ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពុទ្ធបរិស័ទសំណូមពរដល់ព្រះមេគណខេត្តកំពង់ស្ពឺ និងព្រះវិន័យធរ ពិនិត្យមើលសង្ឃមានចិត្តទោសៈ មោហៈ សេង ប៊ុនធឿន

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីព្រះនរាយណ៍បានផ្សាយជាបន្តបន្ទាប់ អំពើសង្ឃសេង ប៊ុនធឿន ដែលតាំងខ្លួនជាចៅអធិការស្តីទីវត្តអង្គតាផល ក្នុងភូមិព្រៃឈ្នួល ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមិនទាន់មានច្បាប់ទំលាប់ត្រឹមត្រូវ សូម្បីតែមេគណខេត្តកំពង់ស្ពឺ មិនបានស្គាល់ប្រវត្តិសង្ឃ សេង ប៊ុនធឿននេះដែរ ។

ការផ្សាយរបស់ព្រះនរាយណ៍មានចំនួន២លើក លើកទី១ត្រូវបានមានគេរីផត ធ្វើអោយបាត់ព័ត៌មាន លើកទី២ផ្សាយអំពីតើសង្ឃអង្គនេះប្រើពាក្យ អាចម៌ ,អេស ,ញោម និង និងសារព័ត៌មាន ឡប់ឆ្កួតក្នុងបណ្តាញសង្គមដើម្បីបញ្ចេញកំហឹង នោះមក គឺមានក្រុមស៊ីឈ្មួញជេរតាមហ្វេសបុក ប្រមាណ១០នាក់ បានបណ្តាក់គ្នាចូលមកជេរប៉ាតណា ប៉ាណី ខ្លះប្រើអាខោនពិតប្រាកដ និងខ្លះប្រើអាខោនក្លែងក្លាយ មកវ៉ៃប្រហារក្នុងខំមិន មិនអស់ចិត្ត ពួកគេស៊ុតគ្រិនព័ត៌មានទាំងនេះទៅផុសលើហ្វេសបុករបស់គេ ហើយទាំងមានសសេរពាក្យអសីលធម៌ មកលើអ្នកសារព័ត៌មាន តែទៅកាន់ជើងខាងសង្ឃសេង ប៊ុនធឿនទៅវិញ ។

ជាមួយនេះដែរ នៅលើហ្វេសបុក របស់សង្ឃ សេងប៊ុនធឿន ក៏បានផុសវ៉ៃប្រហារមកលើសារព័ត៌មានព្រះនរាយណ៍ ដោយចិត្តទោសៈ មោហៈ ចិត្តក្តៅក្រហាយរោលរាល ធ្វើការញុះញ៉ុង អោយអ្នកគាំទ្រសង្ឃនេះ រិតតែមានចិត្តក្តៅក្រហាយ និងបានពន្យុះអោយដាក់ពាក្យបណ្តឹងផងដែរ ។ ត្រង់ចំណុចនេះហើយប្រជាពុទ្ធបរិស័ទចង់សួរ ទៅព្រះមេគណខេត្តកំពង់ស្ពឺ និងព្រះវិន័យធរខេត្តកំពង់ស្ពឺ ថាមានបានដឹង សង្ឃសេង ប៊ុនធឿន បានចូលសាលាបាលី បានរៀនសូត្រ ធម៌អាថ៌វិន័យដែរឬទេ ទើបបានជាបួសជាសង្ឃទៅហើយ នៅមានចិត្តក្តៅក្រហាយ គ្មានមេត្តាធម៌ ចង់ឈ្នះ ចង់ចាញ់ បង្កបញ្ហាកាន់តែធំឡើង។

ប្រជាពលពុទ្ធបរិស័ទបានយល់ឃើញថា ៖ បើសង្ឃនេះ បានបួសក្នុងសាសនាព្រះពុទ្ធ ហើយមានចិត្តជាព្រះសង្ឃបរិសុទ្ធមែននោះ គេមិនធ្វើរឿងបែបនេះ ទេ ពោលគឺគេនឹងចេញសេចក្តីបំភ្លឺ ឬតេទៅអង្គភាពដោយត្រង់ដោយប្រាប់ពីការចន្លោះខ្វះខាត ថារឿងនោះមិនពិត ឬរឿងនឹងវាអញ្ចេះ រឿងនឹងវាអញ្ចោះទៅវាចប់ទៅហើយ តែនេះវាមិនចឹងឯណា គឺសង្ឃនេះធ្វើទៅតាមកំហឹង ដូចជាសមាជិកក្នុងក្រុមអ្នកជេរតាមហ្វេសបុកអញ្ចឹង ។

ប្រភពបានបញ្ជាក់នៅរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤នេះថា សង្ឃសេង ប៊ុនធឿន បានតេទៅអួតប្រាប់សមាជិកក្រុមអ្នកជេរតាមហ្វេសបុកថា ៖ អាព្រះនរាយណ៍ វាភ័យខ្លួនហើយ វាបានដកព័ត៌មានហើយ ជាមួយអាណាបាន ជាមួយសេង ប៊ុនធឿន វ៉ៃអោយហែងដឹងម្តង ។

ដោយមានចិត្តទោសៈ មោហៈ ក្តៅក្រហាយរោលរាល ដេកមិនលក់ បក់មិនល្ហើយ នៅថ្ងៃទី២២ ខែមសា ឆ្នាំ២០២៤ សង្ឃសេង ប៊ុនធឿន បានចេញសេចក្តីជូនដំណឹង មិនមែនបំភ្លឺមកព្រះនរាយណ៍ទេ គឺសង្ឃនេះមានចេតនា បង្កបញ្ហាហើយទំលាក់កំហុសមកលើព្រះនរាយណ៍ អោយទទួលខុសត្រូវជាមួយក្រសួងធម្មការ និងក្រសួងព័ត៌មាន ទៅវិញ ។

ត្រង់ចំនុចនេះ ព្រះនរាយណ៍ចង់សួរទៅព្រះគណខេត្តកំពង់ស្ពឺ ថា ការដែលសង្ឃ សេងប៊ុនធឿន មកស្នាក់នៅក្នុងវត្តអង្គតាផល គឺព្រះអង្គមិនបានដឹងច្បាស់ទេ គឺព្រះវិន័យធរជាអ្នកយកមក ។ ព្រះមេគណក៏បានបន្តថា សង្ឃសេង ប៊ុនធឿន នេះមិនទាន់មានច្បាប់ធ្លាក់ពីក្រសួងធម្មការ និងសម្តេចសង្ឃនៅឡើយទេ តើពេលនេះហេតុអីសង្ឃនេះ មានសិទ្ធិបោះត្រាវត្តអង្គតាផល ទៅវិញ ។

តាមប្រភពបានបង្ហើយថា ដំបូងឡើយវត្តមានសង្ឃ សេង ប៊ុនធឿន មកគង់នៅក្នុងវត្តអង្គតាផល នេះគឺជានយោបាយព្រះវិន័យធរ ថាអោយសង្ឃនេះមកជួយមើលការកសាងវត្តតែ៣ខែទេ តែពេលនេះជាង១ឆ្នាំទៅ មិនព្រមចេញទៅណាទៀត ។ករណីនេះធ្វើអោយសង្ឃចាស់ៗ បួសនៅក្នុងវត្តអង្គតាផល មានការមិនសប្បាយចិត្ត ចំពោះមេៗខាងលើ ដែលមិនបានប្រកាន់ពាក្យសច្ចៈ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com