ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com

ព័ត៌មានថ្មីៗបំផុត

ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សានឹងប្រកាសឈ្មោះចូលកាន់តំណែងប្រធានក្រុមប្រឹក្សា-មេឃុំ-ជំទប់ទី1ទី2នៃរដ្ឋបាលឃុំសិត្យូ

ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សានឹងប្រកាសឈ្មោះចូលកាន់តំណែងប្រធានក្រុមប្រឹក្សា-មេឃុំ-ជំទប់ទី1ទី2នៃរដ្ឋបាលឃុំសិត្យូ

ខេត្តកណ្តាល៖កេត-សភារាជ នៅព្រឹកថ្ងៃទី5ខែកក្តដាឆ្នាំ2017នៅសាលាឃុំសិត្យូបានរៀបចំបើកពិធីប្រកាសនឹងផ្ទេរចូលកាន់តំណែងជាមេឃុំថ្មី... សូមអានត... »

អាជ្ញាធរខេត្តបាត់ដំបងអំពាវនាវដល់ក្រុមប្រឹក្សាឃុំសង្កាត់ថ្មីត្រូវប្រើវប្បធម៌សាម្គីក្នុងការអភិវឌ្ឍន៍មូលដ្ឋានដើម្បីសង្គមជាតិ

អាជ្ញាធរខេត្តបាត់ដំបងអំពាវនាវដល់ក្រុមប្រឹក្សាឃុំសង្កាត់ថ្មីត្រូវប្រើវប្បធម៌សាម្គីក្នុងការអភិវឌ្ឍន៍មូលដ្ឋានដើម្បីសង្គមជាតិ

