកដំណោះស្រាយជូនបន្តរ។ក្រោយពីពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញក្រុមអាជីវករបញ្ជាក់ថាកិច្ចអន្តរាគមន៍របស់មន្ត្រីសាលាខេត្តត្រូវបានបរាជ័យម្តងរួចហើយដោយអាជីវករថ្មីមិនយកចិត្តទុកដាក់ថាគ្មានប្រសិទ្ធិភាពចំពោះម្ចាស់ក្រុមហ៊ុនទើបពួកគាត់សុំឲ្យលោកអភិបាលខេត្តច័ន្ទ.សុផលជួយអន្តរាគមន៍ផ្ទាល់ទើបពួកគាត់មានភាពកក់ក្តៅ៕សៅ... សូមអានត... »

បែកធ្លាយក្រុមហ៊ុន ជាច័ន្ធ រិទ្ធិ ធ្វើអាជីវកម្មឈើ គ្មានច្បាប់ អនុញ្ញាតិពីរាជរដ្ឋាភិបាល

បែកធ្លាយក្រុមហ៊ុន ជាច័ន្ធ រិទ្ធិ ធ្វើអាជីវកម្មឈើ គ្មានច្បាប់ អនុញ្ញាតិពីរាជរដ្ឋាភិបាល

រតនគិរី ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ជាក្រុមហ៊ុន ដីសប្បទាន សេដ្ឋកិច្ចមួយកន្លែង ស្ថិតនៅភូមិ សាស្ត្រ ក្នុងភូមិ សាគ្រៀង ឃុំ... សូមអានត... »

អាជីករផ្សារស្តៅក្តៅក្រហាយនិងក្រុមហ៊ុនវិនិយោគចំណតរថយន្តបានសាងសង់រួចហើយធ្វើឲ្យពួកគាត់បាត់មុខរបរ

អាជីករផ្សារស្តៅក្តៅក្រហាយនិងក្រុមហ៊ុនវិនិយោគចំណតរថយន្តបានសាងសង់រួចហើយធ្វើឲ្យពួកគាត់បាត់មុខរបរ

