ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខេត្តព្រៃវែងទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចំនួន២៨,៣៤៤នាក់ដែលទៅទស្សនាកម្សាន្តតាមរមណីយដ្ធាននានាក្នុងខេត្ត…..

(ព្រៃវែង)….. បើគិតចាប់ពីថ្ងៃទី១៦-១៧-១៨ ខែកញ្ញា ឆ្នាំ២០២០ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សម្រាប់ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចំនួន២៨,៣៤៤នាក់ ដែលទៅទស្សនាកម្សាន្តនៅតាមរមណីយដ្ធាននានាទូទាំងខេត្ត។
លោក ទឹម ទេពវស្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង បានប្រាប់អោយដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ មន្ទីរបានរៀបចំរមណីយដ្ធាន និងតំបន់គោលដៅទេសចរណ៍ចំនួន៦កន្លែងសម្រាប់ទទួលភ្ញៀវចូលទៅទស្សនាកម្សាន្តរួមមាន÷ -១.រមណីយដ្ឋានធម្មជាតិនគរភ្នំ(ភ្នំឈើកាច់)ស្រុកបាភ្នំ -២.រមណីយដ្ឋានទួលបារាយណ៌អណ្តែត(បារាយលិច)ក្រុងព្រៃវែង -៣.តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី(ទ័ព្ឋស្តេច)ស្រុកបាភ្នំ -៤.តំបន់សួនសត្វតាដាបាយ៉ាប ស្រុកកំចាយមារ -៥.គោលដៅទេសចរណ៍ស្ទឹងចា(ត្រពាំងរមាស)ស្រុកកំចាយមារ -៦.គោលដៅទេសចរណ៍ដីដុះ(ស្វាយភ្លោះ)ស្រុកពាមជរ។លោកប្រធានមន្ទីរបន្តទៀតថា សម្រាប់បុណ្យភ្ជុំបិណ្ឌគិតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧-១៨ ខែកញ្ញា ឆ្នាំ២០២០ ខេត្តព្រៃវែងទទួលបានភ្ញៀវទេសចរណ៍ជាតិចំនួន២៨,៣២៩នាក់ ភ្ញៀវអន្តរជាតិចំនួន១៥នាក់ សរុប២៨,៣៤៤នាក់។លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តបន្តទៀតថា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ និងមិនអោយមានការតម្លើងថ្លៃលើសកំណត់កោភ្ញៀវដែលទៅកម្សាន្តក្នុងខេត្តព្រៃវែង មន្ទីរបានសហការជាមួយអាជ្ញាធរកងកម្លាំងគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តចុះផ្សព្វផ្សាយតាមសណ្ឋាគារ ផ្ទះសំណាក់ និងអ្នកលក់នំចំណីអាហារនៅតាមរមណីយដ្ធាន ក៍ដូចជាគោលដៅតំបន់ទេសចរណ៍មិនលក់ដូរឫជួលអោយភ្ញៀវលើសតម្លៃកំណត់ឡើយ។មិនតែប៉ុណ្ណោះមន្ទីរបានអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងដំណាក់កាល ការពារជម្ងឺកូវីដ-១៩ ព្រមជាមួយការលើកកម្ពស់អនាម័យម្ហូបអាហារ បរិស្ថាន និងសេវាកម្មអោយបានសមរម្យ និងយកចិត្តទុកដាក់ បន្ថែមលើការពិនិត្យគ្រប់គ្រងកន្លែងកម្សាន្តនានា មានរៀបចំក្រុមការងារសម្រាប់សង្គ្រោះបន្ទាន់នៅតាមគោលដៅទេសចរណ៍និងរមណីយដ្ធាននីមួយៗបានល្អប្រសើរផងដែរ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com