List/Grid ព័ត៌មានថ្មី Subscribe RSS feed of category ព័ត៌មានថ្មី
ដំណោះស្រាយរបស់មន្ត្រីសាលាខេត្តបាត់ដំបងគ្មានប្រសិទ្ធិភាពចំពោះក្រុមហ៊ុនវិនិយោគផ្សារដំណាក់ស្តៅធ្វើឲ្យអាជីវិករតាមតវ៉ាដល់មុខសាលាខេត្ត

បាត់ដំបង:កាលពីថ្ងៃទី១១ខែកក្កដាកន្លងទៅថ្មីៗនេះដែរក្រុមអាជីករផ្សារដំណាក់ស្តៅស្រុករតនះមណ្ឌលចំនួន១១នាក់បានសុំឲ្យទូរទស្សន៍ព្រះនរាយចុះផ្សាយម្តងរួចហើយបន្ទាប់ពីក្រុមហ៊ុនវិនិយោគសាងសង់ផ្សារមួយនេះបានសាងសង់រួចបែជាមិនអនុវត្តតាមការអះអាងរបស់ខ្លួនថា:ឲ្យពួកគាត់ជាអាជីវករចាស់លក់យួឆ្នាំហើយនោះរុះរើចេញសិនចាំក្រុមហ៊ុនសាងសង់ហើយក្រុមហ៊ុននិងឲពួកគាត់ចូលលក់វិញ។ផ្ទុយទៅវិញម្ចាស់ក្រុមហ៊ុនសាងសង់មួយនេះបែជាយកបក្ខពួកខ្លួនឲ្យដាក់លក់ហើយទាត់ពួកគាត់ចោលទាំងអស់ព្រមទាំងគំរៀមឲ្យបង់ថ្លៃតូបថ្លៃហួសពីលទ្ធភាពរបស់ពួកគាត់ថែមទៀត។កត្តានេះហើយដែលជំរុញឲ្យពួកគាត់ដាច់ចិត្តលើកគ្នាមកដល់សាលាខេត្តបាត់ដំបងសុំអោយអាជ្ញាធរខេត្តជួយអន្តរាគមន៍អោយពួកគាត់បានតូបចូលលក់វិញនៅលើចំណតរថយន្តដែលបានសាងសង់ថ្មីរួចហើយនោះ។អ្នកស្រីអន.សៀងបូរីអតីតអាជីករលក់ម្ហូបអាហារក្នុងទីតាំងចំណតរថយន្តចាស់បានលើកឡើងនៅល្ងាចថ្ងៃទី១២កក្តដាថ្មីៗនេះថា:ពួកគាត់មានគ្នាចំនួន១១នាក់តំណាងអោយអាជីករ៨គ្រួសារធ្វើដំណើរមកសាលាខេត្តបាត់ដំបងដើម្បីសុំអោយលោកចន្ទ័.សុផលអភិបាលខេត្តជួយដោះស្រាយបញ្ហាមិនមានកន្លែងលក់ដូរក្រោយពីក្រុមហ៊ុនវិនិយោគផ្សារសាង់សង់រួចរាល់ហើយដាក់សាច់ញាតិនិងក្រុមគ្រួសាររបស់មន្ត្រីសាលាស្រុកចូលដាក់ឥវ៉ាន់លក់មិនមានឈ្មោះពួកគាត់ធ្វើឲ្យពួកគាត់បាត់មុខរបររកកន្លែងលក់គ្មាន។ ចំណែកអាជីករម្នាក់ទៀតអ្នកស្រីង៉ែត.ចន្ថាអាយុ៧៦ឆ្នាំបានអោយដឹងដែរថា:មូលហេតុធំដែលបង្ខំអោយពួកគាត់លើកគ្នាទាំងអស់មកនេះដោយសារតែការព្រួយបារម្មណ៍ព្រោះក្រោយពីការសម្របសម្រួលដោយមន្ត្រីសាលាខេត្តកាលពីថ្ងៃទី១២កក្តដាថ្មីៗនេះតម្រូវអោយអ្នកចូលលក់ថ្មីជាសាច់ញាតិម្ចាស់ក្រុមហ៊ុនផ្អាកការនាំទំនិញចូលក្នុងតូបលក់បន្តទៀតប៉ុន្តែក្រោយពីមន្ត្រីសាលាខេត្តចេញផុតអ្នកលក់ថ្មីហាក់មិនយកចិត្តទុកដាក់ព្រមទាំងថ្កើនទៅនឹងការណែនាំរបស់មន្ត្រីសាលាខេត្តក៏ដឹកជញ្ជូនឥវ៉ាន់ដាក់លក់កាន់តែច្រើនឡើង។ចំណុចនេះហើយដែលពួកគាត់សម្រេចឡើងមកសាលាខេត្តដើម្បីឲ្យលោកអភិបាលខេត្តបន្តកិច្ចអន្តរាគមន៍សាជាថ្មីហើយឲ្យមានប្រសិទ្ធិភាពជាងមន្ត្រីរបស់លោកបើមិនដូច្នោះខ្លាចក្រែងចូលលក់បានហើយមិនងាយចេញវិញនោះឡើយ។ ការលើកគ្នាសុំអោយអាជ្ញាធរខេត្តជួយអន្តរាគមន៍នាមុខសាលាខេត្តនេះត្រូវបានលោកឆាយ.ម៉ាទីណាល់នាយករងរដ្ឋបាលសាលាខេត្តចេញមកជួបជំនួសលោកអភិបាលខេត្តជាមួយក្រុមអាជីករហើយលោកបានសុំអោយក្រុមអាជីករទាំងអស់ត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញសិនទុកពេលអោយអាជ្ញាធរស្រុកឬខេត្តរកដំណោះស្រាយជូនបន្តរ។ក្រោយពីពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញក្រុមអាជីវករបញ្ជាក់ថាកិច្ចអន្តរាគមន៍របស់មន្ត្រីសាលាខេត្តត្រូវបានបរាជ័យម្តងរួចហើយដោយអាជីវករថ្មីមិនយកចិត្តទុកដាក់ថាគ្មានប្រសិទ្ធិភាពចំពោះម្ចាស់ក្រុមហ៊ុនទើបពួកគាត់សុំឲ្យលោកអភិបាលខេត្តច័ន្ទ.សុផលជួយអន្តរាគមន៍ផ្ទាល់ទើបពួកគាត់មានភាពកក់ក្តៅ៕សៅ...
បែកធ្លាយក្រុមហ៊ុន ជាច័ន្ធ រិទ្ធិ ធ្វើអាជីវកម្មឈើ គ្មានច្បាប់ អនុញ្ញាតិពីរាជរដ្ឋាភិបាល

រតនគិរី ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ជាក្រុមហ៊ុន ដីសប្បទាន សេដ្ឋកិច្ចមួយកន្លែង ស្ថិតនៅភូមិ សាស្ត្រ ក្នុងភូមិ សាគ្រៀង ឃុំ...
អាជីករផ្សារស្តៅក្តៅក្រហាយនិងក្រុមហ៊ុនវិនិយោគចំណតរថយន្តបានសាងសង់រួចហើយធ្វើឲ្យពួកគាត់បាត់មុខរបរ

បាត់ដំបង:អាជីករផ្សារស្តៅស្រុករតនះមណ្ឌលខេត្តបាត់ដំបងជាច្តើនបានក្តៅក្រហាយឈានដល់ការតវ៉ាដល់ក្រុមហ៊ុនវិនិយោគចំណតរថយន្ត១ដែលបានសាងសង់រួចរាល់ហើយបែជាដាក់អ្នកផ្សេងដែលជាបក្ខពួកឬសាច់ញាតិខ្លួនអោយចូលលក់ជំនួសពួកគាត់ទៅវិញ។លោកឆុន.វីនដាអាយុ២៧ឆ្នាំអាជីករលក់បាយបានលើកឡើងនៅថ្ងៃទី១១កក្តដានេះថា:ពួកគាត់លក់ដូរនៅលើទីតាំងបេនឡានផ្សារស្តៅនេះតាំងពីឆ្នាំ១៩៩៧មកដែលដំបូងឡើយថ្លៃឈ្នួលតូបបង់ត្រឹមតែ៧០០០រៀលរហូតដល់៣០០០០រៀលរបរលក់ដូរនេះមិនសូវសមប្រកបឡើយចុងក្រោយនៅអំឡុងដើមខែមករាឆ្នាំ២០១៧អាជ្ញាធរស្រុកនិងម្ចាស់ក្រុមហ៊ុនវិនិយោគបានស្នើរសុំដល់ពួកគាត់អោយរុះរើតូបចេញសិនដោយសន្យាថាក្រោយពីការរៀបចំសាងសង់លំអរថ្មីរួចរាល់និងអោយក្រុមអាជីករទាំងនោះចូលលក់វិញពេលនោះពួកគាត់ទាំងអស់គ្នាបានយល់ព្រមហើយរើតូបភ្លាមៗមិនប្រកែកឡើយ។ក្រោយការសាងសង់ចំណតរថយន្តជាងកន្លះឆ្នាំរហូតរួចរាល់ម្ចាស់ក្រុមហ៊ុនផ្សារបែជាទាត់ពួកគាត់ជាអាជីវករចាស់ចេញហើយផ្លាស់ជំនួយដោយបក្ខពួកនិយមបានដាក់អ្នកផ្សេងដែលជាសាច់ញ្ញាតិមកលក់ជំនួសវិញទាំងអស់ដោយឡែកម្ចាស់តូបចាស់ចំនួន៨គ្រួសារស្មើរជាង១០តូបមិនបានចូលលក់ឡើយ។ម្ចាស់ក្រុមហ៊ុនដែលនិយមបក្ខពួកខាងលើបានលើកឡើងថា:បើសិនជាអាជីវករចាស់ចង់ចូលលក់វិញបានទាល់តែបង់ថ្លៃតូបក្នុងមួយខែចំនួន៨០ដុល្លាអាមេរិក។ចំណែកលោកស្រីឈួ.ជីវអាយុ៧២ឆ្នាំមុខរបរលក់បាយបានបញ្ជាក់ថា:ម្ចាស់វិនិយោគផ្សារកំណត់យកថ្លៃតូបចំនួន៨០ដុល្លាក្នុងមួយខែពួកគាត់មិនមានលទ្ធភាពបង់ឡើយពួកគាត់សុំអោយលោកចន្ទ័.សុផលអភិបាលខេត្តបាត់ដំបងជួយអន្តរាគមន៍ដើម្បីជីវភាពគ្រួសារពួកគាត់ពួកគាត់ថាជាពិសេសសម្តេចតេជោហ៊ុន.សែនដែលជាទីកក់ក្តៅរបស់ពួកគាត់សុំឲ្យសម្តេចជួយសម្រួលអោយពួកគាត់ជាប្រជាពលរដ្ឋបានតូបចូលលក់វិញផងម៉្យាងទៀតជួយសម្រួលតម្លៃអោយបានសមរម្យផងដែរដើម្បីឲ្យពួកគាត់មានលទ្ធភាពបន្តការលក់ដូរចិញ្ចឹមជីវិត។រីឯម្ចាស់ក្រុមហ៊ុនវិនិយោគចំណតរថយន្តលោកនាក់.សុជាតិបានឆ្លើយយ៉ាងខ្លីថា:លោកមិនអាចបំភ្លឺបានទេបើចង់ដឹងច្បាស់អោយអ្នកយកព៌តមានទៅសួរលោកអភិបាលស្រុកទៅ។ការដោះសារបស់ក្រុមហ៊ុនវិនិយោគខាងលើដែលទម្លាក់សាច់រឿងឲ្យទៅសួលោកអភិបាលស្រុកនោះត្រូវបានលោកសើ.សាម៉េតអភិបាលស្រុករតនះមណ្ឌលបដិសេធក្នុងរឿងនេះហើយបានបញ្ជាក់ថា:បញ្ហារវាងក្រុមអាជីករនិងម្ចាស់វិនិយោគចំណតរថយន្តនេះផុតពីដៃស្រុកហើយបន្ទាប់មកលោកអភិបាលរូបនេះបាននិយាយប្រហាក់ប្រហែលគ្នានិងម្ចាស់ក្រុមហ៊ុនថា:បើចង់ដឹងច្បាស់សូមទាក់ទងទៅកាន់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រោះគេមានច្បាប់វិនិយោគពីក្រសួង។តើចម្លើយរបស់លោកអភិបាលស្រុករូបនេះបានជូនដំណឹងឲ្យអាជីវករលក់ដូរចាស់បានយល់ដែរទេរឿងច្បាប់ទម្លាប់របស់ក្រសួងដែលបានផ្តល់សិទ្ធឲ្យក្រុមហ៊ុនមួយនេះអនុវត្តបែបហ្នឹងជាមួយអាជីវករ។ពួកគាត់សុំឲ្យលោកអភិបាលខេត្តបាត់ដំបងមេត្តាជួយសម្រួលលើករណីនេះជាបន្ទាន់ផងព្រោះពាក់ព័ន្ធនិងការបាត់បង់មុខរបរចិញ្ចឹមគ្រួសាររបស់ពួកគាត់៕សៅ...
