ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

​ប្រជា​ការពារ​ភូមិ ព្រៃ​ក្រាយ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បាន​រង​ធ្លាក់​ពោះ និង របួស​ដៃ ព្រោះតែ​ជួយ​ប្រជាជន នោះ បាន​ទទួល​អំណោយ​ពី​សាលាក្រុង និង សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ចំនួន​3​លានរ​រៀល

នៅ​ព្រឹក​ថ្ងៃទី​27 ខែ​ធ្នូ ឆ្នាំ​2016 នេះ លោក​ហែម ដា​រិទ្ធិ អភិបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ និង លោក​សេង គន្ធ អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ ដល់​ប្រជា​ការពារ​ភូមិ​ម្នាក់ បាន​រងរបួស​ធ្ងន់ ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ រួម​នឹង​យក​ថវិកា​ចំនួន 2​លាន​រៀល របស់​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ តាមរយៈ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ស្តីទី និង​ថវិកា 1​លាន​រៀល របស់​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ។​លោក ហែម ដា រិទ្ធិ បាន​កោត​ស​សើរ​ចំពោះ​ស្មារតី​ក្លាហាន ទទួលខុសត្រូវ ចំពោះ​ការបំពេញភារកិច្ច​ជា​ប្រជា​ការពារ ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ ដោយ​មិន​ខ្លាច​ពី​ការគ្រោះថ្នាក់​ដល់​ខ្លួន​។​តាមរយៈ​សកម្មភាព​នេះ សាលា​រាជធានី​ភ្នំពេញ ក៏​ដូច​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង សូម​ជូនពរ អោយបាន​ឆាប់​ជាសះស្បើយ ។​

​សូមបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់ ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ គឺ​មាន​ករណី ជនសង្ស័យ​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​៧​នាក់​ប្រដាប់​ដោយ​កាំភ្លើង​អាកា​៦​ដើម ដោយ​ពាក់​ម៉ាស់​គ្រប់គ្នា  បាន​សំរុកចូល​ប្លន់​ផ្ទះ​ប្រជាជន​មួយ​គ្រួសារ ដោយ​បាន​ចាប់ចង និង ធ្វើការ​គំរាម​សំលាប់ ដោយ​បាន​ប្រមូល​ទ្រព្យសម្បត្តិ បាន​មួយ​ចំនួន ។​ខណៈពេល​នោះ ប្រជា​ការពារ​ភូមិ​ខាងលើ កំពុងតែ​ហូបបាយ​នៅ​ក្នុងផ្ទះ​ស្រាប់តែ​គាត់​ឮ​សំឡេង​ប្រកាស​អាសន្ន​របស់​មេភូមិ​ថា​មាន​ជនសង្ស័យ​មួយក្រុម​ចូល​ទៅ​ប្លន់​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​អ្នក​ភូមិ​ក្បែរ​គាត់​ប្រមាណ​ជា​២០​ម៉ែត្រ​ពី​គ្នា គាត់​ក៏​រត់​សំដៅ​ទៅ​ផ្ទះ​កើតហេតុ​នោះ​បំណង​ចូល​ទៅ​ជួយ ពេល​រត់​ទៅ​ដល់​ជិត​ផ្ទះកើតហេតុ ក៏​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សំដៅ​គាត់​ចំនួន​៣​គ្រាប់ តែ​ត្រូវ​តែ​២​គ្រាប់​ទេ គឺ​១​គ្រាប់​ត្រូវ​ត្រង់​ពោះ​ខាងស្ដាំ​បៀម​គ្រាប់ និង​១​គ្រាប់​ទៀត​ត្រូវ​ចំ​ក​ដៃ​ខាងស្ដាំ​ធ្លាយ បណ្ដាលឲ្យ​របួស​ធ្ងន់ធ្ង​រ​តែម្តង ។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា ភ្លាមៗ​នោះ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ សហការ​ជាមួយ​នគរបាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​តាម​ប្រមាញ់​ក្រុម​ប្លន់​ប្រដាប់អាវុធ​ប្រមាណ​ជា​កន្លះ​ម៉ោង​ក្រោយមក​ក៏​ឃើញ​ជនសង្ស័យ​ម្នាក់​ឃើញ​មាន​សភាព​ភ័យ​រញីរញ័រ​នៅ​ម្ដុំ​វត្ត​ពោធិ៍​វ័ន សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ថា ជា​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ខាងលើ​នេះ​ឬ​ក៏​មិនមែន​នៅឡើយ​ទេ ៕​

 

IMG-20161227-WA0036 IMG-20161227-WA0037 IMG-20161227-WA0038 IMG-20161227-WA0039

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com