ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុមហ៊ុន ឡេង ជីន អាងដាវអាជ្ញាសឹកលោក សេងទៀង បានលួចសំរុកបូមខ្សាច់ ធ្វើអោយប្រជាពលរដ្ឋ ភិតភ័យនាំគ្នាតវ៉ា អោយបញ្ឃប់ក្រុមហ៊ុន ឡេង ជីន នេះ

 

ដោយឃើញសកម្មភាពនៃការបូមខ្សាច់ចេញពីទន្លេ ប្រព្រឹត្តិទៅ ដូចចោរហារយ ពាសពេញផ្ទៃទន្លេ ក្រោយផ្ទះរបស់ពួកគាត់ បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ រួចមកហើយនោះ។ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅក្នុងឃុំ សិត្បូ និង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បាននាំគ្នាចេញមកតវ៉ា ក្នុងទ្រុងទ្រាយធំ ក្នុងគោលបំណង សុំអោយអាជ្ញាធរ និង ក្រសួងរ៉ែ និង ថាមពល ធ្វើការឃាត់ និង បញ្ឃប់ ការបូមខ្សាច់របស់ពួកគេ ។ អស់រយៈពេល២ ថ្ងៃមកនេះ គឺនៅថ្ងៃទី 11 និង ព្រឹកថ្ងៃទី12 ខែមិថុនា ឆ្នាំ 2017 ប្រជាជន បាននាំគ្នាមកតវ៉ា ធ្វើអោយផ្អើលដល់អ្នកសារព័ត៌មាន អាជ្ញាធរដែនដី ខាងក្រសួងរ៉ែ និង ថាមពល និង តំណាងក្រុមហ៊ុន ឡេង ជីន ចុះមកជួបប្រជាពលរដ្ឋ ដល់