បាត់ដំបង:លោកច័ន្ទ.សុផលអភិបាលនៃគណះអភិបាលខេត្តបាត់ដំបងបានអំពាវនាវដល់បណ្តាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ថ្មីដែលទើបប្រកាសជាផ្លូវការទាំងអស់ត្រូវយកចិត្តទុកដាក់លើផែនការអភិវឌ្ឍន៍មូលដ្ឋានទាក់ទិន្ឌនិងប្រយោជន៍សង្គមជាតិតាមឆន្ទះពិតប្រាកដ។លោកថ្លែងបែបនេះខណះដែលលោកបានចូលរួមក្នុងពិធីប្រកាសសុពលភាពតែងតាំងសមាជិកក្រុប្រឹក្សាឃុំអន្លង់វិលអាណត្តិទី៤នៅថ្ងៃទី៤កក្តដាកន្លងមកថ្មីៗ។នេះលោកចន្ទ័.សុផលអភិបាលខេត្តបាត់ដំបងបានលើកឡើងថា:សមាសភាពក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ដែលកើតចេញពីឆន្ទះរបស់ប្រជាពលរដ្ឋត្រូវរួមគ្នាបំពេញការងារនានាអោយទទួលបានជោគជ័យដើម្បីបំពេញតាមឆន្ទះរបស់ប្រជាពលរដ្ឋវិញ។ការប្រកាសទទួលស្គាល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីក៍ពិតមែនប៉ុន្តែមិនមានន័យថាការងារគ្រប់គ្រងនិងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិចាស់បានអនុវត្តកន្លងមកត្រូវបានបញ្ចប់នោះទេពោលគឺក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីត្រូវបន្តការងារគ្រប់គ្រងនិងការអភិវឌ្ឍន៍មូលដ្ឋានបន្តទៀតសំដៅធានាអោយមាននិរន្តភាពទាំងលើកិច្ចការរដ្ឋបាលការងារផ្តល់សេវាផ្សេងៗអោយមានប្រសិទ្ធភាពឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។លោកបន្តថា:ចំណុចគន្លឹះមួយចំនួនដែលក្រុមប្រឹក្សាឃុំសង្កាត់ថ្មីត្រូវយកចិត្តទុកដាក់អនុវត្តតាមរដ្ឋធម្មនុញ្ញច្បាប់លិខិតបទដ្ឋាននានាដែលមានជាធរមានបន្តអភិវឌ្ឍន៍ផ្ទាល់តាមភូមិនីមួយៗរាល់ការផ្លាស់ប្តូរឬតែងតាំងមេភូមិអនុភូមិនិងសមាជិកភូមិណាមួយអនុវត្តអោយបានត្រឹមត្រូវស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ។ជាងនេះទៀតត្រូវបន្តអនុវត្តគម្រោងសេវាកម្មនានារួមទាំងអនុវត្តថវិការនិងគម្រោងអភិវឌ្ឍន៍ដែលបានសម្រេចដោយក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិមុនហើយត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលស្របតាមនិតិវិធីដែលបានកំណត់រួច។លោកបន្តថា:ដោយឡែកសមាសភាពក្រុមប្រឹក្សាឃុំសង្កាត់មកពីគ្រប់គណះបក្សនយោបាយទាំងអស់ត្រូវរក្សាអោយបាននូវវប្បធ៌មសាមគ្គីភាពសម្របសម្រួលមិនបែងចែកនិន្នាការនយោបាយខិតខំលើកកម្ពស់ការងារការចូលរួមជាក្រុមលើការបំពេញការងារដើម្បីឆ្លុះបញ្ចាំងនូវភាពសុចរិតភាពត្រឹមត្រូវប្រាកដប្រជាជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋានអោយកាន់តែប្រសើរឡើង។គួរបញ្ជាក់ថាក្រុមប្រឹក្សាឃុំអន្លង់វិលដែលបានប្រកាសសុពលភាពខាងលើនេះមាន១១រូបមកពីគណះបក្សប្រជាជនកម្ពុជាក្នុងតួនាទីជាមេឃុំនិងជន្ទុកទី១,ចំណែកឯជន្ទុកទី២ចំនួន៥មកពីគណះបក្សសង្រោះជាតិនិងក្រុមប្រឹក្សាសង្កាត់អូរម៉ាល់ដែលមានសមាជិកចំនួន៩រូបក្នុងនោះចៅសង្កាត់និងចៅសង្កាត់រងទី១មកពីគណបក្សប្រជាជនកម្ពុជាចំណែកចៅសង្កាត់រងទី២មកពីគណបក្សសង្គ្រោះជាតិដោយឡែកក្រុមប្រឹក្សាក្នុងសង្កាត់ស្វាយប៉ោមានសមាជិកចំនួន១១រូបមកពីគណបក្សប្រជាជនកម្ពុជាមានឋានះជាចៅសង្កាត់និងចៅសង្កាត់រងទី១រីឯគណបក្សសង្គ្រោះជាតិមានតួនាទីជាចៅសង្កាត់រងទី២៕សៅ... សូមអានត... »

ប្រជាពលរដ្ឋ២ភូមិក្នុងឃុំគ្រាមស្រុកបាណន់ហួសចិត្តនិងមេសហគមន៍ភូមិឈ្មោះវុធហាមមិនឲពួកគាត់រកកំពិស

ប្រជាពលរដ្ឋ២ភូមិក្នុងឃុំគ្រាមស្រុកបាណន់ហួសចិត្តនិងមេសហគមន៍ភូមិឈ្មោះវុធហាមមិនឲពួកគាត់រកកំពិស

បាត់ដំបង:នៅថ្ងៃទី៤ខែកក្កដានេះប្រជាពលរដ្ឋរស់នៅក្នុងភូមិ២គឺភូមិស្លាប៉ាងនិងភូមិតាង៉ែនក្នុងឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបងបានត្អូញត្អែខ្សឹបប្រាប់កម្ពុជាថ្មីថា:ពួកគាត់ហួសចិត្តនិងមេសហគមន៍ភូមិឈ្មោះវុធនិងប្រជាការពារភូមិម្នាក់ទៀតឈ្មោះឡាដែលអ្នកទាំងពីរនេះមកចាប់ដកហូតឧប្បករណ៍ដាក់កំពិសពួកគាត់យកទៅដុតបំផ្លាចោលហាមមិនឲ្យពួកគាត់ដាក់ធ្វើជាម្ហូបប្រចាំថ្ងៃ។ពួកគាត់បានបញ្ជាក់ថា:មុខរបរមួយនេះជាទម្លាប់របស់ពួកគាត់យួរឆ្នាំហើយដែលដល់រដូវម្តងៗពួកគាត់តែងតែដាក់ឧប្បករណ៍យកកំពិសនេះយកទៅដាក់តាមជាយអាងកំពីងពួយត្រង់ចំណុចស្រែតាថុលគ្រាន់បានធ្វើម្ហូបឬផ្អកប្រចាំថ្ងៃ។ពួកគាត់ថា:ឧប្បករណ៍ស្បៃកំពិសរបស់ួកគាត់មានទំហ៊ំទទឺងមុខ១ម៉ែត្រហើយបណ្តោយ២ម៉ែត្រប៉ុណ្ណោះដាក់យួរឆ្នាំហើយមិនមានមន្ត្រីជំនាញឬអាជ្ញាធរណាហាមប្រាមនោះទេស្រាប់តែថ្មីៗនេះលោកវុធមេសហគមន៍ភូមិនិងប្រជាការពារភូមិឈ្មោះឡាទៅចាប់យករបស់ពួកគាត់យកទៅដុតចោលបើទោះបីពួកគាត់អង្វសុំវិញហើយលើកហេតុផលប្រាប់ដល់អ្នកទាំងពីរក៏មិនស្តាប់ដែរធ្វើឲ្យពួកគាត់ខឹងដល់ជួរមន្ត្រីរដ្ឋាភិបាលយ៉ាងខ្លាំង។ពួកគាត់ថា:មន្ត្រីគណះបក្សប្រជាជនបង្ក្រាបបានតែរបស់មិនសមបង្ក្រាបតែបទល្មើសផ្សេងៗដែលល្មើសនិងច្បាប់មិនព្រមបង្ក្រាប។ចំពោះមតិមហាជនពាក់ព័ន្ធជុំវិញបញ្ហាកំពឹចកំប៉ុកនេះបានចេញប្រត្តិកម្មថា:អាជ្ញាធរឬសមត្ថកិច្ចគួរមានវិធាការចំពោះបុគ្គល់ពីររូបនេះចៀសវាងប្រជាពលរដ្ឋមានការយល់ច្រឡំលើគោលការរបស់រាជរដ្ឋាភិបាលដែលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់ពេល។ពាក់ព័ន្ធបញ្ហានេះលោកវុធមេសហគមន៍បានឆ្លើយតបថា:ជាឧប្បករណ៍ខុសច្បាប់បំផ្លាញដល់កូនត្រីតូចៗជាច្រើនការឆ្លើយតបបែបនេះធ្វើឲ្យប្រជាពលរដ្ឋទាំងពីរភូមិកាន់តែហួសចិត្តបន្ថែមទៀតពួកគាត់ថា:គ្មានកូនត្រីមកចូលច្រើនដូចការលើកឡើងរបស់មេសហគមន៍នោះទេពួកគាត់ថាពិតជាមានកូនត្រីចូលមែនប៉ុន្តែកូនត្រីនោះគឺជាត្រីក្រឹមទន្សាយនិងត្រីច្រវាកំផ្លៀញតែប៉ុណ្ណោះ។ពួកគាត់បានទម្លាយថាចុះបើអ្នកដើរឆក់រាល់យប់ព្រោងព្រាតដូចភ្លើងអាបនោះលោកមេសហគមន៍យកភ្នែកមើលទេ?ពួកគាត់ថាប្រជាាមានប្រយោជន៍ទើបមើលមិនឃើញអ្នកដើរឆក់។ទាក់ទិនបញ្ហានេះដែរផ្នែកមន្ត្រីជំនាញបានពន្យល់ថាឧប្បករណ៍ដាក់កំពិសវាមិនខុសអីទេវាមានទំហ៊ំតូចណាស់គួឲ្យគាត់ប្រើប្រាស់បន្តរសម្រាប់ដោះស្រាយជាម្ហូបប្រចាំថ្ងៃ។សៅ... សូមអានត... »

