ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បែកធ្លាយក្រុមហ៊ុន ជាច័ន្ធ រិទ្ធិ ធ្វើអាជីវកម្មឈើ គ្មានច្បាប់ អនុញ្ញាតិពីរាជរដ្ឋាភិបាល

រតនគិរី ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ជាក្រុមហ៊ុន ដីសប្បទាន សេដ្ឋកិច្ចមួយកន្លែង ស្ថិតនៅភូមិ សាស្ត្រ ក្នុងភូមិ សាគ្រៀង ឃុំ កិចុង ស្រុកបរកែវ និងឃុំ សោមធំ ស្រុកអូរយ៉ាដាវ បាននឹងកំពុងលួច ធ្វើអាជីវកម្ម ឈើគ្មានច្បាប់ អនុញ្ញាតិពីរាជរដ្ឋាភិបាល ។ នេះបើតាមការបញ្ជាក់ពី កំណត់ហេតុ លោក ស៊ីម លីន អភិបាលរងស្រុកអូយ៉ាដាវ បានចុះត្រួតពិនិត្យ សុពលភាព រោងម៉ាស៊ីន អារ កែច្នៃ ឈើ និងផលិតគ្រឿង សង្ហារឹម របស់ក្រុមហ៊ុន ខាងលើ ថា ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ មានលិខិតអនុញ្ញាតិពីក្រសួង កសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ អោយធ្វើអាជីវកម្មក្នុងឆ្នាំ ២០១៥-២០១៦ មានន័យថា លិខិតអនុញ្ញាតិបានផុតសុពលភាព ហើយ មិនមានលិខិតបន្តសុពលភាព ក្នុងឆ្នាំ ២០១៧នេះទេ ។ តែក្រុមហ៊ុនខាងលើ នៅតែកាប់ឈើ មកធ្វើការកែច្នៃ ដោយគ្មានការអនុញ្ញាតិ និងមិនមានសមត្ថកិច្ចណា ធ្វើការទប់ស្កាត់ និងបង្ក្រាបឡើយ ។
តាមការបំភ្លឺបីឈ្មោះ គឹម អាននាគថា ហៅម៉ាប់ ជាម្ចាស់រោង ម៉ាស៊ីនអារឈើ បានអោយដឹងក្រុមហ៊ុនរបស់ខ្លួនកំពុងធ្វើលិខិតស្នើសុំ អារឈើ កែច្នៃឈើ ឆ្នាំ២០១៧ ហើយតែមិនទាន់ធ្លាក់មកទេ ។
បន្ទាប់ពី ពិនិត្យឯកសារ និងធ្វើកំណត់ហេតុ រួចរាល់ក្រុមការងារ ថ្នាក់ស្រុក បានធ្វើកិច្ចសន្យាអោយ លោក គឹម អាននាគថា ហៅម៉ាប់ ដែលជាម្ចាស់រោងម៉ាស៊ីន ផ្អាកសកម្មភាព អារឈើទាំងស្រុង រងចាំមានលិខិត អនុញ្ញាតិពីថ្នាក់ក្រសួង និងអាជ្ញាធរ ពាក់ព័ន្ធ និងតម្រូវ អោយក្រុមហ៊ុន រុះរើបារ៉ាស់ ដែលខ្លួន បានដាក់បិទផ្លូវ មុខ រោងម៉ាស៊ីន ផងដែរ ។
គួបញ្ជាក់ផងដែរថា មូលហេតុដែលនាំអោយបែកធ្លាយក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ធ្វើអាជិវកម្មឈើគ្មានលិខិតអនុញ្ញាតិ គឺដោយសារក្រុមហ៊ុនមួយនេះ បានធ្វើការដាក់ បារាស់ បិទផ្លូវ មិអោយប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់ រួចប្រជាពលរដ្ឋក៍នាំគ្នាតវ៉ា ទើបបែកធ្លាយរឿងនេះ ។
លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើ បរកែវ បានប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទ នាព្រឹកថ្ងៃទី ១២ ខែ កក្កដាឆ្នាំ ២០១៧ ថា លោកបានដឹងអំពីការផុត អជ្ញាប័ណ្ណ ឈប់អោយក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ធ្វើអាជីវកម្មអារឈើ កែច្នៃឈើ នោះហើយ តែឈើ នៅក្នុងរោងចក្រ ជាឈើចាស់ នៅសល់ ប្រហែល ៧០០ ម៉ែត្រគូប ចំណែកគំនរឈើ ដែលនៅខាងក្រោយរោងចក្រ គឺជាឈើដែលលោក និងកម្លាំងអាវុធហត្ថចាប់បាន កាល ពីឆ្នាំទៅមិញ គឺមិនមានការកាប់ឈើថ្មីចូលរោងចក្រឡើយ ។ ទាក់ទងនិងករណីនេះ លោក លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តរតនគិរី នៅពេលអ្នកយកព័ត៌សួរមានតាមទូរស័ព្ទ សុំការបំភ្លឺ ករណីខាងលើនេះ លោក ឆ្លើយថា កំពុងជាប់ប្រជុំ ។ លោក គឹម អាននាគថា ហៅម៉ាប់ តំណាងក្រុមហ៊ុនជាច័ន្ទរិទ្ធ ក៍បានអោយដឹងនាថ្ងៃដដែល ដែរថា លោក បានរត់ច្បាប់ដើម្បីបន្តអជ្ញាប័ណ្ណ ធ្វើអាជីវកម្ម ក្នុងឆ្នាំ ២០១៧ រយៈពេល ៤ ទៅ ៥ ខែហើយ តែមិនទាន់ធ្លាក់ច្បាប់មកទៀត ។ ហើយក្រុមហ៊ុន ក៍មិនទាន់មានការកាប់ឈើថ្មី ចូលមក្នុងរោងចក្រទៀតដែរ ពោលគឺឈើនៅក្នុង រោងចក្រទាំង ប៉ុន្មានគឺសុទ្ធតែជាឈើចាស់នៅសល់ ប្រហែល ៧០០ ទៅ ៨០០ ម៉ែត្រគូប ។


តាមប្រភពពីប្រជាពលរដ្ឋ ជាជនជាតិដើម ទំពួន ក្នុងភូមិសាគ្រៀង ឃុំកិចុង ស្រុកបរកែវបានលើកឡើងថា ខុសពីអ្វីដែលក្រុមហ៊ុនបានអះអាងថា គ្មានការកាប់ ឈើថ្មីចូល ក្នុងរោងចក្រ ។ តែកន្លងមកថ្មីៗនេះ ពួកគាត់បានឃើញ ការកាប់ឈើថ្មី អូសចូល ក្នុងរោងចក្រទាំងថ្ងៃទំាងយប់ យ៉ាងអណាធិបតេយ្យ ទៅវិញ មិនតែប៉ណ្ណោះ បានដាក់ បារ៉ាស់ ហាមឃាត់ ពួកគាត់មិនអោយធ្វើដំណើរផ្លូវ មុខរោងចក្រថែមទៀតផង តែពេលនេះ ពួកគាត់អស់ក្តីកង្វល់ទៀតហើយ ដោយបានការអន្តាគមន៍ ពីអាជ្ញាធរស្រុក អូយ៉ាដាវ ចុះ រុះរើបារ៉ាស់ មុខរោងចក្រនោះ ចោលអស់ហើយ ៕

Screenshot_2017-07-13-08-14-36

COLLAGE_1499908687006

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com