សង្វៀនជល់មាន់ យ៉ាងល្បីល្បាញ នៅអរិយក្សត្រ ដែលគេយកឈ្មោះ លោក ហ៊ុន សាន មកគំរាមអ្នកសារព័ត៌មាន និង ប្រជាជនជិតខាង

សង្វៀនជល់មាន់ យ៉ាងល្បីល្បាញ នៅអរិយក្សត្រ ដែលគេយកឈ្មោះ លោក ហ៊ុន សាន មកគំរាមអ្នកសារព័ត៌មាន និង ប្រជាជនជិតខាង ខេត្តកណ្ដាល-...
អាជ្ញាធរក្រុងបាត់ដំបងចាត់វិធានការលើលំនៅដ្ឋានប្រជាពលរដ្ឋ៣គ្រួសារដែលសាងសង់ប៉ះពាល់លើផ្លូវ

បាត់ដំបង៖ការឆ្លើយតបទៅនិងប្រជាពលរដ្ឋជាង១០០គ្រួសារដែលបានប្តឹងតាំងពីឆ្នាំ២០១៦កន្លងទៅថ្មីៗនេះអាជ្ញាធរក្រុងបាត់ដំបងបានចុះអនុវត្តរុះរើលំនៅដ្ឋានលក់ទំនិញ៣ខ្នងដែលបាំងមុខផ្លូវរួចរាល់ហើយតាមការស្នើរសុំយ៉ាងទទួចរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។លោកឌីពៅ.អភិបាលរងក្រុងបាត់ដំបងដែលដឹកនាំការចុះអនុវត្តនេះបានបញ្ជាក់ថា:ផ្ទះលក់ទំនិញចំនួន៣ខ្នងដែលបានសាងសង់ដោយបំពាននៅមុនឆ្នាំ២០១១មុនការចុះបញ្ជីដីធ្លីលក្ខណះជាប្រពន្ធ័ពេលនេះត្រូវបានគណះកម្មការក្រុងសម្រេចចុះអនុវត្តដីការរុះរើក្រោយពីមានការតវ៉ាពីប្រជាពលរដ្ឋជាង១០០គ្រួសារតាំងពីឆ្នាំ២០១៦កន្លងមក។លោកបន្តថា:ផ្លូវដែលមានទំនាស់ខាងលើឋិតក្នុងក្រុមទី១ភូមិអូរចាសង្កាត់អូរចាក្រុងបាត់ដំបងនៅក្នុងប្លង់ភូមិបាលផ្លូវភូមិមួយខ្សែនេះបានតភ្ជាប់ពីផ្លូវខេត្តលេខ៥៧ដែលទំហ៊ំផ្លូវមានទទឹង១០ម៉ែត្រប៉ុន្តែជាក់ស្តែងចំពោះមុខគណះកម្មការក្រុងសម្រេចចុះអនុវត្តរុះរើត្រឹម៥ម៉ែត្រប៉ុណ្ណោះក្នុងជំហានទី១។ម្ចាស់ឃ្លាំងនិងផ្ទះលក់ទំនិញដែលប៉ះពាល់បាំងផ្លូវមានចំនួន៣ម្ចាស់មាន១/ឈ្មោះម៉ូវ.ហោ២/ឈ្មោះឡុង.សុធារឹទ្ធនិងឈ្មោះតាំង.ស៊ុយទ្រីការអនុវត្តរុះរើលំនៅដ្ឋាននេះដែរដោយសារតែម្ចាស់ផ្ទះមិនបានអនុវត្តរើដោយខ្លួនឯងតាមកិច្ចសន្យាដែលបានជួបគ្នាជាមួយអាជ្ញាធរក្រុងជាច្រើនលើកកន្លងទៅនោះទេ។ការចុះរុះរើលើផ្ទះប៉ះពាល់ផ្លូវនេះគឺប៉ះទាំងសងខាងផ្លូវក្នុងនោះប៉ែកខាងជើងផ្លូវត្រូវរុះរើតម្រឹមចំនួន២ម៉ែត្រនិងប៉ែកខាងត្បូងផ្លូវត្រូវរុះរើតម្រឹម១.៣ម៉ែត្រ។ប្រជាពលរដ្ឋលោកជា.