លោកស្នងការរងខេត្តតាកែវម្នាក់ត្រូវគេសង្ស័យថា នៅពីក្រោយខ្នងរត់ការឈើប្រឌិតចេញទៅប្រទេសវៀតណាម និង កាងបនល្បែងខុសច្បាប់នៅព្រំដែនបាក់ដៃ ស្រុកអង្គរបុរី

លោកស្នងការរងខេត្តតាកែវម្នាក់ត្រូវគេសង្ស័យថា នៅពីក្រោយខ្នងរត់ការឈើប្រឌិតចេញទៅប្រទេសវៀតណាម និង កាងបនល្បែងខុសច្បាប់នៅព្រំដែនបាក់ដៃ ស្រុកអង្គរបុរី

ព្រះនរាយណ៍ PNTV: តាកែវ ! នរណាម្នាក់ក៏បានដឹង ពិសេសក្រុមអ្នកសារព័ត៌មាន មិនថាប្រចាំនៅខេត្តតាកែវ ឬ នៅខេត្តខេត្តដ៏ទៃនោះទេ... សូមអានត... »

សមត្ថកិច្ចបើកភ្លើងខៀវឲ្យឈ្មួញវៀតណាមជួលម៉ូតូសម្រុកដឹកឈើប្រណិតឆ្លងកាត់ច្រករបៀងលេខ19ហៅច្រកចេញបារីដោយគ្មានការទប់ស្កាត់

សមត្ថកិច្ចបើកភ្លើងខៀវឲ្យឈ្មួញវៀតណាមជួលម៉ូតូសម្រុកដឹកឈើប្រណិតឆ្លងកាត់ច្រករបៀងលេខ19ហៅច្រកចេញបារីដោយគ្មានការទប់ស្កាត់