បាត់ដំបង:អាជីករផ្សារស្តៅស្រុករតនះមណ្ឌលខេត្តបាត់ដំបងជាច្តើនបានក្តៅក្រហាយឈានដល់ការតវ៉ាដល់ក្រុមហ៊ុនវិនិយោគចំណតរថយន្ត១ដែលបានសាងសង់រួចរាល់ហើយបែជាដាក់អ្នកផ្សេងដែលជាបក្ខពួកឬសាច់ញាតិខ្លួនអោយចូលលក់ជំនួសពួកគាត់ទៅវិញ។លោកឆុន.វីនដាអាយុ២៧ឆ្នាំអាជីករលក់បាយបានលើកឡើងនៅថ្ងៃទី១១កក្តដានេះថា:ពួកគាត់លក់ដូរនៅលើទីតាំងបេនឡានផ្សារស្តៅនេះតាំងពីឆ្នាំ១៩៩៧មកដែលដំបូងឡើយថ្លៃឈ្នួលតូបបង់ត្រឹមតែ៧០០០រៀលរហូតដល់៣០០០០រៀលរបរលក់ដូរនេះមិនសូវសមប្រកបឡើយចុងក្រោយនៅអំឡុងដើមខែមករាឆ្នាំ២០១៧អាជ្ញាធរស្រុកនិងម្ចាស់ក្រុមហ៊ុនវិនិយោគបានស្នើរសុំដល់ពួកគាត់អោយរុះរើតូបចេញសិនដោយសន្យាថាក្រោយពីការរៀបចំសាងសង់លំអរថ្មីរួចរាល់និងអោយក្រុមអាជីករទាំងនោះចូលលក់វិញពេលនោះពួកគាត់ទាំងអស់គ្នាបានយល់ព្រមហើយរើតូបភ្លាមៗមិនប្រកែកឡើយ។ក្រោយការសាងសង់ចំណតរថយន្តជាងកន្លះឆ្នាំរហូតរួចរាល់ម្ចាស់ក្រុមហ៊ុនផ្សារបែជាទាត់ពួកគាត់ជាអាជីវករចាស់ចេញហើយផ្លាស់ជំនួយដោយបក្ខពួកនិយមបានដាក់អ្នកផ្សេងដែលជាសាច់ញ្ញាតិមកលក់ជំនួសវិញទាំងអស់ដោយឡែកម្ចាស់តូបចាស់ចំនួន៨គ្រួសារស្មើរជាង១០តូបមិនបានចូលលក់ឡើយ។ម្ចាស់ក្រុមហ៊ុនដែលនិយមបក្ខពួកខាងលើបានលើកឡើងថា:បើសិនជាអាជីវករចាស់ចង់ចូលលក់វិញបានទាល់តែបង់ថ្លៃតូបក្នុងមួយខែចំនួន៨០ដុល្លាអាមេរិក។ចំណែកលោកស្រីឈួ.ជីវអាយុ៧២ឆ្នាំមុខរបរលក់បាយបានបញ្ជាក់ថា:ម្ចាស់វិនិយោគផ្សារកំណត់យកថ្លៃតូបចំនួន៨០ដុល្លាក្នុងមួយខែពួកគាត់មិនមានលទ្ធភាពបង់ឡើយពួកគាត់សុំអោយលោកចន្ទ័.សុផលអភិបាលខេត្តបាត់ដំបងជួយអន្តរាគមន៍ដើម្បីជីវភាពគ្រួសារពួកគាត់ពួកគាត់ថាជាពិសេសសម្តេចតេជោហ៊ុន.សែនដែលជាទីកក់ក្តៅរបស់ពួកគាត់សុំឲ្យសម្តេចជួយសម្រួលអោយពួកគាត់ជាប្រជាពលរដ្ឋបានតូបចូលលក់វិញផងម៉្យាងទៀតជួយសម្រួលតម្លៃអោយបានសមរម្យផងដែរដើម្បីឲ្យពួកគាត់មានលទ្ធភាពបន្តការលក់ដូរចិញ្ចឹមជីវិត។រីឯម្ចាស់ក្រុមហ៊ុនវិនិយោគចំណតរថយន្តលោកនាក់.សុជាតិបានឆ្លើយយ៉ាងខ្លីថា:លោកមិនអាចបំភ្លឺបានទេបើចង់ដឹងច្បាស់អោយអ្នកយកព៌តមានទៅសួរលោកអភិបាលស្រុកទៅ។ការដោះសារបស់ក្រុមហ៊ុនវិនិយោគខាងលើដែលទម្លាក់សាច់រឿងឲ្យទៅសួលោកអភិបាលស្រុកនោះត្រូវបានលោកសើ.សាម៉េតអភិបាលស្រុករតនះមណ្ឌលបដិសេធក្នុងរឿងនេះហើយបានបញ្ជាក់ថា:បញ្ហារវាងក្រុមអាជីករនិងម្ចាស់វិនិយោគចំណតរថយន្តនេះផុតពីដៃស្រុកហើយបន្ទាប់មកលោកអភិបាលរូបនេះបាននិយាយប្រហាក់ប្រហែលគ្នានិងម្ចាស់ក្រុមហ៊ុនថា:បើចង់ដឹងច្បាស់សូមទាក់ទងទៅកាន់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រោះគេមានច្បាប់វិនិយោគពីក្រសួង។តើចម្លើយរបស់លោកអភិបាលស្រុករូបនេះបានជូនដំណឹងឲ្យអាជីវករលក់ដូរចាស់បានយល់ដែរទេរឿងច្បាប់ទម្លាប់របស់ក្រសួងដែលបានផ្តល់សិទ្ធឲ្យក្រុមហ៊ុនមួយនេះអនុវត្តបែបហ្នឹងជាមួយអាជីវករ។ពួកគាត់សុំឲ្យលោកអភិបាលខេត្តបាត់ដំបងមេត្តាជួយសម្រួលលើករណីនេះជាបន្ទាន់ផងព្រោះពាក់ព័ន្ធនិងការបាត់បង់មុខរបរចិញ្ចឹមគ្រួសាររបស់ពួកគាត់៕សៅ... សូមអានត... »