ព្រេមអាយុ៦៥ឆ្នាំបានលើកឡើងថា:ការអន្តរាគមន៍ដោយចុះរុះរើពីសំណាក់អាជ្ញាធរក្រុងលើផ្ទះដែលបាំងផ្លូវសងខាងនេះជាក្តីប្រាថ្នាយ៉ាងទទួចរបស់ប្រជាពលរដ្ឋជាង១០ក្រុមស្មើជាង១០០គ្រួសាររស់នៅប៉ែកខាងក្នុងភូមិចាំបាច់ត្រូវប្រើប្រាស់និងឆ្លងកាត់ផ្លូវនេះទៅមកជាប្រចាំដែលមានភាពចង្អៀតបផុត។ចំណែកអ្នកស្រីសេង.ទុំជាប្រជាពលរដ្ឋដែលបានចូលរួមទាំងទឹកចិត្តសាទរដែរនោះបានប្រាប់អោយដឹងថា:កំណាត់ផ្លូវជាង៦០ម៉ែត្រនេះកន្លងមកមានការលំបាកយ៉ាងខ្លាំងព្រោះវាតូចចង្អៀតហើយបត់កែងខ្លាំងបង្កការគ្រោះថ្នាក់ដោយជិះជល់គ្នាជាបន្តបន្ទាប់ក្រោយពីការរុះរើបើកផ្លូវនេះរួចកំណាត់ផ្លូវខាងលើលែងពិបាកទៀតហើយពិសេសអាចធ្វើចរាចរណ៍បានយ៉ាងងាយស្រួលទាំងម៉ូតូនិងរថយន្តតូចធំជាពិសេសរថយន្តបន្លត់អគ្គីភ័យជាដើមអាចចេញចូលងាយស្រួលនិងបាទាន់ពេលបើសិនជាមានអគ្គីភ័យកើតឡើងដោយចៃដន្យណាមួយក្នុងភូមិ៕សៅ...
ក្រុមហ៊ុន១នៅប្រទេសថៃបានចុះហត្ថលេខាលើអនុស្សរណះលើកកម្ពស់ផ្នែកកសិកម្មក្នុងខេត្តបាត់ដំបង

បាត់ដំបង:ក្រុមហ៊ុន១ឈ្មោះ(MLHTRADINGCO.LTD)របស់ថៃគ្រោងដឹកនាំអ្នកជំនាញផ្នែកកសិកម្មមកពីប្រទេសថៃនិងជ្រើសរើសក្នុងប្រទេសកម្ពុជារាប់ម៉ឺននាក់បន្ថែមទៀតដើម្បីជួយដល់កសិករក្នុងការដាំដុះដំណាំកសិកម្ម។នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងក្រុមហ៊ុន(MLHTRADING)និងក្រុមហ៊ុន(ដាណាយខមខាយខេមបូឌា)ដែលបានធ្វើនៅថ្ងៃទី៧កក្តដានេះលោកឌីណាដាណាយ.ខមខាយឃឿននាយកក្រុមហ៊ុន(ដាណាយខមខាយខេមបូឌា)បានលើកឡើងថា៖ចំពោះមុខនេះក្រុមហ៊ុននិងនាំអ្នកជំនាញផ្នែកកសិកម្មមកពីប្រទេសថៃនិងជ្រើសរើសក្នុងប្រទេសកម្ពុជាផងដែររ៉ាប់ម៉ឺននាក់ដើម្បីចុះផ្ទាល់ជាមួយកសិករក្នុងការដាំដុះដំណាំស្រូវ,ដំឡូងមី,ល្ង,សណ្តែកបាយពិសេសដំណាំសណ្តែកផ្កាយ។ក្រុមអ្នកជំនាញមួយចំនួនត្រូវបានបែងចែកតាមឯកទេសនិងតាមដំណាក់កាលមានក្រុមសិក្សាអំពីការដាំដំណាំសណ្តែកផ្កាយប៉ុន្មានភាគរយស្រូវប៉ុន្មានភាគរយក៍ដូចជាដំណាំដំឡូងមី,ល្ង,សណ្តែកបាយប៉ុន្មានភាគរយជៀសវាងការបានផលហើយជុញខ្វះទីផ្សារជាហេតុនាំអោយតម្លៃកសិផលធ្លាក់ទាប។ក្រុមជំនាញមួយចំនួនទៀតចុះផ្ទាល់ផ្តល់បច្ចេកទេសក្នុងការដាំដុះសណ្តែកផ្កាយហើយរយះពេល៣០ថ្ងៃដែលសណ្តែកផ្កាយមិនទាន់ហុចផលអ្នកជំនាញខាងបច្ចេកទេសបង្ហាត់បង្ហាញអោយដាំដុះដំណាំផ្សេងៗជាបណ្តើរៗសិនទំរាំបានការហុចផលពីសណ្តែកផ្កាយ។លោកបន្តថា៖ក្រៅការផ្តល់ក្រុមជំនាញក្រុមហ៊ុនគ្រោងជ្រើសរើសបុគ្គលិកផ្នែកទីផ្សារចំនួន៥០០នាក់បន្ថែមទៀតដើម្បីផ្សព្វផ្សាយលក់ផលិតផលប្រេងសណ្តែកផ្កាយនៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។បច្ចុប្បន្នក្រុមហ៊ុន(MLHTRADING)មានចំការសណ្តែកផ្កាយក្នុងស្រុកសំឡូតចំនួន៣០០ហិកតាទុកជាគំរូសម្រាប់អោយកសិករសិក្សាបានដាំដុះរួចទទួលទិញទិន្នផលពីកសិករក្នុងតម្លៃខ្ពស់ជាងតម្លៃក្នុងទីផ្សារកន្លងមកការកែឆ្នៃសណ្តែកផ្កាយស្រស់របស់ក្រុមហ៊ុនមានជាប្រេងសណ្តែកផ្កាយអាហារបំប៉ន,ឡេ,សាប៊ូផងដែរបានផ្តល់សារះសំខាន់ដល់សុខភាពនិងព្យាបាលជម្ងឺជាច្រើនមុខដូចជាជំនួយសុខភាពបេះដូង,ខួរក្បាល,សុខភាពភ្នែក,ឆ្អឹង,រាងកាយទប់ស្កាត់ជម្ងឺមហារីកជាដើមដោយផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកផង។ទាក់ទងនិងការបោះទុនវិនិយោគនេះដែរលោកចន្ទ័.សុផលអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា:ក្នុងនាមជាអាជ្ញាធរខេត្តបានសម្តែងជំហរចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវការវិនិយោគនេះពិសេសការជ្រើសរើសខេត្តបាត់ដំបងជាមណ្ឌលគោលក្រុមហ៊ុននិងទទួលបានជោគជ័យដោយសារខេត្តមួយនេះដីមានជីជាតិល្អមានប្រភពទឹកគ្រប់គ្រាន់និងអាកាសធាតុអំណោយផលជាងនេះទៀតផលិតប្រេងសណ្តែកផ្កាយបានជួយដល់សុខភាពប្រជាពលរដ្ឋមនុស្សជាតិទូទៅនិងបានផ្តល់ឱកាសការងារមុខរបរដល់កសិករក្នុងតំបន់ឲ្យកាន់តែមានចំណូលសេដ្ឋកិច្ចថែមមួយកំរឹតទៀតទៀត៕សៅ...
ឯកឧត្តមអភិបាលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការនាំយកនូវតិយវត្ថុបច្ច័យនិងទានព្រះវស្សាទៅប្រគេនព្រះសង្ឃគង់នៅក្នុងវត្តចំនួន៣៣វត្តក្នុងខេត្តរតនគិរី

ខេត្តរតនគិរី ដើម្បីចូលរួមលើកកម្ពស់នូវវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យកាន់ តែមានភាពរុងរឿងនិងថ្កុំថ្កើងនោះ។...
