ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក លី សាម៉េត ហៅ អភិបាលខេត្តលោក ម៉ៅ ភិរុណ ទៅស្បថនៅមុខព្រះអង្គដងកើពាក់ព័ន្ធនឹងដីនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីបង្ហាញភាពស្មោះត្រង់ !

ការិយាល័យ ៖ ព្រះនរាយណ៍ 017 45 27 36
ចេញផ្សាយថ្ងៃទី 18 សីហា 2018

ភ្នំពេញ ៖ ការស្បថស្បែរ ជាវិធីមួយ ដែលមានក្នុងទំនាម ព្រះពុទ្ធសាសនាយើង តាំងបុរាណកាលមក នឹងបានបន្តរហូតដល់ពេលបច្ចុប្បន្ននេះ ។ពិសេសថ្នាក់ដឹកនាំ មន្រ្តីរាជការខ្មែរ បានស្បថសច្ចាប្រណិធាន មុនចូលកាន់ដំណែង ផងដែរ ។

មិនខុសនឹងមន្រ្តីរាជការប៉ុន្មាននោះទេ លោក លី សាម៉េត ដែលជាអគ្គនាយករងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ដែលកំពុងមានរឿងដ៏ចំរូងចំរាស់ ជាមួយលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បញ្ហាដី នៅឃុំកំពុងអុស បានមកដល់ទីកន្លែងគោរពបូជា និង ដ៏សាកសិទ្ធបំផុត នោះគឺព្រះអង្គដងកើ ស្ថិតនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ។

យោងតាមរូបភាពខ្លឹមសារដែលយើងទទួឡបានពី ផេកហ្វេសបុក របស់លោក លី សាម៉េត កាលពីរសៀលថ្ងៃទី ១៦ សីហា លោកបានសសេរថា ៖
លោក លី សាម៉េត សូមគោរពអញ្ជើញលោកអភិបាលខេត្ត ម៉ៅ ភិរុណ ទៅស្បថនៅមុខព្រះអង្គដងកើពាក់ព័ន្ធនឹងដីនៅឃុំកំពង់អុស ដើម្បីបង្ហាញភាពស្មោះត្រង់ ពីរឿងដែលលោកអភិបាលខេត្ត ម៉ៅ ភិរុណ ធ្វើរបាយការណ៍ជូនសម្តេចតេជោ ចោទក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ថារំលោភយកដីប្រជាពលរដ្ឋនៅឃុំកំពង់អុសនោះគឺជារឿងមិនពិត។

ហេតុដូច្នេះបានជាលោក លី សាម៉េត មកស្បថដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋ និងលោក ម៉ៅ ភិរុណ បានឃើញនឹងពិចារណាចុះ។ តាមការពិតប្រជាពលរដ្ឋដែលលោកចោទថាមានទំនាស់ជាមួយក្រុមហ៊ុននោះមិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់អុសទេ ផ្ទុយទៅវិញសុទ្ធតែឈ្មួញ និង ឧកញ៉ា នៅរាជធានីភ្នំពេញ និងអ្នកក្រៅប្រទេស ក្នុងនោះក៏មាន ឈ្មោះភឹម ភីរ៉ា អភិបាលស្រុកល្វាឯម ដែលជាកូនរបស់លោកម៉ៅ ភិរុណ និង ឈ្មោះមួយចំនួនទៀត ដូចជា: ហុង សេងហេង, សេង ចាយ, ជឹម ម៉េងអាន, វ៉ា សារិទ្ធ, នួន សារី, គីម គឹមហាច, ហុង កៃហេង, រស់ គង់, អ៊ូ ប៊ន, ឈាង ចិន្តា, ស៊ួន គឹមស្រុន, ម៉ឹង សុលាប••។ល។