សង្វៀនជល់មាន់ យ៉ាងល្បីល្បាញ នៅអរិយក្សត្រ ដែលគេយកឈ្មោះ លោក ហ៊ុន សាន មកគំរាមអ្នកសារព័ត៌មាន និង ប្រជាជនជិតខាង

សង្វៀនជល់មាន់ យ៉ាងល្បីល្បាញ នៅអរិយក្សត្រ ដែលគេយកឈ្មោះ លោក ហ៊ុន សាន មកគំរាមអ្នកសារព័ត៌មាន និង ប្រជាជនជិតខាង

សង្វៀនជល់មាន់ យ៉ាងល្បីល្បាញ នៅអរិយក្សត្រ ដែលគេយកឈ្មោះ លោក ហ៊ុន សាន មកគំរាមអ្នកសារព័ត៌មាន និង ប្រជាជនជិតខាង ខេត្តកណ្ដាល-... សូមអានត... »

អាជ្ញាធរក្រុងបាត់ដំបងចាត់វិធានការលើលំនៅដ្ឋានប្រជាពលរដ្ឋ៣គ្រួសារដែលសាងសង់ប៉ះពាល់លើផ្លូវ

អាជ្ញាធរក្រុងបាត់ដំបងចាត់វិធានការលើលំនៅដ្ឋានប្រជាពលរដ្ឋ៣គ្រួសារដែលសាងសង់ប៉ះពាល់លើផ្លូវ

បាត់ដំបង៖ការឆ្លើយតបទៅនិងប្រជាពលរដ្ឋជាង១០០គ្រួសារដែលបានប្តឹងតាំងពីឆ្នាំ២០១៦កន្លងទៅថ្មីៗនេះអាជ្ញាធរក្រុងបាត់ដំបងបានចុះអនុវត្តរុះរើលំនៅដ្ឋានលក់ទំនិញ៣ខ្នងដែលបាំងមុខផ្លូវរួចរាល់ហើយតាមការស្នើរសុំយ៉ាងទទួចរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។លោកឌីពៅ.អភិបាលរងក្រុងបាត់ដំបងដែលដឹកនាំការចុះអនុវត្តនេះបានបញ្ជាក់ថា:ផ្ទះលក់ទំនិញចំនួន៣ខ្នងដែលបានសាងសង់ដោយបំពាននៅមុនឆ្នាំ២០១១មុនការចុះបញ្ជីដីធ្លីលក្ខណះជាប្រពន្ធ័ពេលនេះត្រូវបានគណះកម្មការក្រុងសម្រេចចុះអនុវត្តដីការរុះរើក្រោយពីមានការតវ៉ាពីប្រជាពលរដ្ឋជាង១០០គ្រួសារតាំងពីឆ្នាំ២០១៦កន្លងមក។លោកបន្តថា:ផ្លូវដែលមានទំនាស់ខាងលើឋិតក្នុងក្រុមទី១ភូមិអូរចាសង្កាត់អូរចាក្រុងបាត់ដំបងនៅក្នុងប្លង់ភូមិបាលផ្លូវភូមិមួយខ្សែនេះបានតភ្ជាប់ពីផ្លូវខេត្តលេខ៥៧ដែលទំហ៊ំផ្លូវមានទទឹង១០ម៉ែត្រប៉ុន្តែជាក់ស្តែងចំពោះមុខគណះកម្មការក្រុងសម្រេចចុះអនុវត្តរុះរើត្រឹម៥ម៉ែត្រប៉ុណ្ណោះក្នុងជំហានទី១។ម្ចាស់ឃ្លាំងនិងផ្ទះលក់ទំនិញដែលប៉ះពាល់បាំងផ្លូវមានចំនួន៣ម្ចាស់មាន១/ឈ្មោះម៉ូវ.