ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក អ៊ុង ឫទ្ធី នាយរងអាវុធហត្ថខេត្តកំពង់ស្ពឺ ល្បីជាប់ពាក់ព័ន្ធមេធំកន្ទុយលេខក្នុងខេត្ត ?

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការមកបានអោយដឹងថា នាយរងសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក អ៊ុង ឬទ្ធី អាច ជាប់ពាក់ព័ន្ធនិងល្បែងកន្ទុយលេខវៀតណាម (មេប្រមូលក្នុងខេត្ត) ដោយប្រមូលលុយរាប់រយលានរៀល ក្នុងមួយថ្ងៃៗពីអ្នកចាក់នៅតាមបណ្តាភូមិស្រុកក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ។

ទោះជាគេដឹងយ៉ាងនេះក្តីលោក អ៊ុង ឬទ្ធី ថាខ្លួនមិនពាក់ព័ន្ធនោះទេ ជាមុខរបររបស់ប្រពន្ធ ។ល។។

ទាក់ទងនិងល្បែងកន្ទុយលេខនេះដែរ កន្លងទៅដោយសារតែកាច់កុងគ្នារឿងប្រយោជន៍ខុសច្បាប់ ធ្វើអោយស្រ្តីម្នាក់ឈ្មោះ ង៉ែត ជាអ្នករកស៊ីគត់ឆ្នោតនៅក្នុងផ្សារកំពង់ស្ពឺ ត្រូវបានឃុំខ្លួនតាមនីតិវិធីមួយរយៈ ។ ហើយត្រូវគេសង្ស័យនិងខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយថា ព្រោះតែរឿងកត់បានហើយមិនដាក់បន្តអោយបងធំឆ្នោតក្នុងខេត្ត ។

សេចក្តីរាយការបានអោយដឹងទៀតថា មធ្យោបាយក្រុមឆ្នោតវៀតណាម គេប្រើកម្មវិធីបណ្តាញសង្គមមួយគឺ Line ក្នុងការដែលផ្តល់ទិន្ន័យលេខចាក់និងចំនួនទឹកលុយ ដែលបានកត់លើក្រដាស់តាមគោលដៅកូនកញ្ជ្រែង ។ ដោយកូនកញ្ជ្រែងជាអ្នកថតផ្ញើអោយមក(មេប្រមូល) មុនម៉ោងលទ្ធផលឆ្នោតចេញតាមប៉ុស្ត៍និមួយៗ ។

គួររំលឹកថា រឿងល្បែងកន្ទុយលេខវៀតណាមកើតពេញបន្ទុកក្នុងខេត្ត តែការបង្ក្រាបហាក់ស្ងាត់ជ្រងំ ដោយអ្នកខ្លះយកឡេះថា ជាឆ្នោតខ្មែរមានច្បាប់ តែបើខុសខ្សែគំរាមអាងនឹងចាប់យកទៅអនុវត្តន៍ច្បាប់ ៕
IMG_20180824_080151_012

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com