ហាងម៉ាស្សាខ្សាច់មាស បង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ប្រៀបដូចកាស៊ីណ
ភ្នំពេញ : ប្រជាពលរដ្ឋរាយការណ៍មកថា នៅហាងម៉ាស្សាមួយកន្លែង ឈ្មោះ ” ខ្សាច់មាស ” ស្ថិតនៅក្បែរផ្នូរខ្មោចវៀតណាម ឆ្ពោះទៅផ្សារព្រៃទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ម្តុំហាងចិន) ។
តាមសេចក្តីរាយណ៍មកថា : ខាងក្នុងហាង “ខ្សាច់មាស” គឺមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ប្រៀបដូចកាស៊ីណូ ខ្នាតមួយដូច្នេះដែរ ។ ប្រជាពលរដ្ឋថា កន្លែងនេះបើកលេងយូរឆ្នាំមកហើយ គឺសមត្ថកិច្ច មិនដែលចុះបង្រ្កាបបានទាន់ពេលវេលានោះទេ ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅតែទទូចដល់ស្នងការរាជធានីភ្នំពេញ មេត្តាចុះស៊ើបអង្កេត អោយបានជាក់ច្បាស់ ខ្លាចមានមន្រ្តីខិលខូចថ្នាក់ក្រោមមួយចំនួន បើកភ្លើងខៀវអោយក្រុមទាំងនេះ បើកលេងបានរលូនយ៉ាងដូច្នេះ ៕