ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ដំណោះស្រាយរបស់មន្ត្រីសាលាខេត្តបាត់ដំបងគ្មានប្រសិទ្ធិភាពចំពោះក្រុមហ៊ុនវិនិយោគផ្សារដំណាក់ស្តៅធ្វើឲ្យអាជីវិករតាមតវ៉ាដល់មុខសាលាខេត្ត


បាត់ដំបង:កាលពីថ្ងៃទី១១ខែកក្កដាកន្លងទៅថ្មីៗនេះដែរក្រុមអាជីករផ្សារដំណាក់ស្តៅស្រុករតនះមណ្ឌលចំនួន១១នាក់បានសុំឲ្យទូរទស្សន៍ព្រះនរាយចុះផ្សាយម្តងរួចហើយបន្ទាប់ពីក្រុមហ៊ុនវិនិយោគសាងសង់ផ្សារមួយនេះបានសាងសង់រួចបែជាមិនអនុវត្តតាមការអះអាងរបស់ខ្លួនថា:ឲ្យពួកគាត់ជាអាជីវករចាស់លក់យួឆ្នាំហើយនោះរុះរើចេញសិនចាំក្រុមហ៊ុនសាងសង់ហើយក្រុមហ៊ុននិងឲពួកគាត់ចូលលក់វិញ។ផ្ទុយទៅវិញម្ចាស់ក្រុមហ៊ុនសាងសង់មួយនេះបែជាយកបក្ខពួកខ្លួនឲ្យដាក់លក់ហើយទាត់ពួកគាត់ចោលទាំងអស់ព្រមទាំងគំរៀមឲ្យបង់ថ្លៃតូបថ្លៃហួសពីលទ្ធភាពរបស់ពួកគាត់ថែមទៀត។កត្តានេះហើយដែលជំរុញឲ្យពួកគាត់ដាច់ចិត្តលើកគ្នាមកដល់សាលាខេត្តបាត់ដំបងសុំអោយអាជ្ញាធរខេត្តជួយអន្តរាគមន៍អោយពួកគាត់បានតូបចូលលក់វិញនៅលើចំណតរថយន្តដែលបានសាងសង់ថ្មីរួចហើយនោះ។អ្នកស្រីអន.សៀងបូរីអតីតអាជីករលក់ម្ហូបអាហារក្នុងទីតាំងចំណតរថយន្តចាស់បានលើកឡើងនៅល្ងាចថ្ងៃទី១២កក្តដាថ្មីៗនេះថា:ពួកគាត់មានគ្នាចំនួន១១នាក់តំណាងអោយអាជីករ៨គ្រួសារធ្វើដំណើរមកសាលាខេត្តបាត់ដំបងដើម្បីសុំអោយលោកចន្ទ័.សុផលអភិបាលខេត្តជួយដោះស្រាយបញ្ហាមិនមានកន្លែងលក់ដូរក្រោយពីក្រុមហ៊ុនវិនិយោគផ្សារសាង់សង់រួចរាល់ហើយដាក់សាច់ញាតិនិងក្រុមគ្រួសាររបស់មន្ត្រីសាលាស្រុកចូលដាក់ឥវ៉ាន់លក់មិនមានឈ្មោះពួកគាត់ធ្វើឲ្យពួកគាត់បាត់មុខរបររកកន្លែងលក់គ្មាន។

IMG-20170713-WA0099

ចំណែកអាជីករម្នាក់ទៀតអ្នកស្រីង៉ែត.ចន្ថាអាយុ៧៦ឆ្នាំបានអោយដឹងដែរថា:មូលហេតុធំដែលបង្ខំអោយពួកគាត់លើកគ្នាទាំងអស់មកនេះដោយសារតែការព្រួយបារម្មណ៍ព្រោះក្រោយពីការសម្របសម្រួលដោយមន្ត្រីសាលាខេត្តកាលពីថ្ងៃទី១២កក្តដាថ្មីៗនេះតម្រូវអោយអ្នកចូលលក់ថ្មីជាសាច់ញាតិម្ចាស់ក្រុមហ៊ុនផ្អាកការនាំទំនិញចូលក្នុងតូបលក់បន្តទៀតប៉ុន្តែក្រោយពីមន្ត្រីសាលាខេត្តចេញផុតអ្នកលក់ថ្មីហាក់មិនយកចិត្តទុកដាក់ព្រមទាំងថ្កើនទៅនឹងការណែនាំរបស់មន្ត្រីសាលាខេត្តក៏ដឹកជញ្ជូនឥវ៉ាន់ដាក់លក់កាន់តែច្រើនឡើង។ចំណុចនេះហើយដែលពួកគាត់សម្រេចឡើងមកសាលាខេត្តដើម្បីឲ្យលោកអភិបាលខេត្តបន្តកិច្ចអន្តរាគមន៍សាជាថ្មីហើយឲ្យមានប្រសិទ្ធិភាពជាងមន្ត្រីរបស់លោកបើមិនដូច្នោះខ្លាចក្រែងចូលលក់បានហើយមិនងាយចេញវិញនោះឡើយ។

IMG-20170713-WA0096

ការលើកគ្នាសុំអោយអាជ្ញាធរខេត្តជួយអន្តរាគមន៍នាមុខសាលាខេត្តនេះត្រូវបានលោកឆាយ.ម៉ាទីណាល់នាយករងរដ្ឋបាលសាលាខេត្តចេញមកជួបជំនួសលោកអភិបាលខេត្តជាមួយក្រុមអាជីករហើយលោកបានសុំអោយក្រុមអាជីករទាំងអស់ត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញសិនទុកពេលអោយអាជ្ញាធរស្រុកឬខេត្តរកដំណោះស្រាយជូនបន្តរ។ក្រោយពីពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញក្រុមអាជីវករបញ្ជាក់ថាកិច្ចអន្តរាគមន៍របស់មន្ត្រីសាលាខេត្តត្រូវបានបរាជ័យម្តងរួចហើយដោយអាជីវករថ្មីមិនយកចិត្តទុកដាក់ថាគ្មានប្រសិទ្ធិភាពចំពោះម្ចាស់ក្រុមហ៊ុនទើបពួកគាត់សុំឲ្យលោកអភិបាលខេត្តច័ន្ទ.សុផលជួយអន្តរាគមន៍ផ្ទាល់ទើបពួកគាត់មានភាពកក់ក្តៅ៕សៅ សារិទ

IMG-20170713-WA0098

 

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com