ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រតិភូជាន់ខ្ពស់យូណេស្កូមកពី២២ប្រទេសទស្សនានិងស្វែងយល់អាគាបុរាណក្រុងបាត់ដំបង

បាត់ដំបង:ប្រតិភូជាន់ខ្ពស់របស់អង្កការយូណេស្កូប្រមាណជាង១០០នាក់មកពី២២ប្រទេសធ្វើទស្សនះកិច្ចនិងស្វែងយល់ពីអាគាបុរាណក្នុងក្រុងបាត់ដំបងដើម្បីជម្រុញជាសម្បត្តិបេតិកភ័ណ្ឌ។នាខេត្តបាត់ដំបងថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៧ក្នុងពិធីប្រជុំរដ្ឋមន្ត្រីទេសចរណ៍លើកទី២ក្នុងក្របខណ្ឌកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីស្តីពីទេសចរណ៍ប្រកបដោយចីរភាពនិងទីក្រុងបេតិកភ័ណ្ឌ។លោកចន្ទ័សុផលអភិបាលខេត្តបាត់ដំបងបានលើកឡើងថាកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ីនេះពិតជាមានសារះសំខាន់ណាស់ដើម្បីស្តាប់នូវបទបង្ហាញអំពីការងារអភិរក្សអគាបេតិកភ័ណ្ឌក្នុងគោលបំណងជម្រុញកំណើនទេសចរណ៍ដល់ខេត្តបាត់ដំបង។ពិសេសបានស្វែងយល់អំពីការរៀបចំអភិរក្សអគាបេតិកភ័ណ្ឌនៅក្នុងតំបន់ក្រុងបាត់ដំបងនិងអោយបានដឹងពីការងារពង្រីកបន្ថែមនូវឧស្សាហកម្មទេសចរណ៍ជាកម្លាំងចលករសម្រាប់ពង្រីកទីផ្សារទេសចរណ៍ពិភពលោក។លោកថុក.សុខុមប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ានបានអោយដឹងថាតាមការពិនិត្យរតនះភ័ណអគាបុរាណដែលមានអាយុច្រើនជាង១០០ឆ្នាំជាគោលដៅទី២ក្នុងការទាក់ទាញភ្ញៀវបន្ទាប់គោលដៅទេសចរណ៍ទី១នាប្រាង្គប្រាសាទអង្គរវត្ត ទីក្រុងភ្នំពេញ តំបន់ឆ្នេរនិងតំបន់ភូមិភាគឥសាន្ត។ ខេត្តបាត់ដំបងមានសក្តានុពលប្រកបដោយភាពសំបូរបែប ទាំងវប្បធម៌ សាសនា តំបន់ទេសចរណ៍ធម្មជាតិ សំណង់អគាបុរាណនិងវប្បធ៌មទន់ រឹងផ្សេងៗទៀត។ចំណែកលោកជំទាវ អាន.ដឺមែសប្រធានអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជាបានអោយដឹងដែរថាប្រតិភូទាំង២២ប្រទេសដែលមកបំពេញដំណើរទស្សនះកិច្ចពេលនេះពួកគាត់សុទ្ធតែបានយល់យ៉ាងច្បាស់លាស់នូវការថែរក្សាអភិរក្សបានល្អអំពីតម្លៃសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ដូចគ្នាក្នុងនាមបងប្អូនជាប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងបើចង់ក្លាយទីក្រុងជាទីក្រុងបេតិកភ័ណ្ឌលុះត្រាតែមានការចូលរួមជាចំបងសិននោះទើបសម្រេចគោលបំណង។លោកជុច.ភឿនរដ្ឋលេខាធិការក្រសួងវប្បធ៌មនិងវិចិត្រសិល្បះបានអោយដឹងបន្ថែមថាសំណង់អគាមានអាយុរាប់រយឆ្នាំនិងល្បីល្បាញក្នុងខេត្តបាត់ដំបងមានជាច្រើនដូចជាប្រាសាទបសេត,ប្រាសាទស្នឹង,ប្រាសាទឯកភ្នំ,ប្រាសាទភ្នំបាណន់និងសំណង់អគារបស់រដ្ឋមានរួមទាំងវត្តអារាមនានាមានដូចជាផ្សារធំមន្ទីរប្រៃសណី,ស្ថានីយ៍រថភ្លើង,វត្តដំរីស,វត្តទិភិធ,វត្តកំផែង,វត្តគរ,វត្តស្លាកែត,វត្តកណ្តឹង,វត្តសោមនស្ស,វិហារចិន,ស្ពានផ្ទះល្វែងនិងអាគាសមាគមន៍ចិនជាដើមដែលសម្បត្តិបេតិកភ័ណ្ឌទាំងនេះទាមទាអោយយើងមានផែនការអភិរក្សអោយបានច្បាស់លាស់ព្រោះវាមានលក្ខណះបន្ស៊ីគ្នាល្អរវាងសំណង់អគានីមួយៗហើយមានភាពខុសគ្នាច្រើនបើប្រៀបធៀបទៅនឹងអគានៅតាមបណ្តាខេត្តផ្សេងៗ ដែលវាជាអគាដែលមានរចនាបទកម្រ ដូចនេះវាពិតជាមានតម្លៃបំផុត៕សៅ សារិទ្ធ

IMG-20170615-WA0008

IMG-20170615-WA0004

IMG-20170615-WA0007

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com