ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រធានរដ្ឋាករទឹកស្វយ័តភ្នំពេញ លោក ស៊ឹម ស៊ីថា តើគណនាទឹកតាមវិធីណា បានបាត់ទឹកចូល លានម៉ែត្រគីបយ៉ាងនេះ ?

ការិយាល័យ ៖ ព្រះនរាយណ៍ (ផ្សាយថ្ងៃទី 31 កក្កដា 2018 )
Tel 017 45 27 36

ភ្នំពេញ ៖មានលិខិតមួយច្បាប់ ដែលបានផ្ញើមក ការិយាល័យព្រះនរាយណ៍ យើងជួយពិនិត្យ និង ផ្សព្វផ្សាយ ទៅតាមការគួរ លើករណី ភាពមិនប្រក្រតី នៅក្នុងរដ្ឋាករទឹកស្វយ័តភ្នំពេញ ។លិខិតនោះមាន ៤ចំណុច ។

ទី១ ការតែងតាំងមុខតំណែងមិនប្រក្រតី ពោលគឺតែងតាំងតាមខ្សែបណ្តោយ មិនគិតពីអតីតភាពការងារ បទពិសោធន៍ កំរិតចំណេះដឹងនោះទេ ។បុគ្គលិកចាស់ ធ្វើការយូរឆ្នាំមានបទពិសោធន៍មិនសូវ បានលើកទឹកចិត្ត តែបែរជាលើកទឹកចិត្តបុគ្គលិកចូលថ្មី អោយកាន់តំណែងធំ ។ ជាជាក់ស្តែង ការតែងតាំងកូនបង្កើតខ្លួនឯង ជាអនុប្រធាននាយកដ្ឋាន ធ្វើអោយបុគ្គលិកចាស់មួយចំនួនមានការថ្នាំងថ្នាក់ ។
ទី២-ការជ្រើសរើសបុគ្គលិកមានការសូកប៉ាន់ ជាសំងាត់ ។
ទី៣-ការយកកំរៃសេវា តបណ្តាញចូលផ្ទះលើសការកំណត់ ។
ទី៤-ការបាត់បង់ទឹក មានការគិតមិនបានត្រឹមត្រូវ ដោយមានភាពលាក់ការណ៍ពីមុនមក មានការឆ្លើយដាក់គ្នា រវាងលោក ស៊ឹម ស៊ីថា ប្រធានថ្មី និងប្រធានចាស់ ។

ប្រភពផ្សេងមួយទៀតបានបង្ហាញថា ក្រោមការដឹកនាំ របស់លោក ស៊ឹម ស៊ីថា បានគណនាទឹក នៅឆ្នាំ ២០១៣ បាត់ចំនួន 1 089 673 ម៉ែត្រគីប (1លាន ម៉ែត្រគីប ) ។ នៅឆ្នាំ ២០១៤ បានបាត់ចំនួន 2 124 874 ម៉ែត្រគីប (ជា 2លានម៉ែត្រគីប ) នឹងបន្តបាត់បង់នៅពេលខាងមុខ ។

ទាក់ទងបញ្ហានេះ លោក ស៊ឹម ស៊ីថា បានឆ្លើយតបមកក្រុមការងារយើងវិញនៅរសៀលថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2018 នេះថា ទី1 ៖ការតែងតាំងបុគ្គលិក គឺ ធ្វើឡើងកស្នើពីនាយកដ្ឋាន នានា ដែលអ្នកទាំងនោះសុទ្ធមានសមត្ថភាព គ្រប់គ្រាន់ ។ទី2 ៖ការរើសបុគ្គលិក រយះពេល ៦ឆ្នាំមកនេះ មានចំនួន ៥០០នាក់ ។ បុគ្គលិកទាំងនោះ គឺសុទ្ធតែកូនលោក រឺយ៉ាងណា ? ហើយអ្នកណា ជាអ្នកសូកប៉ាន់ ដើម្បីបានការងារធ្វើ លោកដឹង លោកនឹងបញ្ឃប់ពីការងារ ។
ទី ៖ការដែលមានបុគ្គលិក តបណ្តាញតាមផ្ទះ ដែលមានការលុយទឹកតែ ក្រៅ ជារឿងម្ចាស់ផ្ទះ ដែលមានមនោសញ្ចេតនា ជាមួយបុគ្គលិកនោះ តែខាងរដ្ឋាករទឹកមិនបានដាក់កំណត់ អោយបុគ្គលិកនោះទារក្រៅនោះទេ ។ ប្រសិនបើមានបញ្ហា បុគ្គលិកទារលុយក្រៅ សូមទាក់ទងមកការិយាល័យ រដ្ឋាករទឹក ដែលមានលេខ 023 635 8080 _ 023 632 0168_023 625 0707 ( ប្រព័ន្ធ 097 ) ។លោកនឹងមានវិធានការចំពោះបុគ្គលិកនោះ តែសូមកត់ឈ្មោះ រឺ ថតរូបអោយបាន រិតល្អ ។ ទី៤ ៖ បញ្ហា ដែលថាបាត់បងទឹក ចូលលានម៉ែត្រគីបនោះ លោកថា ជារឿងធម្មតា នៃការបាត់បង់ទឹក តែខាងលោក នឹងខិតខំគ្រប់គ្រង អោយនៅក្រោម 10ភាគរយ ។

សូមបញ្ជាក់ថា បុគ្គលិកដែលបំរើការនៅ រដ្ឋាករទឹកស្វយ័តភ្នំពេញ មានចំនួន1031នាក់ ក្នុងនោះស្រីមានចំនួន 190នាក់ ។តាមផែនការដំណាក់កាលទី៣ របស់រដ្ឋាករទឹកនៅឆ្នាំ ២០២៥ នឹងធ្វើការចែកចាយទឹកអោយមានគ្រប់ផ្ទះ ។
IMG_20180731_145104_716

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com