រតនគិរី៖យ៉ាងហោចណាស់ម៉ូតូប្រមាណ200គ្រឿងត្រូវបានឈ្មួញវៀតណាមជួលឲ្យដឹកឈើប្រណិតដោយមានការបើកភ្លើងខៀវពីមេព្រៃនិងសមត្ថកិច្ចពាក់ព័ន្ធខិលខូចមួយចំនួនតូចដាក់កម្លាំងលើកំណាត់ផ្លូវជាតិ78(កុងត្រូលជជុះ)បើកច្រករបៀងលេខ19ហៅច្រកចេញបារីឲ្យឆ្លងកាត់ទៅវៀតណាមបានយ៉ាងរលូនដោយគ្នានការទប់ស្កាត់។ យោងតាមសមត្ថកិច្ចតូចតាចម្នាក់សូមមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថាសកម្មភាពនេះកើតឡើងយ៉ាងអាណាធិបតេយ្យពោលគឺគ្មានមេព្រៃនិងស្ថាប័នពាក់ព័ន្ធធ្វើការទប់ស្កាត់នោះទេព្រោះអំណាចទឹកលុយរបស់ឈ្មួញវៀតណាមគ្របឡើងងងឹតមុខមើលអ្វីលែងឃើញលែងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលហើយ។រីឯក្រុមអ្នកដឹកឈើតាមម៉ូតូប្រាប់ឲ្យដឹងថាពួកគាត់ដឹកឈើក្នុង1យប់2-3ជើងដោយ1ជើងត្រូវចំណាយលុយចំនួន150,000រៀលបង់ជូនមេព្រៃនិងសមត្ថកិច្ចជាច្រើនស្ថាប័នដាក់ពង្រាយគ្នាតាមដងផ្លូវជាតិលេខ78។ពួកគាត់ប្រាប់បន្តថាក្នុង1យប់អាចចំណេញលុយ200,000រៀលទៅ300,000រៀលហើយប្រភពឈើទិញពីបងប្អូនជនជាតិនៅស្រុកអូរយ៉ាដាវដែលចូលកាប់និងអារដឹកពីព្រៃសហគមន៍និងឧទ្យានជាតិអូរយ៉ាដាវ។មជ្ឈដ្ឋានពលរដ្ឋនិងមន្ត្រីរាជការនៅខេត្តមានមតិលើកឡើងស្រដៀងគ្នាថាតើមេព្រៃនិងសមត្ថកិច្ចពាក់ព័ន្ធខិលខូចមួយចំនួនតូចឃុបឃិតគ្នាទទួលលុយពីឈ្មួញវៀតណាមហ៊ានបើកច្រករបៀងលេខ19ហៅច្រកចេញបារីដឹកឈើប្រណិតបើគិតជាបរិមាណមិនក្រោម100ម៉ែត្រគូបទេក្នុងមួយយប់ៗដោយគ្មានការទប់ស្កាត់តើពួកគាត់ស៊ីប្រាក់ខែរដ្ឋបែរនាំគ្នាធ្វើមេខ្មូតស៊ីឈើនឹងមានទោសដែរឫអត់?។ សូមបញ្ជាក់ថា... សូមអានត... »

អណ្តូងទឹកចំនួន១៥ត្រូវបានប្រគល់ជូនប្រជាពលរដ្ធនៅស្រុកកូនមុំ គ្រោមអធិបតីភាពឯកឧត្តម អ៊ុយ សំអាត

អណ្តូងទឹកចំនួន១៥ត្រូវបានប្រគល់ជូនប្រជាពលរដ្ធនៅស្រុកកូនមុំ គ្រោមអធិបតីភាពឯកឧត្តម អ៊ុយ សំអាត

ខេត្តរតនគិរី: នាព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៧ :សាខាកាកបាទក្រហមខេត្តបានរៀបចំពិធីប្រគល់អណ្តូងទឹកស្អាតចំនួន ១៥ អណ្តូង... សូមអានត... »

ទំនិញខូចគុណភាព៥០០គីឡូក្រាមត្រូវបានបង្ក្រាបដុតបំផ្លាញចោល

ទំនិញខូចគុណភាព៥០០គីឡូក្រាមត្រូវបានបង្ក្រាបដុតបំផ្លាញចោល

បាត់ដំបង:មន្ត្រីគយសាខាខេត្តបាត់ដំបងបានស្ទាក់ចាប់ទំនិញខូចគុណភាពសរ៉ុបចំនួន៥០០គីឡូក្រាមពីឈ្មួញដែលបាននាំចូលតាមច្រកភ្នំដីស្រុកសំពៅលូនខេត្តបាត់ដំបងដុតកំទេចចោលនៅថ្ងៃទី៣០ខែមិថុនាថ្មីៗនេះ។លោកហាក់.សខរិនប្រធានសាខាគយប្រចាំខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី៣០ខែមិថុនាថា:ការចុះបង្ក្រាបនេះមានភាពយោគជ័យដោយបានកិច្ចសហការណ៍ពីកម្លាំងសមត្ថកិច្ចនគរបាលតំបន់និងមន្ត្រីគយប្រចាំច្រកនោះតែម្តងទើបឈានដល់ការបង្ក្រាបបាន។លោកបន្តថាក្រោយពីបានបង្ក្រាបរួចមកលោកក៏បានណែនាំដល់មន្ត្រីគយប្រចាំច្រកនានាចំណុះខេត្តបាត់ដំបងឲ្យមានការទប់ស្កាត់ដោយតឹងតែងបំផុតចំពោះទំនិញគេចព័ន្ធដែលជាទំនិញខូចគុណភាពលោកថាបញ្ហានេះវាពាក់ព័ន្ធនិងសុខភាពនិងអាយុជីវិតមនុស្សទូទៅ។លោកបន្តជាជាក់ស្តែងទំនិញខូចគុណភាពដែលបង្ក្រាបបាននៅថ្ងៃនេះដែរសុទ្ធតែទំនិញដែលប្រទេសថៃត្រូវបោះចោលហើយមានឈ្មួញខិលខូចបែជាយកមកឲ្យខ្មែរទទួលរងគ្រោះទៅវិញទំនិញខ្លះមានក្លិនស្អុយផងដែរ។ចំពោះទំនិញដែលបង្ក្រាបបានរួមមាន:ស្លាបមាន់,ជង្គង់មាន់,សាច់ជ្រូកនិងខ្លាញ់ជ្រូកសរ៉ុបចំនួន៥០០គីឡូក្រាម។ក្រោយពីបានណែនាំដល់ក្រុមអាជីវិករដែលនាំគ្នាទិញលក់បន្តរួចមន្ត្រីសាខាគយនិងសមត្ថកិច្ចរួមនិងបងប្អូនប្រជាពលរដ្ឋជាច្រើនបានឈមើលហើយដុតកំទេចចោលភ្លាមៗនៅក្នុងតំបន់នោះដើម្បីឲពលរដ្ឋយល់ដឹងនិងចេះនាំគ្នាទប់ស្កាត់រាល់ទំនិញណាដែលខូចគុណភាពឈប់ទិញបរិភោគជាពិសេសចំពោះឈ្មួញខិលខូចដែលលួចនាំចូលតាមច្រកតូចៗដែលផុតពីដែនជំនាញគ្រប់គ្រងសុំឲ្យប្រជាពលរដ្ឋរាយកាណ៍មកមន្ត្រីជំនាញជាបន្ទាប់ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេល៕សៅ... សូមអានត... »

មេឈ្មយញដឹកដី លី គឹមហេង ប្រើឥទ្ធិពលរកស៊ីកាយរណ្តៅដីអត់ច្បាប់នៅស្រុកកណ្តាលស្ទឹង

មេឈ្មយញដឹកដី លី គឹមហេង ប្រើឥទ្ធិពលរកស៊ីកាយរណ្តៅដីអត់ច្បាប់នៅស្រុកកណ្តាលស្ទឹង

កណ្តាល: មេឈ្មួញរកស៊ីកាយរណ្តៅដីដែលមានឥទ្ធិពល កំពុងប្រើអំណាចលុយកាក់មហាសាល រកស៊ីបំពានច្បាប់រាល់ថ្ងៃ សូម្បីអាជ្ញាធរថ្នាក់ស្រុក... សូមអានត... »

បែកធ្លាយរឿងលោកទា.គឹមហុងយកតួនាទីជាទីប្រឹក្សាសម្តេចក្រឡាហោមស.ខេងដើរបោកលុយគេថ្នូរនិងតំម្លើងតួនាទី

បែកធ្លាយរឿងលោកទា.គឹមហុងយកតួនាទីជាទីប្រឹក្សាសម្តេចក្រឡាហោមស.ខេងដើរបោកលុយគេថ្នូរនិងតំម្លើងតួនាទី

