អស់រយៈពេលជាង6 ឆ្នាំ នៃការផ្ទុះសង្រ្គាមរវាងគ្រួសារអ្នកក្រីក្រ និង គ្រួសារអភិជន ដែលមានតួនាទីធំ ក្នុងជួររាជរដ្ឋាភិបាលផងដែរ។ លោកស្រី ផន ណៃស៊្រី ភេទស្រី អាយុ៥៣ឆ្នាំ អាស័យដ្ឋាន ផ្ទះលេខ៥០ ខ្នងទី០៦ ភូមិទួលសំពៅ ហៅភូមិ ទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ បានរៀបរ៉ាប់ដល់ក្រុមការងារ ព្រះនរាយណ៍ ថា ចាប់តាំងពីឆ្នាំ 2011 ដែលលោក ឃុន ហាំង បាននាំគ្នា មកចាក់ដីរំលោភ ចូលក្នុងដីរបស់គាត់ ដែលពេលនោះក៏កើតមានជំលោះផ្ទុះឡើង រហូតដល់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2011 បានចេញដីការសំរេចរក្សាការពារ ដោយហាមមិនអោយកូនបំណុលឈ្មោះ ឃុន ហាំង និង អ្នកដ៏ទៃ មិនអោយចាក់រំលោភចូលក្នុងបរិវេណលំនៅដ្ឋាន ខាងលើ ដោយមានព្រំប្រទល់ខាងជើងទល់នឹងឈ្មោះ លឹម សំអុល -មុន្នី នៅ- ហង់ ពៅ – ថាច់ ថេង ។ខាងត្បូងទល់នឹង ឈ្មោះ ប៊ុត លន -លន់ ស្រេង។ខាងកើតទល់នឹងប្រឡាយ ។ខាងលិចទល់នឹង នន់ ស្រេង ជាបណ្តោះអាសន្ន រង់ចាំតុលាការសំរេចដល់អង្គសេចក្តី ។លោកស្រី ផន ណៃស៊្រី បាននិយាយថា ដីបឹង មានទំហំ 70 ម៉ែត្រគុណ នឹង 70 ម៉ែត្រ នៅទល់មុខមច្ឆាដុតខ្មោច វត្តញាន រង្សី គាត់បានទិញតាំងពីឆ្នា 1996 មកម្លេះ ដែលគាត់ និង ប្តី របស់គាត់ជាអ្នកតំណាង ទិញអោយលោកចៅ-វ៉ា នៅប្រទេសបារាំង ដោយ លោក ចៅ វ៉ា ជាអ្នកកក់ប្រាក់បន្តិចបន្តួច។ដោយពេលនោះប្រទេសជាតិរៀងជ្រួលប្របល់ផង លោក ចៅ វ៉ា បានបង្អក់ការទិញដី ជាច្រើនកន្លែង ពិសេសដីនៅមុខមច្ឆាវត្ត ញាន រង្សីនេះ ក៏បានបង្កក់ទុកចោលនោះដែរ ។នៅពេលនោះ ប្តីគាត់ និង រូបគាត់ខ្លាចដាច់លុយកក់ បានយកលុយចំនួន 15000ដុល្លា បង្រ្គប់ជំនួសលោក ចៅ វ៉ា តែម្តងទៅ ។ ក្រោយពីនោះមក លោកចៅ វ៉ា មិនបានសងលុយ មកអោយគាត់វិញនោះទេ ។ក្រោយពីប្តីស្លាប់ រយៈពេល 4ឆ្នាំ លោកស្រី ថង ណៃស្រ៊ី ជាស្រ្តីមេម៉ាយ មានកូនក្នុងបន្ទុក 6 នាក់ បានមកសង់ផ្ទះឈើទំហំ 5ម៉ែត្រ គុណ នឹង 7 ម៉ែត្រនៅថ្ងៃទី 06 ខែឧសភា ឆ្នាំ 2003 ។ ការរស់នៅ នៅលើដីនេះ អស់រយៈពេល 8 ឆ្នាំ 24ថ្ងៃ ពោលគឺនៅរសៀលម៉ោង 4 ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ 2011 ក៏លេចមុខ ក្រុម ឃុន ហាំងនិងបក្សពួក នាំគ្រឿងចក្រ ចាក់ដីលុបដីរបស់គាត់ ខាងត្បូងចូល2ម៉ែត្រ សកម្មភាពនេះ បានផ្អាកដោយមានការតវ៉ា ពីលោកស្រី។ លោកស្រី ផន ណៃស្រ៊ីបានបន្តថា លោក ឃុន ហាំង មិនសុខ មិនសាប់ នៅថ្ងៃទី10 ខែមិថុនា ឆ្នាំ 2011 ក៏បាននាំគ្រឿងចក្រចាក់លុបដី របស់គាត់ដេញពីខាងជើង ចូលបាន5 ម៉ែត្រ ដោយលោក ឃុន ហាំង សំអាងថា ជាដីរបស់គាត់ដែរ ។លោកស្រីថា ការចាក់ដីលុបននេះបានបង្កអោយ ផ្ទះរបស់គាត់ស្រុត និងទ្រេត រហូតដល់ពេលបច្ចុប្បន្ននេះ ។ក្រោយពីមានការផ្ទុះសង្រ្គាមរវាងអ្នកក្រីក្រនិង