ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង

( ស្វាយរៀង )ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្តមក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងពិធីប្រកាសតែងតាំងលោក រស់ ផារិទ្ធ ជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង យោងតាមអនុក្រិត្យលេខ៥៦៨ អនុក្រិត្យ ត តចុៈថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំងលោក រស់ ផារិទ្ធ ឋានន្តរស័កិ្តវរមន្ត្រីថ្នាក់លេខ៤ឲកាន់មុខតំណែង ជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងឯំនួសលោកហ៊ូ វតនៈ ដែលចូលនិវត្តន៏។
ឯកឧត្តមប៉ាវ ហមផាន បានស្នើដល់ថ្នាក់ដឹកនាំមន្ទីរស្ថាប័នស្រុកនិងខេត្តចាប់ពីពេលនេៈទៅមុននិងការតែងតាំងមន្ត្រីក្រោមឱវាទឲទទូលភារកិច្ចថ្មីិបន្ថែមត្រូវជ្រើសរើសទៅតាមពិន្ទុសកម្មការងាររបស់បុគ្គលដែលត្រូវបន្តវេណដើម្បីបញ្ជៀសការវាយតំលៃថាការជ្រើសរើសទៅតាមតែងតាំងតែបក្សពួកពីមន្ត្រីក្រោមឱវាទនិងប្រជាជន។ទន្ទឹមនិងនោះដែរ ឯកឧត្តមក៏បានណែនាំដល់លោក រស់ ផារិទ្ធ ដែលទទូលការតែងតាំងពីថ្ងៃនេៈត្រូវបន្តស្វែងយល់ពីច្បាប់រដ្ឋបាល រាជកិច្ច សារាចរណ៏ណែនាំរបស់ក្រសួងខ្សែបណ្តោយ ក្រសួងពាក់ព័ន្ធគោលការខេត្តអោយបានសុីជំរៅដើម្បីបង្កើនសមត្តភាពបន្តដឹកនាំខេត្តឲមានការអភិវឌ្ឍន៏ក្នុងក្របខ័ណ្ឌមួយដែលរាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មឲថ្នាក់ក្រោមជាតិធ្វើសេចក្តីសំរេចចិត្តការងារអភិវឌ្ឍន៏មូលដ្ឋានស្របតាមគោលនយោបាយលើកកំពស់ជីវភាព សុនមាលភាពប្រជាពល់រដ្ឋ ពិសេសអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តមានផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម័្ពន្ធផ្សេងៗទៀតដើម្បីបំរើការរស់នៅរបស់ប្រជាពលរដ្ឋយើងនៅក្នុងខេត្តអោយបានល្អ។
IMG_20180809_072335_391

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com