ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ការដោះដូរបើកអោយមានការចាប់ត្រីនៅឡូលេខ៨ តើឃុំលើកដែក ស្រុកកោះធំ ទទួលបានផលអ្វីខ្លះដល់មូលដ្ឋាន

ខេត្តកណ្តាល ៖ ឡូជាច្រើននៅក្នុងរដូវបើកនេសាទក្នុងទឹកដីខេត្តកណ្តាល គឺមានការសុំច្បាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ស្រុក ខេត្ត ក្នុងនោះមានការអនុញ្ញាតខ្លះទៀតបានផុតសុពលភាព តែពួកគេនៅតែអាចបន្តធ្វើបាន ដូចជាឡូលេខ៧ជាដើម ។

ប្រជាពលរដ្ឋបានប្រាប់ថាឡូលេខ៨ នៅភចំណុចតាព្រហ្ម ភូមិយួន ឃុំលើកដែក ស្រុកកោះធំ របស់លោក ហ៊ុយ គឺមានការដោះដូរត្រឹមឃុំគឺមិនបានសុំច្បាប់ត្រឹមត្រូវទេ ។ ការដោះដូរនោះគេមិនដឹងថា ឃុំទទួលលុយប៉ុន្មានពីអ្នកម៉ៅការឈ្មោះ ហ៊ុយ នោះទេ ។

ប្រជាពលរដ្ឋស្នើដល់ អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន មេត្តាពិនិត្យអំពីការបង្កើតសហគមន៍ដើម្បីការពារមច្ឆាជាតិ បែរជានាំគ្នាបំផ្លាញមឆ្ឆាជាតិ និងឃុបឃិតគ្នាយកលុយដាក់ផ្ទះរៀងៗខ្លួន ក្រោមលេសយកមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមួលដ្ឋានជារៀងរាល់ឆ្នាំ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com