ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អភិបាលខេត្តកណ្តាល ត្រៀមចាត់ការ លោក ឌី ប៉ូ និង លោក លីសាម៉េត អោយស្គាល់ច្បាប់ ក្រោយពេលបោះឆ្នោត !

( Update )ការិយាល័យ ៖ ព្រះនរាយណ៍ 017 45 27 36

កណ្តាល ៖ បន្ទាប់ពីការផ្សព្វផ្សាយជាបន្តបន្ទាប់ ដោយមានទាំងការឡាយ វិដេអូផង ការបង្ហោះរូបភាពរួមនឹងអត្ថបទ មួយចំនួនផង របស់លោក លី សាម៉េត អគ្គនាយករង ហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ នៅលើភេកហ្វេសបុកឈ្មោះថា លី សាម៉េត ដោយបានរៀបរាប់ការងារទាក់ទងទៅនឹងដីនៅឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល ដោយមិនសុខចិត្តនឹង ស-ជ-ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៣៤៦ ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៨ ស្តីការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅឃុំកំពង់អុស ស្រុកពញាឭ ខេត្តកណ្តាល ចំនួន ៦០ គ្រួសារ នោះជារបាយការណ៍ភូតកុហក់ថ្នាក់ លើ ។

ឯកសារបង្ហោះជាច្រើន មានរហូតដល់សសេរថា ប្រជាជន៦០គ្រួសារនោះ ជាឈ្មួញ សុទ្ធសាធ ដែលមិនមែនជាប្រជាជនរស់នៅឃុំកំពង់អុសទេ ក្នុងក៏នោះមាន កូនលោក ម៉ៅ ភិរុណ និងមានកូនឈ្មោះ នួន សារី ធ្លាប់មានប្រវត្តិអាក្រក់រឿងដីធ្លី ផងដែរ ។

លោកបានសសេរទៀតថា ខ្ញុំបាទ លី សាម៉េត និង ឧកញ៉ា ឌីប៉ូ សូមជំរាបទៅលោកអភិបាលខេត្ត កណ្តាល លោក ម៉ៅ ភិរុណ សូមលោកយល់ថាអ្វីដែលលោកធ្វើ លោកដឹងខ្លួនលោកច្បាស់ណាស់ ពិត រឺ មិនពិត ទេវតាដឹងលឺ។
ខ្ញុំបាទ និង ឧកញ៉ា ឌីប៉ូ សូមជំរាបលោកដោយត្រង់ ពេលនេះ លោកបានធ្វើអោយពួកខ្ញុំ ទាល់ច្រកហើយ ពេលនេះ ក្រុមហ៊ុន អេង ឌីប៉ូ ក្ស័យធន រលាយអស់ហើយ គ្មានសល់អ្វីទេ។ ពួកខ្ញុំសល់តែជីវិតចុងក្រោយ ត្រូវតែហ៊ាននិយាយការពិត ។
ពួកខ្ញុំជារាស្រ្ត គ្មានអំណាចអ្វី តទល់ជាមួយលោកទេ ព្រោះលោកជាអ្នកធំ តែយុត្តិធម៌ត្រូវតែមាន។ ខ្ញុំជឿថា ក្នុងលោកនេះប្រាកដជាមានយុត្តិធម៌ ហើយខ្ញុំនឹងជឿជាក់ថា ពិតជាមានទេវតាពិតប្រាកដ ។
ដំរីងាប់មិនអាចយកចង្អេរទៅបាំងបានទេ បើខ្ញុំជាប់គុកដោយសារទ្រព្យខ្លួនឯងនោះ ទេវតាពិតជា អយុត្តិធម៌សំរាប់រូបខ្ញុំទាំងពីរនាក់ណាស់ សូមលោកទានជ្រាប។ ខ្ញុំបាទយល់ថាមុន និង ក្រោយ ប្រាកដជាស្លាប់ នេះពិតជាព្រហ្មលិខិតមែន មិនអាចប្រកែកបាន។

ការខិតខំផ្សព្វផ្សាយតាមបណ្តាញហ្វេសបុក របស់លោក លីសាម៉េត បានចូលកាន់តែជ្រៅ ដែលហៅថាបង្ហើនបញ្ហា នឹងសន្សំបទល្មើសដែលភាគី លោក ម៉ៅ ភិរុណ អាចវ៉ៃបក ក្នុងនាមជាបុគ្គលម្នាក់ ។

នៅក្នុងសារថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ហាក់ទប់កំហឹង មិនបាន ក៏បានឆ្លើយតប ទៅលោក លី សាម៉េត និង លោក ឌី ប៉ូ តាមរយៈក្រុមការងារព្រះនរាយណ៍យើងថា បោះឆ្នោតហើយនឹងចាត់ការជនទាំង២នេះ អោយស្គាល់ច្បាប់ម្តង ។

ភ្លើងកាន់តែឆេះធំ ដែលនាំដល់ អភិបាលខេត្តកណ្តាល ប្រកាសអោយលោក លី សាម៉េត និង លោក ឌី ប៉ូ បានស្គាល់ច្បាប់នៅពេលបោះឆ្នោតហើយ រឺឯ លោក លី សាម៉េត ថា នឹងត្រៀមធ្វើសន្និសិទ កាសែតបកស្រាយអោយអស់ ព្រោះថា គុកគេធ្វើសំរាប់ដាក់មនុស្ស ហើយក៏ល្អមើលដែរ ប្រសិនបើជាប់គុក ដោយសារទ្រព្យខ្លួនឯងនោះ ? ៕

ចេញផ្សាយថ្ងៃទី ២៧ ខែកក្កដា ២០១៨
IMG_20180727_101000_467

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com