ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ជីវិតប្រជាពលរដ្ធរស់នៅភូមិឆ្មាពូន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រស់នៅទាំងភ័យខ្លាច និងរងកម្មរាប់ឆ្នាំពីឡានបែនដឹកដីរបស់លោក សៅ សុធា -សៅពន្លក និង លោក អ៊ុក ឡាឌិន បានសុំសម្តេចតេជោ បិទការរកស៊ីពួកគេទាំងនេះទៅ

ដោយអត់ទ្រាំនិង ការលំបាកគ្រាប់បែបយ៉ាងលែងបាន ណាមួយសម្លេងថ្លង់ ណាមួយហ៊ុយប៉ះពាល់សុខភាព ពិសេសទៀតនោះគឺរស់នៅទាំងភ័យខ្លាចជារៀងរាល់ថ្ងៃ ដោយសារឡានបែនដឹកដី បានប្រជ្រៀតក្បែរៗ ផ្ទះរបស់គាត់ ។ពួកគាត់ថា : អស់រយៈពេលជាង 2ឆ្នាំកន្លងមកនេះពួកគេ បានបើកកិន មាន់ ទា ឆ្កែ ជ្រូក និង ទាក់ខ្សែភ្លើងជាដើម។ល។ ដាច់រប៉ាត់រប៉ាយដោយមិនមានសំណងអ្វីទាំងអស់ ដល់ពេលពួកគាត់ យកគល់ឈើ មកពាំង មេការឡានដឹកដី ទាំងនោះ បានចេញមុខមកដោះស្រាយថា: ធានាសងនៅអ្វីដែលខូចខាត និង ប្រាប់ក្រុមឡានអោយបើកយឺតៗជាដើម។ តែមិនបានមួយថ្ងៃផង សកម្មភាពបើកលឿនៗ នៅតែដដែល ។ពួកគាត់ថា: ផ្លូវនេះមានទំហំតូច ដល់ពេលឡានដឹកដីជៀសគ្នាម្តងៗ ឃើញ ឡានផ្អៀងរកតែក្រឡាប់មកលើផ្ទះរបស់ពួកគាត់។ប្រជាជនដែលរស់នៅតាមខ្នងទំនប់ 94 ឬ ហៅថាស្ពានបាក់ ទល់មុខប៉ុស្តិ៍លេខ5 ចាស់ ស្ថិតក្នុង ភូមិឆ្មាពូន ឃុំជើងកើប ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល បាននិយាយថាជីវិតពួកគាត់មានភាពផុយស្រួយនឹងក្រុមឡានបែនដឹកដីទាំងនេះ គាត់ថា: ជីវិតពួកគាត់មានតំលៃ ត្រឹមតែ1500 ដុល្លាប៉ុណ្ណោះ។ បើនៅតែយ៉ាងនេះពួកគាត់បានលើកដៃសំពះ សុំសម្តេចតេជោ ហ៊ុន សែន មេត្តាជួយបង្វែរក្រុមឡានទាំងនេះកុំអោយបើកមកលើផ្លូវដ៏តូចចង្អៀត របស់ពួកគាត់តទៅទៀត ឬ បើមិនដូច្នេះសុំបិតតែម្តងទៅ កុំអោយប្រជាជនរស់នៅទាំងការភ័យខ្លាចយ៉ាងនេះតទៅទៀត ។
(សំភាសប្រជាជន),,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
សូមបញ្ជាក់ថា : ក្រុមឈ្មួញរកស៊ីជីកដីលក់តាមផ្លូវនេះ មានលោក អ៊ុក ឡាឌិន -សៅ ពន្លក និង មេគ្រាក់ៗ លោក សៅ សុធា ដែលពួកគេរកស៊ីល្បែងស្ពិនភ្នែក

IMG-20170607-WA0099

 

 