ពលករខ្មែរចំនួន១២៧៩នាក់ហើយដែលភាគីថៃចាប់បញ្ជូនមកកម្ពុជាវិញក្នុងរយះពេល៤ថ្ងៃ

ខេត្តបាត់ដំបង៖នៅខណះដែលភាគីថៃបានចេញច្បាប់រឹតបន្តឹងទាំង៨ចំណុចកន្លងមកពលករខ្មែរដែលភាគីថៃបានចាប់បញ្ជូនមកវិញនោះគិតត្រឹមរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២រហូតមកដល់ថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៧នេះអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១២៧៩នាក់មកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀងខេត្តបាត់ខំបង។លោកមុយ.សាលឹតមេបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀងបានបញ្ជាក់ប្រាប់ទូរទស្សន៍ព្រះនរាយអោយដឹងថា៖ក្នុងរយះពេល៤ថ្ងៃនៃការចាប់បញ្ជូនពលករខ្មែរចំនួន១២៧៩នាក់របស់អាជ្ញាធរថៃមកកាន់ប្រទេសកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិដូងនៃស្រុកកំរៀងក្នុងនោះមាន៖នៅថ្ងៃទី២ខែកក្កដាឆ្នាំ២០១៧មានចំនួន៤៤៥នាក់ស្ត្រី១៨៦នាក់និងកុមារ១១នាក់។នៅថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៧មានចំនួន៤៨៨នាក់ក្នុងនោះស្រី១៣០នាក់និងកុមារ១៤នាក់។នៅថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៧មានចំនួន១២៧ក្នុងនោះស្រី២៩នាក់និងនៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៧មានចំនួន២១៩នាក់ក្នុងនោះស្រី៧២នាក់និងកុមារ៧នាក់។សរុបពលករខ្មែរមានចំនួន១២៧៩នាក់ក្នុងនោះមានស្រីចំនួន៤៧៣នាក់នឹងក្មេងតូច៤៧នាក់។លោកបន្តថា៖ការដែលអាជ្ញាធរថៃបញ្ជូនក្រុមពលករខ្មែរអោយវិលត្រឡប់មកកម្ពុជាវិញក្នុងគោលបំណងដើម្បីអោយពួកគាត់បានមកបំពេញបែបបទលិខិតស្នាមអោយបានត្រឹមត្រូវទៅតាមច្បាប់កាងាររបស់ប្រទេសគេព្រោះកន្លងមកពលករខ្មែរភាគច្រើនបានលួចឆ្លងដែនតាមរយះមេខ្យល់ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនិងមួយចំនួនទៀតធ្វើការខុសពីកន្លែងគោលដៅដែលបានចុះនៅក្នុងសៀវភៅការងារទទូលបន្ទុកផង៕សៅ...
ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សានឹងប្រកាសឈ្មោះចូលកាន់តំណែងប្រធានក្រុមប្រឹក្សា-មេឃុំ-ជំទប់ទី1ទី2នៃរដ្ឋបាលឃុំសិត្យូ

ខេត្តកណ្តាល៖កេត-សភារាជ នៅព្រឹកថ្ងៃទី5ខែកក្តដាឆ្នាំ2017នៅសាលាឃុំសិត្យូបានរៀបចំបើកពិធីប្រកាសនឹងផ្ទេរចូលកាន់តំណែងជាមេឃុំថ្មី...