អ្នកមាននោះមក លោកស្រី ផន ណៃស្រ៊ី បានដើរតត្រុក ស្នើសុំអាជ្ញាធរគ្រប់ទីកន្លែង ជួយរកយុត្តិធម៌ដល់រូបគាត់ ជាស្រ្តីទន់ខ្សោយ និង ជាស្រ្តីមេម៉ាយ មិនមានតតាំងក្រៅពីម្រាមដៃ10 និង សុំទេវតាជួយតែប៉ុណ្ណោះ ។ជាចុងក្រោយលោកស្រីបាននិយាយថា នៅឯកឧត្តម ជា សុផារ៉ា មួយទៀតដែលគាត់បានធ្វើលិខិតស្នើ សុំជួយអន្តរាគមន៍ ថាបើលោក ឃុន ហាំង ជាម្ចាស់ដីដែរ គឺសុំបង្ហាញលិខិតទិញ នឹងមួយវិញទៀត ហេតុអីលោកស្រី មកធ្វើផ្ទះនៅលើដីនេះអស់រយៈពេល 8 ឆ្នាំ ក្រោយមកបានចេញមុខ ថាជាដីរបស់ខ្លួន រឺមួយដឹងថាដីលោកស្រី មិនទាន់ចុះបញ្ជី ក៏មកធ្វើយ៉ាងនេះទៅ ។សូមបញ្ជាក់ថា យោងតាមការបំភ្លឺពីលោក ប៉ុល ឌីម ជាមេភូមិ ទួលគោកសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ទៅកាន់ប៉ូលីសការិយាល័យកំរិតស្រាល អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានកណ្តាលយុត្តិធម៌ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី10 ខែកញ្ញា ឆ្នាំ 2006 វេលាម៉ោង 2 -30 នាទីល្ងាចថា ដីនេះ គឺឈ្មោះ ផន ណៃស្រ៊ី និង ប្តី ឈ្មោះ ប៊ុត សំណាង (ស្លាប់ ) បានទិញពីឈ្មោះ ម៉ី សុទ្ធ និង ឈ្មោះ ប៊ុត លន ដោយមានអាជ្ញាធរដឹងលឺ នៅក្នុងឆ្នាំ 1996 អោយទៅឈ្មោះចៅ វ៉ា ហើយបានថែរក្សារហូតដល់មក រហូតដល់ឆ្នាំ 2003 ឈ្មោះ ផន ណៃស្រ៊ី បានមកសង់ផ្ទះស្នាក់នៅ ទាំងគ្រួសារលើដីនេះ ព្រមទាំងមានសៀវភៅស្នាក់នៅ អត្តសញាណបណ្ណ័ បណ្ណ័គណបក្សប្រជាជនកម្ពុជា ផងដែរ ។ដោយមានបញ្ហានេះ ដីរបស់ លោកស្រី បានអ្នកជិតខាង បំពានយក ពីខាងកើតត្រូវបាន ឈ្មោះ ថាច់ ថង ចាក់ដី យកជាកម្មសិទ្ធ ។ចំណេកមួយចំណិតខាងលិច ត្រូវបានឈ្មោះ ឃ្លាំងសារិស និងបក្សពួកបានមកសង់ផ្ទះបន្ថែមទៀត កាលពីថ្ងៃទទី 4 ខែមេសា ឆ្នាំ 2006 បណ្តាលអោយលោក ផន ណៃស្រ៊ី មានជំលោះជាមួយអ្នកជិតខាង ដោយសារការរំលោភចូលដីរបស់គាត់ ។ក្រុមការងារ ព្រះនរាយណ៍ បានព្យាយាមទាក់ទង ទៅសុំការបំភ្លឺរឿងទំនាស់ដី ខាងលើនេះ ពីបុរសម្នាក់ដែល ស្គាល់ ឯកឧត្តម ឃុន ហាំង ច្បាស់តាមរយៈទូរសព្ទ ដោយលោក បានបញ្ចាក់ថា ត្រួសៗពីដំនើររឿងនេះ តែលោកបដិសេធ មិនអាចយកជាផ្លូវការ តែបើរឿងនេះត្រូវផ្សព្វផ្សាយ និង បានដឹងលឺ ដល់គាត់ ហើយនរណាមានសិទ្ធនិយាយ លោកនឹងប្រាប់តាមក្រោយ ។តែតាមការអះអាង របស់លោក ឃុន ហាំង នៅលេីដីការសំរចរបស់សាលាឧទ្ធរ៍ភ្នំពេញ ក្នុងសំណុំរឿងរដ្ឋប្បវេណី លេខ ១០៦ ចុះថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១១ ។លេខ ២៣ ក្រ IV អ ( ដ ក ស)
បានសសេរថា ចុងចំលេីយ លោក ឃុន ហាំង ភេទប្រុសអាយុ ៦៨ ឆ្នាំ បានទិញដីនេះ ពីឈ្មោះចៅ វ៉ា ដែលតំណាងដោយ ឈ្មោះ អៀ លឹម សូរ ដូចមានលិិខិត លេខ ៤០ ឆ ត អធិ.គរម ចុះថ្ងៃ ២៧ មិនា ២០០៨ របស់សាលារាជធានីភ្នំពេញជាសំអាង ។