ហោ២/ឈ្មោះឡុង.សុធារឹទ្ធនិងឈ្មោះតាំង.ស៊ុយទ្រីការអនុវត្តរុះរើលំនៅដ្ឋាននេះដែរដោយសារតែម្ចាស់ផ្ទះមិនបានអនុវត្តរើដោយខ្លួនឯងតាមកិច្ចសន្យាដែលបានជួបគ្នាជាមួយអាជ្ញាធរក្រុងជាច្រើនលើកកន្លងទៅនោះទេ។ការចុះរុះរើលើផ្ទះប៉ះពាល់ផ្លូវនេះគឺប៉ះទាំងសងខាងផ្លូវក្នុងនោះប៉ែកខាងជើងផ្លូវត្រូវរុះរើតម្រឹមចំនួន២ម៉ែត្រនិងប៉ែកខាងត្បូងផ្លូវត្រូវរុះរើតម្រឹម១.៣ម៉ែត្រ។ប្រជាពលរដ្ឋលោកជា.ព្រេមអាយុ៦៥ឆ្នាំបានលើកឡើងថា:ការអន្តរាគមន៍ដោយចុះរុះរើពីសំណាក់អាជ្ញាធរក្រុងលើផ្ទះដែលបាំងផ្លូវសងខាងនេះជាក្តីប្រាថ្នាយ៉ាងទទួចរបស់ប្រជាពលរដ្ឋជាង១០ក្រុមស្មើជាង១០០គ្រួសាររស់នៅប៉ែកខាងក្នុងភូមិចាំបាច់ត្រូវប្រើប្រាស់និងឆ្លងកាត់ផ្លូវនេះទៅមកជាប្រចាំដែលមានភាពចង្អៀតបផុត។ចំណែកអ្នកស្រីសេង.ទុំជាប្រជាពលរដ្ឋដែលបានចូលរួមទាំងទឹកចិត្តសាទរដែរនោះបានប្រាប់អោយដឹងថា:កំណាត់ផ្លូវជាង៦០ម៉ែត្រនេះកន្លងមកមានការលំបាកយ៉ាងខ្លាំងព្រោះវាតូចចង្អៀតហើយបត់កែងខ្លាំងបង្កការគ្រោះថ្នាក់ដោយជិះជល់គ្នាជាបន្តបន្ទាប់ក្រោយពីការរុះរើបើកផ្លូវនេះរួចកំណាត់ផ្លូវខាងលើលែងពិបាកទៀតហើយពិសេសអាចធ្វើចរាចរណ៍បានយ៉ាងងាយស្រួលទាំងម៉ូតូនិងរថយន្តតូចធំជាពិសេសរថយន្តបន្លត់អគ្គីភ័យជាដើមអាចចេញចូលងាយស្រួលនិងបាទាន់ពេលបើសិនជាមានអគ្គីភ័យកើតឡើងដោយចៃដន្យណាមួយក្នុងភូមិ៕សៅ... សូមអានត... »