បាត់ដំបង:ជនរងគ្រោះចំនួន២រូបក្នុងស្ថាប័ន្ធសមត្ថកិច្ចក្នុងខេត្តបាត់ដំបងក្នុងចំណោមជនរងគ្រោះផ្សេងទៀតបានត្អូញត្អែថា:បច្ចុប្បន្នពួកគាត់កំពង់តែវ័ន្ធករដោយសារទៅចងការលុយគេទៅឲ្យលោកទា.គឹមហុងដើម្បីជួយឲ្យមានតំណែងបន្ថែមលើតំណែងបច្ចុប្បន្នរបស់ពួកគាត់នេះជាការសន្យារបស់លោកទា.គឹមហុងជាមួយពួកគាត់។ជនរងគ្រោះឈ្មោះផល្លាជាសមត្ថកិច្ចបានឲ្យដឹងថា:កាលពីខែ៧ឆ្នាំ២០១៦កន្លងទៅ លោកទា.គឹមហុងបានឲ្យគាត់យកលុយជាង៣មឺុនដុល្លាឲ្យគាត់ចាំគាត់ជួយតំម្លើងតួនាទីឲ្យលើសពីបច្ចុប្បន្នដោយសាតែការបង្ខំទើបជនរងគ្រោះដាច់ចិត្តចងការលុយគេ។លោកថារហូតដល់ពេលនេះឈ្មោះទា.គឹមហុងគេចពីគាត់រហូតអត់ទទួលខុសត្រូវទាល់តែសោះធ្វើឲ្យគាត់ដេកពិបាកចិត្តជំពាក់លុយគេឡើងការរហូតលោកបន្តថា:មកទាល់ពេលនេះគិតទាំងដើមនិងការលោកថាជាង៦មឺុនដុល្លាដែលត្រូវសងគេ។ជនរងគ្រោះម្នាក់ទៀតឈ្មោះ(គា)ជាសមត្ថកិច្ចដូចគ្នាបានឲ្យដឹងដែរថាគាត់អស់តិចតូចទេតែឈ្មោះផល្លាទើបអស់ច្រើននាំឲ្យគាត់ជំពាក់គេវ័ន្ធករស្ទើររត់ចោលស្រុកនិងអង្គភាពដោយសាទង្វើរបស់លោកទា.គឹមហុងនេះ។ពាក់ព័ន្ធករណីនេះទូរទស្សន៍ព្រះនរាយបានសុំការបកស្រាយពីលោកទា.គឹមហុងតាមទូរស័ព្ទនៅថ្ងៃទី២៨ខែមិថុនានេះដែរតែលោកឆ្លើយដោយខ្លីថា:គ្មានទេរួចបិទទូរស័ព្ទតែម្តង។ចម្លើយរបស់លោកទា.គឹមហុងបែបនេះត្រូវបានជនរងគ្រោះឈ្មោះផល្លាថា:ឆ្លើយដោះសាយករួចខ្លួនមួយគ្រាប៉ុណ្ណោះលោកថា:បើចង់ដឹងច្បាស់សុំឲ្យលោកទា.គឹមហុងជួបគាត់ផ្ទាល់ដើម្បីដោះស្រាយគ្នាគាត់ថា:ការគេចវេសគឺជាការមិនទទួលខុសត្រូវនិងធ្វើឲ្យប៉ះពាល់កិត្តិយសរបស់សម្តេចក្រឡាហោមយ៉ាងធ្ងន់ធ្ងរដែលលោកទា.គឹមហុងយកតួនាទីជាទីប្រឹក្សាដើរបោកគេគ្រប់ទីកន្លែង។ពួកគាត់ជាជនរងគ្រោះសំណូមពរដល់សម្តេចក្រឡាហោមមេត្តាមានវិធានការចំពោះលោកទា.គឹមហុងដើម្បីឲ្យទទួលខុសត្រូវចំពោះថវិការរបស់ពួកគាត់ដែលសុទ្ធតែជាថវិការចងការគេ។គាត់បន្តថា:បើសម្តេចក្រឡាហោមមិនមានចំណាត់ការលើទីប្រឹក្សារូបនេះទេច្បាស់ជាមហាជនឈប់មានជំនឿលើទីប្រឹក្សារបស់សម្តេចដ៏ទៃទៀតជាក់ជាមិនខាន៕សៅ... សូមអានត... »

