ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប៉េអឹមចាប់ឡានដឹកឈើប្រណិតពីរគ្រើងហើយដោះលែងវិញទាំយប់បន្ទាប់ពីមានការចចារ

IMG-20170609-WA0107តាកែវ៖ ឡានដឹកឈើពីរឡានត្រូវបានដោះលែងជាថ្នូរនិងប្រាក់មួយចំនួនធំបន្ទាប់ពីកំលាំងអាវុធហត្ថខេត្តតាកែវធ្វើការស្ទាក់ចាប់បាននៅភូមិកោះទ្រា ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីវេលាម៉ោង 2យប់ថ្ងៃទី 09 មិថុនា 2017 នេះ ។ សូមបញ្ជាក់ផងដែរថាកន្លងមកខេត្តតាកែវជាខេត្តមួយដែមិនសូវមាននៅព្រៃឈើ ដែលជាប្រភេទឈើប្រណិតនោះទេ ក៏ប៉ុន្តែដោយសារខេត្តតាកែវជាខេត្តមួយដែលឋិតជាប់នៅតំបន់ព្រំប្រទល់ជាមួយនិងប្រទេសវៀតណាមនោះ យើងសង្កេតឃើញថា បទល្មើសដឹកឈើហុបជាច្រើនកំពុងតែសកម្ម ដោយប្រើរូបភាព តាមរយៈឡានតូរីសដឹកឈើ សឹងតែជារៀងរាល់ថ្ងៃ នាំចូលយកទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀង រវាងខេត្តតាកែវ និងខេត្តអាងយ៉ាង នេះបើតាមសំដីរបស់ប្រជាពលរដ្ឋបានបង្ហើបប្រាប់ភ្នាក់ងារ អោយដឹងកាលពីព្រឹកថ្ងៃទី 09 មិថុនា 2017 ។

ប្រជាពលរដ្ឋមួយរូបសូមមិនបង្ហាញឈ្មោះនិយាយទៀតថា ចំពោះករណីកំលាំងអាវុធហត្ថចាប់រថយន្តដឹកឈើខាងលើនេះគឺឈ្មួញឈើបានធ្វើការរត់ការបង់ប្រាក់ជូនសមត្ថកិច្ចដែរដោយអោយក្នុងមួយឡានបង់ប្រាក់ចំនួន 150$ តែនៅពេលដឹកឈើចុះស្រាប់តែមានកងកំលាំងប៉េអ៊ឹមចុះមកឃាត់រថយន្តទូរីសចំនួន ពីរគ្រឿង ដោយក្នុងឡានដឹកសុទ្ធតែឈើហុបធំៗ ជាប្រភេទឈើធ្នង់ ពេលនោះដើម្បីអោយរថយន្តទាំងពីរនោះចុះទៅបាន ឈ្មួញដែលនាំឈើចុះនោះបានបង់ប្រាក់ជាថ្នូរមួយចំនួនធំ ទៅអោយកំលាំងអាវុធហត្ថដែលមកស្ទាក់ចាប់ ។
ពាក់ព័ន្ធជាមួយនឹងការនាំឈើខុសច្បាប់ចុះទៅលក់នេះ គឺសមត្ថកិច្ចកិច្ចអាវុធហត្ថខេត្តតាកែវបានធ្លាប់ ឃាត់រថយន្តដឹកឈើបានចំនួន ពីគ្រឿងមកហើយកាលពីថ្ងៃទី 11 ឧសភា 2017 និងសមត្ថកិច្ចប៉ូលីសក៌បានឃាត់រថយន្តដឹកឈើខុសច្បាប់នេះបានមួយដងដែរកាលពិថ្ងៃទី03 មិថុនា 2017 ដោយឃាត់លើរថយន្តតូរីសចំនួនពីរគ្រឿង ដូចគ្នា ។ IMG-20170609-WA0092
តាមប្រភពពីប្រាពលរដ្ធនិងមន្រ្តីរាជការរស់ស្រុកអង្គរបុរីបានបង្អើបអោយដឹងថារាល់បទល្មើសព្រៃឈើដែលឆ្លងដែនចូលវៀតណាមបានរលូននេះត្រូវគេដឹងថាមានលោកស្នងការរងនគរបាលខេត្តតាកែវម្នាក់ជាអ្នកកាងរត់ការនិងមានជំុនួយការគាត់ឈ្មោះរិទ្ឌអ្នកចាត់ចែងអោយឈ្មោះគឹម សុខហៅអាញ៉ុកដែលជាអ្នកមានឡានតូចធំជាច្រើនគ្រឿងនិងឃ្លាំងស្តុកជាច្រើនកន្លែងទៀតផង។
ប្រភពបានបន្តថាក្រុមនេះមិនមែនដឹកតែឈើនោះទេសត្វព្រៃពស់អណ្តើកនិងរាល់ទំនិញគេចពន្នាំចេញចូលប្រទេសវៀតណាម។ល។
ហើយកណីនេះលោកឡាយវណ្ណះប្រាកដជាជ្រាបច្បាស់ណាស់ចំពោះបទល្មើសដឹកឈើចុះទៅលក់នៅប្រទេសវៀតណាម នេះប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តតាកែវបានស្នើសុំអោយឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ មេត្តាមានវិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំអោយមានឈ្មួញខិលខូចបន្តសកម្មភាពនេះក្នុងខេត្តយើងតទៅទៀត ហើយប្រធានមន្ទីកសិកម្មនិងរដ្ឌបាលព្រៃឈើក៏ដូចក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគួរមានវិធានការចំពោះបទល្មើសនេះមិនត្រូវមើលរំលងនោះទេ។
ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិក៏មិនត្រូវបណ្តែតបណ្តោយអោយលោកស្នងការរងនគរបាលខេត្តតាកែវរូបនោះបន្តធ្វើសកម្មភាពកាងរត់ការរាល់បទល្មើសដែលកំពង់បំផ្លាញសង្គមជាតិនិងហានយកអំណាចស្ថាបណ្ឌ័នគរបាលជាតិមកធ្វើសកម្មភាពមកប្រព្រឹត្តបទល្មើសពុករលួយ៕

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com