ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

រោងចក្រផលិតបារី ៣កន្លែងនៅក្បែរភ្នំតាម៉ៅ បំពុលបរិស្ថានធ្ងន់ធ្ងរដល់ខ្យល់ដង្ហើមរបស់ប្រជាពលរដ្ឋ

រោងចក្រផលិតបារី ៣កន្លែងនៅក្បែរភ្នំតាម៉ៅ បំពុលបរិស្ថានធ្ងន់ធ្ងរដល់ខ្យល់ដង្ហើមរបស់ប្រជាពលរដ

ខេត្តតាកែវ : រោងចក្រផលិតបារី បីកន្លែងនៅម្តុំភ្នំតាម៉ៅ កំពុងធ្វើអោយប្រជាពលរដ្ឋរស់នៅក្បែររោងចក្រ មានការលំបាកក្នុងរស់នៅ ពិសេសបញ្ហាការដកដង្ហើម ដោយធំខ្លិនស្អុយថ្នាំជក់ ពេលខ្យល់បក់មកលើផ្ទះពួកគាត់ម្តងៗ ។

ប្រជាពលរដ្ឋថា : រោងចក្រមាន២ទីតាំងនៅ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវច្រកចូលភ្នំម៉ៅ និងមួយទីតាំងទៀត នៅក្បែររោងចក្រកាត់ដេរ និងនៅក្បែរផ្ទះប្រជាពលរដ្ឋ ក្នុងភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ។ ទីតាំងនេះជះក្លិនជាងគេ នឹងមានការយាមកាមតឹងរឹងផងដែរ ។

ប្រជាពលរដ្ឋស្នើដល់មន្រ្តីពាក់ព័ន្ធ មានក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន មេត្តាចុះមកពិនិត្យ  .ហើយបើចង់ដឹងច្បាស់គួរដេកក្នុងផ្ឋះសំណាក់ ផ្ទះប្រជាពលរដ្ឋ ឬ បោះតង់ នៅក្បែររោងចក្របារី អោយបាន១អាទិត្យ នោះច្បាស់ជាដឹងហើយ តែបើឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រាន់តែមកអើតៗ ហើយត្រលប់ទៅវិញ ច្បាស់ជាបានតែ របាយការណ៍ល្អៗ ប៉ុណ្ណោះ ។

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នេះក្រុមការងារព្រះនរាយណ៍ មិនអាចរកការបំភ្លឺ ពីអ្នកនាំពាក្យសាលាខេត្តតាកែវ និង សាលាស្រុកបាទី បាននៅឡើយទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com