ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សង្វៀនជល់មាន់ យ៉ាងល្បីល្បាញ នៅអរិយក្សត្រ ដែលគេយកឈ្មោះ លោក ហ៊ុន សាន មកគំរាមអ្នកសារព័ត៌មាន និង ប្រជាជនជិតខាង

សង្វៀនជល់មាន់ យ៉ាងល្បីល្បាញ នៅអរិយក្សត្រ ដែលគេយកឈ្មោះ លោក ហ៊ុន សាន មកគំរាមអ្នកសារព័ត៌មាន និង ប្រជាជនជិតខាង

ខេត្តកណ្ដាល- អស់រយៈពេលជាច្រើនឆ្នាំមកនេះ ទីតាំងប្រជល់មាន់ខុសច្បាប់ដ៏ធំមួយ ស្ថិតនៅក្នុងទឹកដីឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បានបើកលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចនឹងអាជ្ញាធរ ដែនដីបន្តិចណាសោះ ។ ប្រជាពលរដ្ឋបាននិយាយថា នៅក្នុងអំឡុងយុទ្ធនាការបោះឆ្នោត កន្លែងនេះបានផ្អាកលេងមួយរយៈតែ បន្ទាប់ពីបោះឆ្នោតហើយ ក្នុងរយៈពេល២ខែ ចុងក្រោយនេះ ក៏បានបើកលេង ជាហូរហែរ មិនលួសថ្ងៃណាឡើយ ។ប្រជាពលរដ្ឋថា អ្នកមកលេង មានគ្រប់ប្រភេទ មានកំរិត V I P ក៏មាន លេងភ្នាល់រាប់ពាន់ រាប់ម៉ឺន ដុល្លា យ៉ាងទ្រហឹងអើងកង រកដេក ពួនមិនបាន ។ប្រជាពលរដ្ឋ បានដាក់សំណួរថា អ្វីទៅដែលហៅថាច្បាប់ ? អ្វីទៅដែលហៅថា គោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ? តើការអនុវត្តន៍ច្បាប់ បានតែទៅលើអ្នកតូចតាច ឬ ក៏ ប្រជាជនទន់ខ្សោយ ឬយ៉ាងណា ? ប្រជាពលរដ្ឋ បាននិយាយថា ទីតាំងជល់មាន់ខាងលើនោះ គេសង្កេតឃើញ លោក ហ៊ុន សាន ឧស្សាហ៍ចេញ ចូល មិនដឹងថា គាត់ឧស្សាហ៍ចេញចូលកន្លែងជល់មាន់នោះ មានការអីនោះទេ។ តែលេចលឺថា កន្លែងនោះ ជារបស់គាត់ ។ អ្វីដែលរិតតែអស្ចារ្យ ទៀតនោះ ក៏មានលេចលឺ ថា មានលោកស្នងការរងម្នាក់ ចងអង្រឹងដេកចាំការពារសុវត្ថិភាព អោយភ្ញៀវពន្លឺផងដែរ ។ អង្គភាពព្រះនរាយណ៍ យើងខ្ញុំ មិនជឿថា បងប្រុស សម្តេចតេជោ ហ៊ុន សែន ឈ្មោះ ហ៊ុន សាន មកបើកការរកស៊ី កាងល្បែងជល់មាន់ ខុសច្បាប់ស្រុកខ្មែរនោះទេ ។ បើស្រលាញ់វិស័យជល់មាន់នេះ គួរសុំច្បាប់ទៅរាជរដ្ឋាភិបាលតែម្តងទៅ ដើម្បីកុំអោយខូចឈ្មោះ ខូចវង្សត្រកូល ។

ដោយ ព្រះនរាយណ៍

2017-07-11 09.33.11

Filed in: សន្តិសុខ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com