អាជ្ញាធរខេត្តបាត់ដំបងអំពាវនាវដល់ក្រុមប្រឹក្សាឃុំសង្កាត់ថ្មីត្រូវប្រើវប្បធម៌សាម្គីក្នុងការអភិវឌ្ឍន៍មូលដ្ឋានដើម្បីសង្គមជាតិ

បាត់ដំបង:លោកច័ន្ទ.សុផលអភិបាលនៃគណះអភិបាលខេត្តបាត់ដំបងបានអំពាវនាវដល់បណ្តាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ថ្មីដែលទើបប្រកាសជាផ្លូវការទាំងអស់ត្រូវយកចិត្តទុកដាក់លើផែនការអភិវឌ្ឍន៍មូលដ្ឋានទាក់ទិន្ឌនិងប្រយោជន៍សង្គមជាតិតាមឆន្ទះពិតប្រាកដ។លោកថ្លែងបែបនេះខណះដែលលោកបានចូលរួមក្នុងពិធីប្រកាសសុពលភាពតែងតាំងសមាជិកក្រុប្រឹក្សាឃុំអន្លង់វិលអាណត្តិទី៤នៅថ្ងៃទី៤កក្តដាកន្លងមកថ្មីៗ។នេះលោកចន្ទ័.សុផលអភិបាលខេត្តបាត់ដំបងបានលើកឡើងថា:សមាសភាពក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ដែលកើតចេញពីឆន្ទះរបស់ប្រជាពលរដ្ឋត្រូវរួមគ្នាបំពេញការងារនានាអោយទទួលបានជោគជ័យដើម្បីបំពេញតាមឆន្ទះរបស់ប្រជាពលរដ្ឋវិញ។ការប្រកាសទទួលស្គាល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីក៍ពិតមែនប៉ុន្តែមិនមានន័យថាការងារគ្រប់គ្រងនិងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិចាស់បានអនុវត្តកន្លងមកត្រូវបានបញ្ចប់នោះទេពោលគឺក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីត្រូវបន្តការងារគ្រប់គ្រងនិងការអភិវឌ្ឍន៍មូលដ្ឋានបន្តទៀតសំដៅធានាអោយមាននិរន្តភាពទាំងលើកិច្ចការរដ្ឋបាលការងារផ្តល់សេវាផ្សេងៗអោយមានប្រសិទ្ធភាពឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។លោកបន្តថា:ចំណុចគន្លឹះមួយចំនួនដែលក្រុមប្រឹក្សាឃុំសង្កាត់ថ្មីត្រូវយកចិត្តទុកដាក់អនុវត្តតាមរដ្ឋធម្មនុញ្ញច្បាប់លិខិតបទដ្ឋាននានាដែលមានជាធរមានបន្តអភិវឌ្ឍន៍ផ្ទាល់តាមភូមិនីមួយៗរាល់ការផ្លាស់ប្តូរឬតែងតាំងមេភូមិអនុភូមិនិងសមាជិកភូមិណាមួយអនុវត្តអោយបានត្រឹមត្រូវស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ។ជាងនេះទៀតត្រូវបន្តអនុវត្តគម្រោងសេវាកម្មនានារួមទាំងអនុវត្តថវិការនិងគម្រោងអភិវឌ្ឍន៍ដែលបានសម្រេចដោយក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិមុនហើយត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលស្របតាមនិតិវិធីដែលបានកំណត់រួច។លោកបន្តថា:ដោយឡែកសមាសភាពក្រុមប្រឹក្សាឃុំសង្កាត់មកពីគ្រប់គណះបក្សនយោបាយទាំងអស់ត្រូវរក្សាអោយបាននូវវប្បធ៌មសាមគ្គីភាពសម្របសម្រួលមិនបែងចែកនិន្នាការនយោបាយខិតខំលើកកម្ពស់ការងារការចូលរួមជាក្រុមលើការបំពេញការងារដើម្បីឆ្លុះបញ្ចាំងនូវភាពសុចរិតភាពត្រឹមត្រូវប្រាកដប្រជាជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋានអោយកាន់តែប្រសើរឡើង។គួរបញ្ជាក់ថាក្រុមប្រឹក្សាឃុំអន្លង់វិលដែលបានប្រកាសសុពលភាពខាងលើនេះមាន១១រូបមកពីគណះបក្សប្រជាជនកម្ពុជាក្នុងតួនាទីជាមេឃុំនិងជន្ទុកទី១,ចំណែកឯជន្ទុកទី២ចំនួន៥មកពីគណះបក្សសង្រោះជាតិនិងក្រុមប្រឹក្សាសង្កាត់អូរម៉ាល់ដែលមានសមាជិកចំនួន៩រូបក្នុងនោះចៅសង្កាត់និងចៅសង្កាត់រងទី១មកពីគណបក្សប្រជាជនកម្ពុជាចំណែកចៅសង្កាត់រងទី២មកពីគណបក្សសង្គ្រោះជាតិដោយឡែកក្រុមប្រឹក្សាក្នុងសង្កាត់ស្វាយប៉ោមានសមាជិកចំនួន១១រូបមកពីគណបក្សប្រជាជនកម្ពុជាមានឋានះជាចៅសង្កាត់និងចៅសង្កាត់រងទី១រីឯគណបក្សសង្គ្រោះជាតិមានតួនាទីជាចៅសង្កាត់រងទី២៕សៅ...