ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មន្ទីរពេទ្យកុមារជាតិ រយៈពេល៥ឆ្នាំចុងក្រោយមានការរីកចំរើនគួរអោយកត់សំគាល់ !

ការិយាល័យ ៖ ព្រះនរាយណ៍ 017 45 27 36

ភ្នំពេញ ៖ ប្រទេសជាតិ មានសុខសន្តិភាព ក្រោមការដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ធ្វើអោយគ្រប់វិស័យបានរីកចំរើនលូតលាស់ ពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលប្រទេសលើពិភពលោក មានការស្ងប់ស្ញែង ពីការដឹកនាំប្រទេសពីភ្នក់ភ្លើងសង្រ្គាម មកមានសន្តិភាពពេញលេញ និង មានការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សបែបនេះ ។

គោលនយោបាយជាច្រើន ត្រូវរាជរដ្ឋាភិបាលបានដាក់ចេញជាអាទិភាព ក្នុងនោះវិស័យសុខាភិបាល ក៏ជាចំណែកដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាងធនធានមនុស្ស សាងសង់អាគារ បំពាក់សំភារៈទំនើបៗ ពង្រឹងការផ្ត់សេវា ជូនប្រជាជនអោយកាន់តែល្អប្រសើរ ដែលមន្ទីរពេទ្យឯកជន នានា បានយកចិត្តទុកដាក់ខ្ពស់បំផុតនោះ ។

មន្ទីរពេទ្យរបស់រដ្ឋ ជាច្រើន បានដំណើរទៅប្រកបដោយភាពទទួលខុសត្រូវ និង យកចិត្តទុកដាក់ ពិសេសក្រមសីលធម៌របស់គ្រូពេទ្យ រួមនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងមន្ទីរពេទ្យអោយកាន់តែមានសោភណ្ឌភាព និង បរិស្ថានល្អ សមជាមន្ទីរពេទ្យ ដែលអ្នកជំងឺអាចជឿទុកចិត្តបាន ។

បើយើងគ្រឡេក មកមើលមន្ទីរពេទ្យ កុមារជាតិ រយៈពេល៥ឆ្នាំ ចុងក្រោយនេះគឺ ក៏មានការរីកចំរើន គួរអោយកត់សំគាល់ ដោយមានអាគារថ្មីៗជាច្រើន រួមនឹងសំភារៈឧបករណ៍ទាន់សម័យ និង បរិស្ថានល្អ ដែលអាចឆ្លើយតបនឹងកំណើនអ្នកជំងឺ មកទទួលពិនិត្យនឹងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនេះ ។

លោក ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានបញ្ជាក់ថាអាគារចាស់ៗមួយចំនួនត្រូវបានធ្វើការជួសជុលឡើងវិញ។ តែឥឡូវ មិនត្រឹមមានអាគារទំនើបដែលជាអំណោយរបស់កូរ៉េ យើងក៏បានប្រែក្លាយទីធ្លាបរិស្ថាន អោយស្រស់បំព្រងផងដែរ ។

លោកថា ការដឹកនាំ កន្លែងណា ក៏ដូចកន្លែងណា គឺតែងតែ មានអ្នកមិនពេញចិត្តខ្លះហើយក្នុងការដែលយើងអនុវត្តន៍ច្បាប់ ទំលាប់តឹងរឹង និង មានការដាក់ពិន័យ ទៅដល់បុគ្គលិក ដែលបានប្រព្រឹត្តខុស ពីបទបញ្ជាផ្ទៃក្នុង និង ក្រមសីលធម៌ជាគ្រូពេទ្យ ។

លោកក៏បានបញ្ជាក់ថា ការចាយវាយថវិការបស់រដ្ឋ ត្រូវគោរពតាមគោលការចំណាយថវិកា របស់រដ្ឋាភិបាល ត្រឹមត្រូវនិងតាមរយៈគណនេយ្យមានអ្នកត្រួតពិនិត្យ រាល់ការចំណាយពីក្រសួងហិរញ្ញវត្ថុ ប្រចាំមន្ទីរពេទ្យត្រួតពិនិត្យពិនិត្យយ៉ាងត្រឹមត្រូវ។ ការងារខ្លះ ត្រូវសុំគោលការចំណាយជាមុន។ ដូច្នេះ រាល់ការដេញថ្លៃ មានគណៈកម្មការដេញថ្លៃត្រឹមត្រូវ និងមានការសុំគោលការចំណាយជាមុនៗ នឹងដេញថ្ងៃ។ ហើយថា នៅពេលដេញថ្លៃមានតំណាងមកពី ក្រសួងសុខាភិបាល ពីក្រសួងសេដ្ឋកិច្ច ពីអេស៊ីយូ(ACU) ចូលរួម។

លោកបន្តទៀតថា ម្យ៉ាងទៀតជារៀងរាល់ឆ្នាំ មានអធិការកិច្ចយ៉ាងតិចពី៥ទៅ៦ក្រុម ពីគ្រប់ស្ថាប័នចុះមកធ្វើអធិការកិច្ច។ បើខ្ញុំប្រព្រឹត្តដូចច្នេះមែន តើមន្ទីរពេទ្យនេះ មានការរីកចម្រើនដូច្នេះទេ? បើប្រៀបដូចមតិអគតិមួយចំនួន ដែលតែងតែចោទប្រកាន់រាជរដ្ឋាភិបាលថា ដឹកនាំប្រទេសកាន់តែក្រទៅៗដូច្នេះដែរ។ការឆ្លើយតបនឹងសំណួរស៊ីជំរៅនេះ បានកើតមានឡើងបន្ទាប់ពីមាន ការលេចលឺ ពាក្យចចាមអារាម នៃការចាយវាយ របស់មន្ទីរពេទ្យនេះ ៕
IMG_20180726_105024_561

IMG_20180726_105005_519
IMG_20180726_105017_639
IMG_20180726_105022_119
IMG_20180726_105015_252

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com