ជាមួយស្ថាប័នពាក់ព័ន្ធ ដែលមានជំនួយការពិសេសពីខាងក្រុមមន្រ្តី មន្ទីររ៉ែ និង ថាមពល ខេត្តកណ្តាល។ ក្នុងការចេញច្បាប់មួយកន្លែង ជីកបន្លំ ដល់ទៅ 3 ឬ 4 កន្លែង តាមរូបភាពលោក សៅ សុធា ជាអ្នកសុំ ឬ លោក អ៊ុក ឡាឌិន ជាអ្នកសុំច្បាប់ ហើយបើមើលរណ្តៅដីពួកគេ ពិសេសលោក សៅ សុធា ដែលមានខ្នងធំលោក ហ៊ីង ប៊ុនហៀង ផងនោះជីក ជំរៅដីមិនក្រោម 50 ម៉ែត្រនោះទេ ។
សូមរំលឹកថា: ទាក់ទងនឹងលោក សៅ ពន្លក ដែលជាប្អូនប្រុសរបស់ លោក សៅ សុធា នេះគឺកាលពីឆ្នាំទៅ ការដ្ឋានជីកដីមួយកន្លែង នៅក្បែរទំនប់94 នេះគឺឡានបែនដឹកដី របស់លោក សៅពន្លក បានកិចដាច់ជើងឆ្វេងក្មេងប្រុសម្នាក់អោយពិការមកទល់ សព្វថ្ងៃ មិនមានសំណងជាដុំកំភួនអ្វីនោះទេ។ ដោយ យោងតាមការៀបរ៉ាប់ពីម្តាយជនរងគ្រោះ អ៊ុំ ស្រី ភួង ផល អាយុ 58

IMG-20170611-WA0196

ឆ្នាំ រស់នៅក្នុង ភូមិឆ្មាពូន ឃុំ ជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននិយាយថា :
កាលពីគ្រោះថ្នាក់តំបូង ក្រុមឡានដឹកដី មានលោកសៅ ពន្លក បានចេញមកអះអាងនឹងបាននាំកូនអ៊ុំស្រីទៅព្យាបាលនៅពេទ្យរុស្សី លុះបានជាដោយកាត់ជើងម្ខាងហើយ លោកសៅពន្លក បានអោយប្រាក់ខែកូនគាត់ក្នុងមួយខែ 70 ដុល្លា គឺបានតែ 2ខែគត់ តាំងពីនោះមក គឺបាត់សូន្យឈឹង មិនដឹងស្លាប់ទៅណាក៏មិនដឹង? បានជាគេចពីការជួយនេះ ។អ៊ុំស្រីស្ថិតក្នុងសភាពជា ស្ត្រីមេម៉ាយផងនោះ បាននិយាយថា: តាំងពីកូនគាត់ឈ្មោះ( វុធ ពិណិត ) បានធ្លាក់ខ្លួនពិការជើងមកនោះ រូបអ៊ុំស្រីក៏ធ្លាក់ខ្លួនពិការនៅតែផ្ទះ ហើយបានលក់ដីមើលជំងឺ ស្ទើតែអស់ទាំងផ្ទះមួយទាំងមូលដោយសារការលំបាកនេះ ។អ៊ុំស្រីថា: សុំអោយលោក សៅពន្លក ជួយដល់រូបគាត់ ដែលធ្លាក់ខ្លួនពិការ ទាំងម្តាយ និង កូននេះផង។ (សំភាស អ៊ុំស្រី ),,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ប្រជាពលរដ្ឋដែលបានដឹងហេតុការណ៏ដ៏អាក្រក់ទាំងនោះ បាននាំគ្នានិយាយពេញៗមាត់ថា: ក្រុមពួករកស៊ីជីកដីលក់នៅខេត្តកណ្តាល ពិសេសនៅស្រុកកណ្តាលស្ទឹងនេះតែម្តង។ គឺសុទ្ធតែពួកឈ្លើងសង្គម ដែលរកស៊ី កេងបន្លំ នឹងបំភិតបំភ័យប្រជាពលរដ្ឋគ្រប់ពេលវេលា ដល់ពេលប្រជាពលរដ្ឋខឹងមិនមែនខឹងចៅហ្វាយខេត្តកណ្តាលឯណា គឺ ខឹងសម្តេចតេជោ ហ៊ុន សែន ទៅវិញទេ ។ដូច្នេះពួកឈ្លើងសង្គមនេះ វាមិនត្រឹមតែបំផ្លាញដល់សង្គមជាតិនោះទេ គឺវាបំផ្លាញអ្នកនៅជាមួយវាតែម្តង បានន័យថា: បើក្រុមពួកនេះ នៅក្នុងបក្សណា? បក្សនោះប្រាកដជាយ៉ាប់ហើយ។

IMG_20170607_150436

សូមចូលទៅកាន់ ( ទូរទស្សន៍ ព្រះនរាយណ៍ )

-ព័ត៌មានឈ្លើងសង្គម ( ស្ពីពី ក្រុមឈ្មួញជីកដីលក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មាន លោក សៅ សុធា -សៅ ពន្លក និង លោក អ៊ុក ឡាឌិន បានបង្កភាពភ័យខ្លាច និង រង់ចាំឆក់យកជីវិតមនុស្ស ជារៀងរាល់ថ្ងៃ ) ។

https://m.facebook.com/story.php?story_fbid=704847673049299&id=485430774990991

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com