ក្រុមហ៊ុន១នៅប្រទេសថៃបានចុះហត្ថលេខាលើអនុស្សរណះលើកកម្ពស់ផ្នែកកសិកម្មក្នុងខេត្តបាត់ដំបង

ក្រុមហ៊ុន១នៅប្រទេសថៃបានចុះហត្ថលេខាលើអនុស្សរណះលើកកម្ពស់ផ្នែកកសិកម្មក្នុងខេត្តបាត់ដំបង

បាត់ដំបង:ក្រុមហ៊ុន១ឈ្មោះ(MLHTRADINGCO.LTD)របស់ថៃគ្រោងដឹកនាំអ្នកជំនាញផ្នែកកសិកម្មមកពីប្រទេសថៃនិងជ្រើសរើសក្នុងប្រទេសកម្ពុជារាប់ម៉ឺននាក់បន្ថែមទៀតដើម្បីជួយដល់កសិករក្នុងការដាំដុះដំណាំកសិកម្ម។នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងក្រុមហ៊ុន(MLHTRADING)និងក្រុមហ៊ុន(ដាណាយខមខាយខេមបូឌា)ដែលបានធ្វើនៅថ្ងៃទី៧កក្តដានេះលោកឌីណាដាណាយ.ខមខាយឃឿននាយកក្រុមហ៊ុន(ដាណាយខមខាយខេមបូឌា)បានលើកឡើងថា៖ចំពោះមុខនេះក្រុមហ៊ុននិងនាំអ្នកជំនាញផ្នែកកសិកម្មមកពីប្រទេសថៃនិងជ្រើសរើសក្នុងប្រទេសកម្ពុជាផងដែររ៉ាប់ម៉ឺននាក់ដើម្បីចុះផ្ទាល់ជាមួយកសិករក្នុងការដាំដុះដំណាំស្រូវ,ដំឡូងមី,ល្ង,សណ្តែកបាយពិសេសដំណាំសណ្តែកផ្កាយ។ក្រុមអ្នកជំនាញមួយចំនួនត្រូវបានបែងចែកតាមឯកទេសនិងតាមដំណាក់កាលមានក្រុមសិក្សាអំពីការដាំដំណាំសណ្តែកផ្កាយប៉ុន្មានភាគរយស្រូវប៉ុន្មានភាគរយក៍ដូចជាដំណាំដំឡូងមី,ល្ង,សណ្តែកបាយប៉ុន្មានភាគរយជៀសវាងការបានផលហើយជុញខ្វះទីផ្សារជាហេតុនាំអោយតម្លៃកសិផលធ្លាក់ទាប។ក្រុមជំនាញមួយចំនួនទៀតចុះផ្ទាល់ផ្តល់បច្ចេកទេសក្នុងការដាំដុះសណ្តែកផ្កាយហើយរយះពេល៣០ថ្ងៃដែលសណ្តែកផ្កាយមិនទាន់ហុចផលអ្នកជំនាញខាងបច្ចេកទេសបង្ហាត់បង្ហាញអោយដាំដុះដំណាំផ្សេងៗជាបណ្តើរៗសិនទំរាំបានការហុចផលពីសណ្តែកផ្កាយ។លោកបន្តថា៖ក្រៅការផ្តល់ក្រុមជំនាញក្រុមហ៊ុនគ្រោងជ្រើសរើសបុគ្គលិកផ្នែកទីផ្សារចំនួន៥០០នាក់បន្ថែមទៀតដើម្បីផ្សព្វផ្សាយលក់ផលិតផលប្រេងសណ្តែកផ្កាយនៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។បច្ចុប្បន្នក្រុមហ៊ុន(MLHTRADING)មានចំការសណ្តែកផ្កាយក្នុងស្រុកសំឡូតចំនួន៣០០ហិកតាទុកជាគំរូសម្រាប់អោយកសិករសិក្សាបានដាំដុះរួចទទួលទិញទិន្នផលពីកសិករក្នុងតម្លៃខ្ពស់ជាងតម្លៃក្នុងទីផ្សារកន្លងមកការកែឆ្នៃសណ្តែកផ្កាយស្រស់របស់ក្រុមហ៊ុនមានជាប្រេងសណ្តែកផ្កាយអាហារបំប៉ន,ឡេ,សាប៊ូផងដែរបានផ្តល់សារះសំខាន់ដល់សុខភាពនិងព្យាបាលជម្ងឺជាច្រើនមុខដូចជាជំនួយសុខភាពបេះដូង,ខួរក្បាល,សុខភាពភ្នែក,ឆ្អឹង,រាងកាយទប់ស្កាត់ជម្ងឺមហារីកជាដើមដោយផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកផង។ទាក់ទងនិងការបោះទុនវិនិយោគនេះដែរលោកចន្ទ័.សុផលអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា:ក្នុងនាមជាអាជ្ញាធរខេត្តបានសម្តែងជំហរចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវការវិនិយោគនេះពិសេសការជ្រើសរើសខេត្តបាត់ដំបងជាមណ្ឌលគោលក្រុមហ៊ុននិងទទួលបានជោគជ័យដោយសារខេត្តមួយនេះដីមានជីជាតិល្អមានប្រភពទឹកគ្រប់គ្រាន់និងអាកាសធាតុអំណោយផលជាងនេះទៀតផលិតប្រេងសណ្តែកផ្កាយបានជួយដល់សុខភាពប្រជាពលរដ្ឋមនុស្សជាតិទូទៅនិងបានផ្តល់ឱកាសការងារមុខរបរដល់កសិករក្នុងតំបន់ឲ្យកាន់តែមានចំណូលសេដ្ឋកិច្ចថែមមួយកំរឹតទៀតទៀត៕សៅ... សូមអានត... »

