ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

​ឈ្មួញ​វៀតណាម​ដឹក​បន្លែ​ផ្លែឈើ​ត្រី​សាច់​តាម​ច្រករបៀង​កំពង់​ស្ពាន​ដូច​ហែ​កឋិន​គ្មាន​ការត្រួតពិនិត្យ​

ខេត្ត​ស្វាយរៀង ៖ ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារ​ម្មណ៍​ពី​សុវត្ថិភាព ចំណីអាហារ ខណៈ​សមត្ថកិច្ច​បណ្តែត​បណ្តោយ​ឲ្យ​ឈ្មួញ​វៀតណាម​ដឹកទំនិញ​បន្លែ​ផ្លែឈើ ត្រី​សាច់​ពោះគោ​ពោះជ្រូក​គ្រឿង​ក្នុង​មាន់​ទា និង​សាច់មាន់​ទា នុំ​កញ្ចប់ ពី​ប្រទេស​វៀតណាម​ចូល​មក​តាម​ច្រករបៀង​កំពង់​ស្ពាន​ភូមិ​បាវិត​កណ្តាល ច្រករបៀង​សាលាក្រុង​ភូមិ​តា​បិប​សង្កាត់បាវិ​តក្រុង​បាវិត​ដូច​ហែកឋិន មាន​ទាំង​រថយន្ត​ចំណុះ​២​តោន​កន្លះ រ៉ឺម៉ក​ម៉ូតូ និង​ម៉តូ​កង់​បី រាប់​សិប​គ្រឿង​ពុំ​មាន​ឃើញ​សមត្ថកិច្ច​ណា​ចុះ​មក​ត្រួតពិនិត្យ​ឡើយ​។ ជាក់ស្តែង​នៅ​ថ្ងៃទី​១១​កញ្ញា​២០១៨​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​រហូតដល់​ម៉ោង​៩​ព្រឹក​។​

​បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​បាវិត​កណ្តាល​បានឲ្យដឹងថា ឈ្មួញ​វៀតណាម​បាន​ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម​ចូល​មក​ក្រុង​បាវិត​តាម​ច្រករបៀង​កំពង់​ស្ពាន​ជាច្រើន​ខែ​មក​ហើយ​គឺ​ម៉ោង​៤​ទៀប​ភ្លឺ​ឈ្មួញ​វៀតណាម​ចាប់ផ្តើម​ដឹក​ទំនិញ​ចូលមក​ដូច​គេ​ហែ​កឋិន មិនដែល​ឃើញ​សមត្ថកិច្ច​ណា​មក​ត្រួតពិនិត្យ​ទេ​មាន​តែ​អ្នក​មក​ដាក់​កុងត្រូល​យ​កលុយ​បណ្តាក់​ដូច​ខ្យង​។​

​ឈ្មួញ​ដឹក​តាម​រថយន្ត​ហ៊ី​យិន​ដាយ​ចំណុះ​២​តោន​កន្លះ​៤​គ្រឿង​មាន​ម៉ាក​តូ​រិស ម៉ូតូ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​រាប់​សិប​គ្រឿង មាន​បន្លែ​ផ្លែឈើ ត្រី​សាច់​មាន់​សាច់​ទា ពោះ​គោ ពោះ​ជ្រូក គ្រឿង​ក្នុង​មាន់​ទា មក​ចែកចាយ​ចំនួន​៥​កន្ល​លែង​នៅក្នុង​ភូមិ​បាវិត​កណ្តាល​រួច​ផ្ទេរ​ដាក់​រថយន្ត​តូ​រិ​សដឹកចែក​តាម​ផ្សារក្នុង​ខេត្ត​និង​ដឹក​ទៅ​រាជធានី​ភ្នំពេញ​និង​ដាក់​តាម​កាស៊ីណូ​ក្នុង​ក្រុង​បាវិត​។​

