ព្រៃវែង ៖ ប្រពន្ធ័លូរំដោះទឹកចំនួន៤កន្លែងដែល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីចំណុចរង្វង់មូលផ្លូវឡើងស្ពានហ្សឹបាសា រហូតដល់មុខស្នាក់ការគយនិងរដ្ឋាករខេត្តព្រៃវែង ត្រូវបានគេសាងសង់ឡើងជាមួយនិងផ្លូវជាតិលេខ១ ក្នុងគោលបំណងដើម្បីរំដោះទឹក កុំអោយជន់បុកបាក់ផ្លូវជាតិលេខ១ផង និងការពារទំនប់សម្តេច ហ៊ុន សែន ដែលធ្វើក្រវ៉ាត់ទីប្រជុំជនផ្សារអ្នកលឿងផងនោះត្រូវបានគេរំលោភយកជាកម្មសិទ្ធដោយសង្សយ័ថាអាជ្ញាធខេត្តបិតភ្នែកបេីកភ្លេីងខៀវ។បច្ចុប្បន្នលូរំដោះទឹកទាំងនេះ ត្រូវបានគេចាក់ដីលុបសាងសង់អាគាររំលោភយក អស់ចំនួន២កន្លែងហើយ គឺលូទី១និងលូទី៣ ហើយនៅក្នុងពេលនេះមានអាជីវករម្នាក់ឈ្មោះ ស្រូយ កំពុងបន្តចាក់ដីរំលោភយកដីមាត់លូទី២ទៀតហើយ ដោយអ្នកស្រុកនៅក្បែនោះបានអះ អាងថា ការចាក់លុបនេះគេមិនចាក់លុបភ្ជិតលូទាំងស្រុងនោះទេ គឺគេចាក់ត្រឹមមាត់លូខាងកើតប៉ុណ្ណោះ ប៉ុន្តែបើពេលនេះគេចាក់យកបានមែន ទៅថ្ងៃខាងមុខគេនិងបន្តចាក់លុបភ្ជិតយក លូនេះទាំងស្រុងតែម្តង។ដោយឡែកមន្រ្តីមូលដ្ឋានមួយចំនួនបានលើកឡើងថា មួយរយៈមុន គេចាក់ ដីលុបយកលូអស់២ហើយនៅសល់តែ២ប៉ុណ្ណោះ ឥឡូវគេចាប់ផ្តើមចង់ចាក់យកមួយកន្លែងទៀ
តហើយ ដូច្នេះបើអាជ្ញាធរមិនគិតគូររកវិធានការទប់ស្កាត់និងការពារទេនោះ ច្បាស់ជាលុបបាត់មួយទៀតជាក់ជាមិនខានហើយបើឆ្នាំក្រោយៗមានទឹកជំនន់ធំនោះ ច្បាស់ជាជន់បុកបាក់ផ្លូវបាក់ទំនប់លិចតំបន់អ្នកលឿងអស់ហើយ តើនរណាជាអ្នកទទួលខុសត្រូវ?
ចំពោះបញ្ហានេះត្រូវបានលោកស្រី សេង ទៀង អភិបាលស្រុកពាមរក៌ប្រាប់អោយដឹងថា សកម្មភាពខាងលើនេះម្ចាស់សំណង់បានមកសុំការអនុញ្ញាតិពីខាងស្រុកដែរ តែលោកស្រីមិនអនុញ្ញាតិនោះទេ ព្រោះទីតាំងនោះជាដីមាត់លូដីចំណីផ្លូវសាធារណៈ ហើយលោកស្រីបានអោយមន្រ្តីចុះទៅហាមឃាត់ និងហៅម្ចាស់មកធ្វើកិច្ចសន្យាអោយរុះរើសំណង់នោះចេញវិញហើយ តែបើនៅមិនអនុវន្តតាមបែបនេះ លោកស្រីនិងអោយមន្រ្តីចុះទៅហាមឃាត់ម្តងទៀត ហើយបើនៅតែរឹងទទឹងត្រូវតែអនុវត្តវិធានការច្បាប់តែម្តង។តែពាក់ពន្ធ័ករណីខាងលេីនេះដែរមានប្រភពពត័មានមួយបានបង្ហេីបថាមុននឹងបុគ្គល់ម្នាក់ហ៊ានចាក់ដីចាក់ក្រវ៉ាត់នោះគឺប្រហែលជាមានការរៀបចំតម្លៃរួចជាស្រេចហេីយទំនងជាមានគេរត់ការដល់ជំុនិតថ្នាក់ខេត្តរួចជាស្រេចទៅហេីយ។តែទោះជាយ៉ាងណាពលរដ្ឋទាមទារឲឯកឧត្ដម ជា សុមេធីអភិបាលខេត្តព្រៃវែងមេត្តាចាត់វិធានការជាបន្ទាន់ក្នុងករណីខាងលេី៕ដោយ ខន ខេន
0
ប្រពន្ធ័លូរំដោះទឹកចំនួន២កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ1ត្រូវបានគេរំលោភយកអស់ ដល់ពេល ឥឡូូវមានគេរំលោភយក1កន្លែងទៀតហេីយ
Filed in: Uncategorized