IMG-20170613-WA0007

លំនៅដ្ឋានដែលបាននាំគ្នាតវ៉ា ។ប្រជាពលរដ្ឋ បាននិយាយថា :ក្រុមហ៊ុន បូម ខ្សាច់ នេះបានធ្វើការបូមគ្មានប្រណី មើលទៅដូចក្រុមពួកចោរ ហារយ លួចបូមយ៉ាងគគ្រឹកគគ្រេង ពេញផ្ទៃទន្លេ ដែលធ្វើអោយរំញ័រ និងប្រេះស្រាំ លំនៅដ្ឋានរបស់ពួកគាត់ ។គាត់ថា: ជាង២០ឆ្នាំមកហើយ មិនដែលជួបប្រទះនូវការបាក់ស្រុតច្រាំងទន្លេដូច ពេលនេះទេ ទើបតែជាងមួយឆ្នាំនេះប៉ុណ្ណោះ ក្រោយពីមានក្រុមហ៊ុនមកបូមខ្សាច់ ស្រាប់តែច្រាំងទន្លេបាក់ស្រុតជាបន្តបន្ទាប់ ។ ជាក់ស្តែង ដូចជាកាល ជាង១ឆ្នាំកន្លងទៅនេះ លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ៩ខ្នង នៅក្នុងភូមិកោះគរ ឃុំរកាខ្ពស់ បានបាក់ចូលទន្លេ រួចហើយ ។ ពួកគាត់បានបន្តទៀតថា: ក្រុមហ៊ុនបូមខ្សាច់ដែលបូមនៅទីនេះ បូមមិនគោរពតាមគោលការណ៍ណែ នាំរបស់ក្រសួងនោះទេ បូមហូសពេលកំណត់ បូមនៅតែកន្លែងដដែលៗ និងនៅក្បែរៗច្រាំង ពិសេសពួកនេះបានលួចកាត់ពោងចោល បំបាត់ដាន ដើម្បីធ្វើការបូមស្រេចនឹងក្បាលចិត្ត ។ទាក់ទងនឹងការបាត់ពោងនេះអនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ឯកឧត្តម ហេង ចាន់ធួន បាននិយាយនៅចំពោះមុខ ឯកឧត្តម ខឹម ច័ន្ទគីរី អភិបាលរងខេត្តកណ្តាល តំណាងក្រុមហ៊ុន ឡេង ជីន ប្រជាពលរដ្ធ និង ក្រុមបណ្តាញអ្នកសារព័ត៌មាន កាលពីម្សិលមិញនេះថា: ប្រហែលមានអ្នកនេសាទលួចកាត់ហើយមិនដឹង។ ប្រជាជនក៏តប វិញភ្លាមវិញថា: ខ្សែកាបប៉ិនកដៃ តើអោយអ្នកនេសាទលួចកាត់ យកទៅធ្វើអី ?,,,,,,, ឯកឧត្តម ហេង ចាន់ធួន បាននិយាយថា: បញ្ហាទាំងនេះ ខាងក្រសួងនឹងចុះវាស់ស្ទង់ និង សិក្សាស្រាវជ្រាវបន្ត ព្រោះថាមុននិងបិទដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុន នេះត្រូវស្វែងរកកំហុសរបស់គេ សិនមិនអាចចេះតែ ធ្វើអីផ្តេសផ្តាសនាំអោយក្រុមហ៊ុនប្តឹងលោកវិញនោះទេ។ ប្រជាជនបានដាក់ចំងល់ដដែលៗថា: គ្រាន់បញ្ហាសិក្សា ក្រសួងសិក្សាហើយ ទៅបាត់ រឺឯការបូមរិតតែកើនលើសដើមថែមទៀត តើអោយពួកគាត់ជឿជាក់ទៅលើក្រុមមន្រ្តីក្រសួងរ៉ែ និង ថាមពល បានយ៉ាងដូចម្តេច? ឬ ចាំអោយផ្ទះរបស់ពួកគាត់បាក់ស្រុតចូលទន្លេ ស្លាប់កូន ស្លាប់ចៅ និង បាត់បង់ទ្រព្យសម្បិត្តិអស់ ហើយយកអំណោយ4-10 ម៉ឺនរៀល មកលួងចិត្ត ដល់ពេលនោះទើបបាននិយាយ ថា: ក្រុមហ៊ុន ឡេង ជីន នេះឈប់អោយបូមនៅទីនេះទៀតហើយ បងប្អូនកុំបារម្ភអ្វីទៀត ព្រោះក្រសួងបានសិក្សា ចេញហើយនៅពេលនេះ ។សូមបញ្ជាក់ថា: កាលពីមានបញ្ហាភ្លាមៗ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បាននិយាយថា: ការដាក់សាឡុង់ បូមខ្សាច់7ទៅ8 សាឡង់នៅលើទន្លេ មានច្បាប់ខ្លះនិង អត់ខ្លះ ។ ទាក់ទងទៅបញ្ហាលួចដាក់សាឡង់ បូមខ្សាច់លើសច្បាប់ការអនុញ្ញាតិ តើមានការចាប់ឃាត់ទុក ឬ ផាកពិន័យអ្វីទេ ?
លោក ញឹម វណ្ណឌិន អភិបាលស្រុក ស្អាងបាននិយាយថា: លោកមិនដឹងច្បាស់ទេ ចំពោះ រឿងចាប់ផាក ឬ ឃាត់យ៉ាងណានោះ ?គ្រាន់តែលោកដឹងថា: ការបូមខ្សាច់នេះយកទៅធ្វើការអភិវឌ្ឍន៏លំនៅដ្ឋានមួយកន្លែង ។

IMG-20170611-WA0193
ប្រជាពលរដ្ឋបាននិយាយថា: ពួកលោកមិនជំទាស់ទៅនឹងការអភិវឌ្ឍន៍អ្វីនោះទេ គ្រាន់ថាកុំអោយអភិវឌ្ឍន៍ម្ខាងសប្បាយ និង ម្ខាងកើតទុក្ខ ព្រោះប្រទេសជាតិមានសន្តិភាពហើយ គ្មាននរណាយំស្រែករឿងការព្រាត់ប្រាស់អ្វីទៀតនោះទេ ។ចុះបើថា ការអភិវឌ្ឍន៍ត្រូវការខ្សាច់ មិនទៅបូមពីកណ្តាលសមុទ្រទៅ ចាំបាច់អី មកធ្វើបាបប្រជារាស្រ្ត យ៉ាងនេះ ។ការធ្វើមាន ធ្វើបាន និង ធ្វើអោយសំរេចគោលបំណងរបស់ខ្លួន ខុស ឫ លេីសតាមច្បាប់កំនត់ ពិសេស លើគំនរទុក្ខប្រជាជនគេហៅថា ជាឈ្លើងសង្គម ។

IMG-20170613-WA0007

IMG-20170613-WA0002

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com