ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពលរដ្ឋ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ចោទ ​ឧកញ៉ា ភឿន​ ផល្លា ពាក់​ផ្កាយ​៣ នៅ​អង្គភាព ង​៧០ រំលោ​ភយកដីសា​ធារណៈរប​ស់រដ្ឋមក​ធ្វើជាកម្ម​សិទ្ធិផ្ទា​ល់​ខ្លួន ?

 

ខេត្តកណ្តាល  ៖ប្រជាពលរដ្ឋ​បាន​ចោទ  ឧកញ៉ា ភឿន ផល្លា  ថាបាន​ប្រើ​អំណាច​ទឹកប្រាក់  ឲ្យ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ ដើរ​បញ្ចុះ បញ្ចូល ​ប្រជាពលរដ្ឋ​ឲ្យ​ផ្ដិតមេដៃ នៅលើ​ឯក សារ​បញ្ជាក់ថា ពួកគាត់​បាន​យល់ព្រម​លក់​ដី ​ព្រែក​របស់​រដ្ឋ​ទំហំ​ជាង​ ១០​ហិកតា​នេះ​ឲ្យ ​ខ្លួន​ដោយ​គ្រាន់តែ​ផ្តល់លុយ​បន្តិចបន្តួច​ឲ្យ​ពលរដ្ឋ​ប៉ុណ្ណោះ ។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល បាន​ចោទប្រកាន់​លោក​ឧកញ៉ា ភឿន ផល្លា ថា បាន​រំលោភ​យក​ដី​ព្រែក​សាធារណៈ​របស់​រដ្ឋ ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។ ទន្ទឹម​នោះគេ​ក៏​ស្គាល់​ថា លោក​ឧកញ៉ា ភឿន ផល្លា អាង​អំណាច​ជា​មន្ត្រី​យោធា ពាក់​ផ្កាយ​៣ នៅ​អង្គភាព ង​៧០ ។​

​ ​ប្រជាពលរដ្ឋ​បាន​ផ្ទុះ​ការតវ៉ា បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋានបាន​ឃុបឃិត​គ្នា​បន្លំ​ធ្វើឯកសារ​មាន ស្នាម​មេដៃ​របស់​ពួកគាត់ដើម្បី​ធ្វើលិខិត​ផ្ទេរកម្មសិទ្ធិ​កាន់​កាន់​ដី​ព្រែក​សាធារណៈ​របស់​រដ្ឋ ទៅ​ឲ្យ​ឧកញ៉ា ភឿន ផល្លា ដោយ​ខុសច្បាប់ ។​ ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ដី​ព្រែក​របស់​រដ្ឋ​ដែល​ឧកញ៉ា ភឿន ផល្លា រំលោភ​យក គឺមាន​ប្រវែង​រាប់គីឡូម៉ែត្រ នៅជាប់​ផ្លូវ​ប្រប​មាត់ទន្លេ​មេគង្គ​ត្រើយ​ខាងកើត ចាប់​ពីមុខ​វត្ត​អរិយ​ក្សត្រ រហូតដល់​មុខ​វត្ត​ខ្សាច់ និង​មាន​ទំហំ​សរុប​ជាង ១០​ហិកតា ត្រូវបាន​អាជ្ញាធរ​ឃុំ​អរិ​ក្សត្រ និង​អាជ្ញាធរ​ស្រុក​ល្វាឯម ឃុបឃិត​គ្នាន​ធ្វើ​ប័ណ្ណ​សិទ្ធិ​ដាក់ឈ្មោះ ភឿន ផល្លា តាមរយៈ​ការបន្លំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្តិតមេដៃ​លក់​ដោយ​ខុសច្បាប់​។​

​ ​តាម​ព័ត៌មាន​ទទួលបាន​ឲ្យ​ដឹងថា ឧកញ៉ា ភឿន ផល្លា តែងតែ​ប្រើ​រូបភាព​បញ្ចុះបញ្ចូល​ប្រជា ពលរដ្ឋ​នៅតាម​បណ្តា​ស្រុក ក្នុង​ខេត្តកណ្ដាល ដើម្បី​បោក​បញ្ឆោត​ពួកគាត់​ឲ្យ​ផ្តិតមេដៃ​លក់​ដី​បឹង ដីព្រៃ​លិច​ទឹក និង​ដី​ព្រែក ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ ឧកញ៉ា ភឿន ផល្លា បាន​ប្រើ​មេខ្យល់​យ៉ាងហោចណាស់ ៣​នាក់ ឲ្យ​ដើរ​ប្រមូល​ប្រជា​ពល រដ្ឋ​នៅក្នុង​ភូមិ​ព្រែក​ថ្មី ប្រមាណ​១០០​នាក់ ដោយ​ជួបជុំគ្នា​នៅក្នុង​វត្ត​កំពង់ចម្លង ឃុំ​ជ័យ​ធំ ឲ្យ​ផ្តិតមេដៃ​លើ​ឯកសារ​លក់​ដី​បឹង​មួយ​ឈ្មោះ បឹង​ខ្យង ទំហំ​ប្រមាណ​១០០​ហិកតា ស្ថិតនៅក្នុង​ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយ​ពលរដ្ឋ​ម្នាក់​ទទួលបាន​ប្រាក់​ចំនួន​១០០​ដុល្លារ​ពី​មេខ្យល់​ដែល​បម្រើ​ឲ្យ​ម​ហិ​ច្ឆិ​តា​របស់​ឧកញ៉ា​រូបនោះ ។​

​ប៉ុន្តែ​សកម្មភាព​ទន្ទ្រាន​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​បែបនេះ ត្រូវបាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ មកពី​ភូមិ​ជ័យ​តូច​, តា​គាត់​កើត​, តា​គាត់​លិច​, ព្រែក​ថ្មី និង​មកពី​ភូមិ​ជ្រៃ​លាស់ ក្នុង​ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល នាំគ្នា​ផ្តិតមេដៃ​ជំទាស់​នឹង​ទង្វើ​លក់​ដី​ឲ្យ​លោក​ឧកញ៉ា ភឿន ផល្លា ដែល​បាន​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនេះ ដើម្បី​ឲ្យ​ផ្តិតមេដៃ​លក់​បឹង​ខ្យង ដោយ​បំពាន​ច្បាប់​។​

ទោះជាយ៉ាងណា ក្រុមការងារយើង នៅមិនទាន់អាចរកការបំភ្លឺ ណាមួយ ចេញពីលោកឧកញ៉ា ខាងលើបាននៅឡើយទេ រហូតមកដល់ព្រឹកថ្ងៃទី 2 ខែសីហា ឆ្នាំ 2019 នេះ ។

dsfsd1

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com