​ហើយ​២​កន្លែង​ទៀត​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ​១​ស្ថិតនៅ​ភូមិ​តា​បិប​សង្កាត់បាវិ​តក្រុង​បាវិត​។​ការបើក​ដៃ​ឲ្យ​ឈ្មួញ​វៀតណាម​នាំ​បន្លែ​ត្រី​សាច់​ពោះ​គោ ពោះជ្រូក​គ្រឿងក្នុង​មាន់​ទា សាច់​ជ្រូក​មាន់​ទា​ចូល​តាម​ច្រករបៀង​នេះ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សារាចរណ៍​ណែនាំ​អាជ្ញាធ​រ​ក្រុង​ស្រុក​ខេត្ត​មន្ត្រី​ជំនាញ​សហការ​ទប់ស្កាត់​និង​បង្ក្រាប​មិន​អនុញ្ញាតិឲ្យ​មនុស្ស​ចរាចរណ៍​នាំ​ទំនិញ​គ្រប់​ប្រភេទ​តាម​ច្រករបៀង​ទេ​ក៏​បន្តែ​ប្រជាពលរដ្ឋ​សង្កេតឃើញ​ថា សមត្ថកិច្ច​ឈ​ជើង​តាម​ច្រករបៀង​បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​ពី​ប្រទេស​វៀត​ចូល​តាម​ច្រករបៀង​ផ្គើន​ប្រសាសន៍​សម្តេច​ក្រឡាហោម​។​

​ទាក់ទិន​ករណី​នេះ​ដែរ​លោក​ផឹង​និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​តាម​ទូរ​សព្ទ័​ថា លោក​ជ្រាប​ដែរ​ហើយ​ធ្លាប់​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​នៅ​តាម​ទីតាំង​ដែល​ឈ្មួញ​ស្តុក​ទំនិញ​បន្លែ​ផ្លែឈើ ទាំង​នោះ​ពី​បី​ដង​មក​ហើយ​ពុំ​ដែល​រកឃើញ​សារជាតិ​គីមី​ហាមឃាត់​ទេ​ទើប​ចេះតែ​អនុគ្រោះ​ឲ្យ​នាំ​ចូល​មក​ហើយ​ចាំ​លោក​ផ្តល់​របាយការណ៍​ជូន​តាម​ក្រោយ​។​

​រីឯ​ប្រជាពលរដ្ឋ​ក្រុង​បាវិត​បាន​លើកឡើង​ថា ពួកគាត់​មាន​ការ​ព្រួយ​បារ​ម្មណ៍​ពី​សុវត្ថិភាព​ចំណីអាហារ​នេះ​ខ្លាំង​ណាស់​ជា​ពិសេស​ចំពោះ​ក្មេងៗ ទៅ​សាលារៀន មាន​អ្នក​លក់​ផ្លែឈើ​គ្រប់មុខ មាន​សាវ​ម៉ៅ មៀន ផ្លែ​សារី​វៀតណាម នុំ​កញ្ចប់ ចា​ហួយ និង​ទឹក​សារ៉ូ​គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍​ដោយ​សមត្ថកិច្ច​ពិនិត្យ​តាម​ផ្សារ​ចាប់​បាន​ជាច្រើន​ករណី ក៏ប៉ុន្តែ​ឈ្មួញ​ភាគច្រើន​ដឹក​លក់​តាម​ម៉ូតូ​និង​តាម​តូប​ក្បែ​សាលារៀន​។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​មេត្តា​រឹតបន្តឹង​ដល់​មន្ត្រី​ជំនាញ​ថ្នាក់ក្រោម​ជាតិ​ជា​ពិសេស​មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង​ចុះ​ទប់ស្កាត់​និង​ពិនិត្យ​មុខទំនិញ​ផ្លែឈើ​ត្រី​សាច់​ជ្រូក​ពោះ​គា ពោះជ្រូក​គ្រឿងក្នុង​មាន់​ទា​នាំចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ឲ្យមាន​ប្រសិទ្ធិភាព​ដើម្បី​ធានា​សុវត្ថិភាព​ចំណី​ម្ហូបអាហារ​និង​សុខមាលភាព​ដល់​ប្រជាពលរដ្ឋ​៕

 

th180911a1 th180911a2 th180911a3 th180911a4

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com