ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កក្រើកនៅខេត្តរតនគិរី មេឈ្មួញឈ្មោះស៊ីនឿននិងលោកវ៉ៃ កំពុងយកគ្រឿងចក្រចូល កាប់បំផ្លាញព្រៃឈើសហគមន៍ភូមិបាលដលឃុំសេសាន្តស្រុកអូរយ៉ាដាវ រាប់ខែមកហើយ ?

ខេត្តរតនគិរី ៖ រយៈពេលជាង ២ខែ មកនេះសកម្មភាពមេឈ្មួញដែលល្បីឈ្មោះនៅខេត្តរតនគិរី ឈ្មោះវ៉ៃ និង ស៊ីនឿន ដែលមានមេក្លោងឈ្មោះ ណាក់ បាននាំគ្រឿងចក្រជាច្រើនគ្រឿងចូលទៅកាប់ព្រៃឈើសហគមន៍ភូមិបាលដលឃុំសេសាន្តស្រុកអូរយ៉ាដាវ យ៉ាងត្រជាក់ចិត្ត និង ដោយមិនមានរំខានដល់ស្ថាប័ន អង្គភាពជំនាញណាមួយនោះទេ ?

ប្រភពបានបង្ហើបថា តំបន់ព្រៃសហគមន៍នេះ គឺនៅក្បែរច្រកព្រំដែនប្រទេសវៀតណាមមិនដល់ ១០គីឡូនោះទេ ដែលជាភាពងាយស្រួលក្នុងការដឹកជញ្ជូនចេញទៅប្រទេសវៀតណាម ។

លោក រចំ ស្មើលប្រធានសហគមន៏ខាងលើ ក្រុមការងារយើងមិនអាចរកការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី14 កញ្ញា នេះ ពីករណីដែលថា លោកបានលក់ដើមឈើ នៅក្នុងព្រៃសហគមន៍ទៅអោយមេឈ្មួញ ក្នុងតំលៃជាង 3ម៉ឺនដុល្លានោះ ?

អាស្រ័យដូច្នេះ នេះជាព័ត៌មានមួយជូនទៅដល់អង្គភាពពាក់ព័ន្ធពិសេសលោក គឹមរស្មី មេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី មេត្តាចុះពិនិត្យមើល តាមលទ្ធភាពដែលអាចធ្វើទៅបាន ៕

IMG_20180914_115722_748

IMG_20180914_115725_051

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com