ឯកឧត្តមអភិបាលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការនាំយកនូវតិយវត្ថុបច្ច័យនិងទានព្រះវស្សាទៅប្រគេនព្រះសង្ឃគង់នៅក្នុងវត្តចំនួន៣៣វត្តក្នុងខេត្តរតនគិរី

ឯកឧត្តមអភិបាលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការនាំយកនូវតិយវត្ថុបច្ច័យនិងទានព្រះវស្សាទៅប្រគេនព្រះសង្ឃគង់នៅក្នុងវត្តចំនួន៣៣វត្តក្នុងខេត្តរតនគិរី

ខេត្តរតនគិរី ដើម្បីចូលរួមលើកកម្ពស់នូវវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យកាន់ តែមានភាពរុងរឿងនិងថ្កុំថ្កើងនោះ។... សូមអានត... »

ពលករខ្មែរចំនួន១២៧៩នាក់ហើយដែលភាគីថៃចាប់បញ្ជូនមកកម្ពុជាវិញក្នុងរយះពេល៤ថ្ងៃ

ពលករខ្មែរចំនួន១២៧៩នាក់ហើយដែលភាគីថៃចាប់បញ្ជូនមកកម្ពុជាវិញក្នុងរយះពេល៤ថ្ងៃ

ខេត្តបាត់ដំបង៖នៅខណះដែលភាគីថៃបានចេញច្បាប់រឹតបន្តឹងទាំង៨ចំណុចកន្លងមកពលករខ្មែរដែលភាគីថៃបានចាប់បញ្ជូនមកវិញនោះគិតត្រឹមរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២រហូតមកដល់ថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៧នេះអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១២៧៩នាក់មកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀងខេត្តបាត់ខំបង។លោកមុយ.សាលឹតមេបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀងបានបញ្ជាក់ប្រាប់ទូរទស្សន៍ព្រះនរាយអោយដឹងថា៖ក្នុងរយះពេល៤ថ្ងៃនៃការចាប់បញ្ជូនពលករខ្មែរចំនួន១២៧៩នាក់របស់អាជ្ញាធរថៃមកកាន់ប្រទេសកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិដូងនៃស្រុកកំរៀងក្នុងនោះមាន៖នៅថ្ងៃទី២ខែកក្កដាឆ្នាំ២០១៧មានចំនួន៤៤៥នាក់ស្ត្រី១៨៦នាក់និងកុមារ១១នាក់។នៅថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៧មានចំនួន៤៨៨នាក់ក្នុងនោះស្រី១៣០នាក់និងកុមារ១៤នាក់។នៅថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៧មានចំនួន១២៧ក្នុងនោះស្រី២៩នាក់និងនៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៧មានចំនួន២១៩នាក់ក្នុងនោះស្រី៧២នាក់និងកុមារ៧នាក់។សរុបពលករខ្មែរមានចំនួន១២៧៩នាក់ក្នុងនោះមានស្រីចំនួន៤៧៣នាក់នឹងក្មេងតូច៤៧នាក់។លោកបន្តថា៖ការដែលអាជ្ញាធរថៃបញ្ជូនក្រុមពលករខ្មែរអោយវិលត្រឡប់មកកម្ពុជាវិញក្នុងគោលបំណងដើម្បីអោយពួកគាត់បានមកបំពេញបែបបទលិខិតស្នាមអោយបានត្រឹមត្រូវទៅតាមច្បាប់កាងាររបស់ប្រទេសគេព្រោះកន្លងមកពលករខ្មែរភាគច្រើនបានលួចឆ្លងដែនតាមរយះមេខ្យល់ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនិងមួយចំនួនទៀតធ្វើការខុសពីកន្លែងគោលដៅដែលបានចុះនៅក្នុងសៀវភៅការងារទទូលបន្ទុកផង៕សៅ... សូមអានត... »

ចំនួន​អ្នកចូលទស្សនា

  • 31ថ្ងៃនេះ:
  • 57ម្សិលម៉ិញ:
  • 445សប្តាហ៍មុន:
  • 196073សរុប:

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com