ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ខេត្តបាត់ដំបងបានប្រារព្វពិធីទិវាបរិស្ថានជាតិថ្ងៃទី៥មិថុនានៃទិវាពិភពលោក

បាត់ដំបង:មន្ត្រីរាជការនៅតាមបណ្តាមន្ទីរនិងស្ថាប័ន្ធនានាជុំវិញខេត្តបាត់IMG-20170615-WA0065ដំបងរួមនិងសិស្សានុស្សលោកគ្រូអ្នកគ្រូកងកម្លាំងប្រដាប់អាវុធព្រមទាំងព្រះសង្ឃជាច្រើនបានមកចូលរួមក្នុងពិធីរំលឹកទិវាបរិស្ថានថ្ងៃទី៥មិថុនាឆ្នាំ២០១៧។ពិធីនេះបានប្រព្រឹត្តឡើងនៅថ្ងៃទី១៥ខែមិថុនានានេះក្នុងបរិវេណសួននាគសន្តិភាពស្ថិតក្នុងសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងក្រោមវត្តមានលោកជាម.ច័ន្ធសោភ័ណ្ណអភិបាលស្តីទីខេត្តបាត់ដំបង។នៅក្នុងពិធីនោះលោកជាម.ច័ន្ទសោភ័ណ្ឌអភិបាលស្តីទីបានមានប្រសាសន៍ថា:ការអបអរសាទររំលឹកទិវាបរិស្ថាននេះមានគោលបំណងជំរុញឲ្យសាធារណៈជនចូលរួមនូវសកម្មភាពទាំងអស់គ្នាដើម្បីសំអាតបរិស្ថានក្នុងទីក្រុងឲ្យបានស្អាតលើកកម្ពស់សុខភាពនិងផ្លូវដង្ហើមឲ្យបានស្រស់ស្រាយចាកផុតពីជម្ងឺនិងភាពអ៊ួអាប់។លោកថា:ពិធីនេះដែរក៏ប្រារព្វឡើងដើម្បីឲ្យយុវជនក្រោយៗបានដឹងនិងសិក្សាអំពីផលប្រយោជន៍នៃពិធីនេះហើយចេះរួមគ្នាដើម្បីសម្អាតទីក្រុងរបស់ពួកគេរស់នៅប្រកបដោយអនាម័យខ្ពស់ងាយទាក់ទាញអារម្មណ៍របស់ភ្ញៀវទេសចរណ៍មកកំសាន្ត។ម៉្យាងទៀតក្រុងបាត់ដំបងក៏ធ្លាប់ទទួលនូវជ័យលាភីផ្ការំដួល៣ទងទូទាំងប្រទេសផងដែរហើយក៏ជាខេត្តដ៏ជំនាស់មួយផ្នែកខាងសំណង់បុរាណដែលជាចំណាប់អារម្មណ៍របស់ភ្ញៀវបរទេស។លោកបន្តថា:ជាក់ស្តែងថ្មីៗនេះមានប្រត្តិភូជាន់ខ្ពស់មកពី២២ប្រទេសបានមកទស្សនះកិច្ចនិងស្វែងយល់អំពីសំណង់បុរាណក្នុងក្រុងបាត់ដំបងផងដែរ។ដូច្នេះចំពោះបរិស្ថានក៏ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ខណះការប្រគួតប្រជែងទីក្រុងស្អាតទូទាំងប្រទេសក៏ខិតជិតមកដល់ដែរ។លោកថាខេត្តបាត់ដំបងគឺជាម្ចាស់ខ្សែក្រវ៉ាត់ផ្ការំដួល៣ទងផងដើម្បីរក្សាបានយើងត្រូវតែរួមគ្នាដើម្បីការពារខ្សែក្រវ៉ាត់មួយនេះឲ្យបានគង់វង់។លោកបន្តថា:ខ្សែក្រវ៉ាត់នេះមិនមែនជារបស់នណាម្នាក់នោះទេគឺយើងទាំងអស់គ្នាជាម្ចាស់ខ្សែក្រវ៉ាត់ផ្ការំដួល៣ទងនេះ៕សៅ សារិទ្ធ

IMG-20170615-WA0066

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com