ជនសង្ស័យដែលថ្លើមធំបំផ្លាញរូបសំណាកកិន្នរតំណាងខេត្ត៣ពីថៃត្រូវសមត្ថកិច្ចក្របួចបានហើយ

ជនសង្ស័យដែលថ្លើមធំបំផ្លាញរូបសំណាកកិន្នរតំណាងខេត្ត៣ពីថៃត្រូវសមត្ថកិច្ចក្របួចបានហើយ

បាត់ដំបង:ដោយសាតែកិច្ចខិតខំព្យាយាមរបស់កម្លាំងសមត្ថកិច្ចជនបង្ករការបំភ្លេចបំផ្លាញលើរូបសំណាកកិន្នរដែលតំណាងអោយខេត្តចំនួន៣ពីថៃត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។លោកជេត.វណ្ណនីស្នងការរងទទួលផែនយុត្តិធ៌មនៃស្នងការនគរបាលខេត្តបាត់ដំបងបានអោយដឹងថាក្រោមការស្រាវជ្រាវរយះពេល៤៨ម៉ោងតាមជំនាញកម្លាំងបានដាក់ការសង្ស័យលើមុខសញ្ញាចោរលួចសកម្មម្នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុ។ទីបំផុតសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យបានតែម្តងនៅចំនុចស្ថានីយ៍រថភ្លើងហើយបន្តការឆែកឆេររកឃើញវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀតនៅផ្ទះជនសង្ស័យការរកឃើញមានក្បាលកិន្នរមួយកំណាត់ត្រឹមករូបភាពប្រាសាទដែលទ្រដោយជើងពានជាដើម។ក្រោយការសាកសួរជនបង្ករបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពទាញផ្តួលដើម្បីបំផ្លាញចោលរូបសំណាកមែនចំនួនពីរលើកដោយលើកទី១បានទាញផ្តួលរូបសំណាកស្រ្តីទូលកណ្តាប់ស្រូវឋិតក្នុងភូមិព្រែកមហាទេព្យនិងលើកទី២បានទាញបំបាក់រូបសំណាកកិន្នរតំណាងខេត្តចំនួន៣មានខេត្តបាត់ដំបងសៀមរាបនិងខេត្តកំពង់ធំដែលថៃប្រគល់អោយខ្មែរគ្រប់គ្រងវិញដែលរូបសំណាកខាងលើនេះត្រូវបានអាជ្ញាធរខេត្តតម្កល់នៅកណ្តាលសួនច្បារផ្លូវភ្លោះលើរង្វង់មូលឋិតក្នុងភូមិព្រែកព្រះស្តេចសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបងដោយសារខ្លួនមានអារម្មណ៍មិនល្អបន្ទាប់ប្រើប្រាស់គ្រឿងញៀន។ជនសង្ស័យឈ្មោះឃុន.ប៉ូឡូភេទប្រុសអាយុ៣៧ឆ្នាំជាមុខសញ្ញាចោរលួចសកម្មរស់នៅក្រុមទី៧ក្នុងភូមិវត្តលៀបសង្កាត់ចំការសំរោងក្រុងបាត់ដំបង។លោកស្នងការរងជេត.វណ្ណនីបានបន្ថែមថាជនសង្ស័យរួមទាំងវត្ថុតាងគ្រោងនិងបញ្ជូនទៅកាន់តុលាកានៅព្រឹកថ្ងៃទី២៩មិថុនាឆ្នាំ២០១៧នេះដើម្បីចាត់វិធានការតាមច្បាប់៕សៅ... សូមអានត... »

ចំនួន​អ្នកចូលទស្សនា

  • 31ថ្ងៃនេះ:
  • 57ម្សិលម៉ិញ:
  • 445សប្តាហ៍មុន:
  • 196073សរុប:

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com