មើលខ្លឹមសារដែលលោក លី សាម៉េត សសេរបង្ហោះនេះ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានឆ្លើយតបតាម វ៉សអាប់ មកក្រុមការងារ ព្រះនរាយណ៍ យើងនៅព្រឹកថ្ងៃទី 17 ខែសីហា ថា៖ អោយលីសាម៉េតឡើងទៅតុលាការ ដោយទំលាប់ក្រុមហ៊ុននេះឈ្មោះឌីប៉ូនិងលីសាម៉េតមិនគោរពច្បាប់នេះហើយបានត្រូវរាជរដ្ឋាភិបាលចាត់វិធានការច្បាប់ដល់ក្រុមហ៊ុននេះ។ មកដល់ពេល នេះហើយនៅតែមិនដឹងថាខ្លួនធ្វើខុសច្បាប់ទៀត នេះបានចំជាបរាជ័យនៃគំនិតពិតប្រាកដមែន។ បើស្តាប់ការនិយាយបានដឹងថាឈ្មោះនេះពិតជាមិនយល់ដឹងអ្វីទាល់តែសោះ។

លោកអភិបាលខេត្តបានបន្តថា នេះធ្វើការតាមច្បាប់ មិនមែនទៅនិយាយប្រថុយប្រថានពាសវាលពាសកាលតាមចិញ្ចើមថ្នល់ តាមតែជនអគតិបបួលស្បថទៅស្បថតាមនោះទេ បើចង់ដឹងការពិតថាខ្លួនខុសអីត្រូវត្រូវឡើងមកតុលាការដឹងច្បាស់ថាខ្លួនខុសប៉ុណ្ណាហើយសង្ស័យតែដោះបន្ទុកមិនរួចក្នុងសវនាការផងក៏មិនដឹង ! ។

ទាក់ទងនឹងការនាំគ្នាស្បថ នេះខ្មែរយើងមួយចំនួនបាននិយាយលេងសើចថា ការស្បថ ជាភាពទាល់ច្រក និង មិនទៅតាមវិទ្យាសាស្រ្ត តែបើសំរាប់លោក ញៀន ភឿន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ នឹងសាសនា បានពន្យល់ថា ការស្បថ ជាការបង្ហាញការពិត នឹងស្មោះត្រង់ ។ លោក បានបញ្ជាក់ថា បើស្បថ ត្រូវធ្វើនៅកន្លែងសាកសិទ្ធ យ៉ាងហោចណាស់ អោយបាន១០កន្លែង ត្រូវនាំសាក្សីមកផង បើមានសាក្សី ហើយម្ចាស់ខ្លួន ទាំងសងខាងត្រូវដាក់ ញាតិទាំង៧ សន្តាន មកស្បថ បើអ្នកណាមិនហ៊ានស្បថ ជាអ្នកចាញ់ ។

សូមរំលឹកថា បញ្ហាស្បថនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្មីៗនេះ ធ្លាប់មានប្រសាសន៍ថា ការស្បថមិនមែនជាភាពទាល់ច្រក នឹងភាពផ្ចាញ់ផ្ចាល នោះទេ ។ សម្តេច តេជោ ក៏បានស្បថមុន លោក សម រង្ស៊ី និង សួរទៅ លោក សម រង្ស៊ី ហ៊ាន ស្បថ ដូចសម្តេចទេ ?

បញ្ហា រឿងដីនៅកំពុងអុស បានឈានដល់តំណាក់កាលទី២ ដែលលោក អភិបាលខេត្ត កណ្តាល បានប្រើវិធានផ្លូវច្បាប់ចំពោះក្រុមហ៊ុន អេង ឌីប៉ូ ពិសេសលោក លី សាម៉េត ត្រូវបានរងពាក្យបណ្តឹងទៅតុលាការភ្នំពេញ លើបទបរិហាកេរ្តិ៍ និងបទប្រមាថ ។ គេនៅមិនទាន់ដឹងថា លោក ម៉ៅ ភិរុណ ទារសំណងចិត្ត ប៉ុន្មានរៀលនោះទេ ?
IMG_20180818_065227_289

មានផ្សាយជាផ្លូវការលើ ភេក ទូរទស្សន៍ ព្រះនរាយណ៍ ។

https://m.facebook.com/story.php?story_fbid=312600856153701&id=485430774990991

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com