ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធី​រំ​មី​ទ្ទី​ញ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី 38 នៃ​ទិវា​ជ័យជម្នះ 7 មករា​

ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០១៧​នេះ រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន​រៀបចំ​ពិធី​មី​ទ្ទិញ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៨ នៃ​ទិវា​ជ័យជម្នះ ៧​មករា (០៧ មករា ១៩៧៩-០៧ មករា ២០១៧) នៅ​បរិវេណ​សាលាខេត្ត ក្រោម​អធិបតីភាព​ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ឯកឧត្ដម​បណ្ឌិត គឹម ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ។​

​ពិធី​ដ៏​ឱឡារិក​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ឧត្ដមសេនីយ៍ មេបញ្ជាការ​កងកម្លាំង​ទាំងបី ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត នាយក​ទីចាត់ការ​/​អង្គភាព និង​មន្ត្រីរាជការ​សាលាខេត្ត អាជ្ញាធរ​ក្រុង​ស្វាយរៀង មន្ត្រីរាជការ​នៅ​ទូទាំង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត យុវជន នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត យុវជន​កាយរឹទ្ធិ យុវជន​កាកបាទក្រហម​កម្ពុជា និវត្តន៍​ជន និង​បងប្អូន​ប្រជា​ជា​ពលរដ្ឋ សរុប​ប្រមាណ ជាង ៤.០០០​នាក់ ។

​ជាមួយនិង​ការអបអរសាទរ​នៅក្នុង​ថ្ងៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ ដែល​ផ្ដើម​ឲ្យមាន​នូវ​សមិទ្ធផល និង​ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ​នា​ឱកាស​នេះ ឯកឧត្ដម​អភិបាលខេត្ត​បានប្រកាស​យក​ថ្ងៃ​ទី​០៤ ខែ​មករា នេះ ជា​ថ្ងៃ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវស​មិទ្ធនា​នាដែល​ខេត្ត​ស្វាយរៀង​សម្រេចបាន​នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លងមក រួមមាន ផ្លូវ​ក្រាល​កៅស៊ូ​អ៊ុត​បេទីម ភ្លើងស្តុប សួនច្បារ លូបង្ហូរទឹក និង​សមិទ្ធផល​ផ្សេងៗ​ទៀត ។ ក្នុងឱកាស​នេះ​ដែរ​ឯកឧត្ដម​គណៈអធិបតី ក៏​បាន​ចែក​អំណោយ​ជូន​និវត្តន៍​ជន ចំនួន ២០​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល និង​សម្ភារ​មួយចំនួន ។​

​សូមបញ្ជាក់​ថា កម្លាំង​មហា​សាមគ្គី​ជាតិ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្ដេច​អគ្គមហាសេនាបតី​ប​តី​តេ​ជោ ហ៊ុន សែន ប្រទេស​កម្ពុជា​ទាំងមូល ត្រូវ​បាន​រំដោះ​ឲ្យ​រួច​ចាក​ផុតពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍​របស់​ពួក ប៉ុល ពត ដ៏​សាហាវយង់ឃ្នង និង​បាន​នាំមក​នូវ​សុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាព​សង្គម នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩ ដោយឡែក ខេត្ត​ស្វាយរៀង ត្រូវ​បាន​រំដោះ​នៅ​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​១៩៧៩ ដែល​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ចាត់ទុក​ជា​ថ្ងៃកំណើត​លើក​ទី​២ និង​ចងចាំ​ជានិច្ច​មិន​អាច​បំភ្លេចបាន ៕
​ដោយ ខាន់  ណា​

 

IMG-20170104-WA0082 IMG-20170104-WA0079 IMG-20170104-WA0080 IMG-20170104-WA0081

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com