ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឧកញ៉ាទៀ វិចិត្រ មិនសុខចិត្តមានគេមកចុច GPS យកដីរបស់ខ្លួន ?

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ អ្នកលេងបណ្ដាញសង្គមគ្រប់មជ្ឈដ្ឋាន មានការភ្ញាក់ផ្អើលភ្លូកទឹកភ្លូកដី ដោយសារលោកឧញ៉ាទៀ វិចិត្រ ក្មួយប្រុសបង្កើតសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ។

បានបង្ហោះសារថា ឥឡូវនេះខ្ញុំ កំពុងរងគ្រោះដោយសារអ្នកមានអំណាចនៅភ្នំពេញមកប្លន់យកដីចំការរបស់ខ្ញុំហើយ បងៗ !!!! អស់អ្នករករឿង បែរជាមកប្លន់ដីគ្នាឯងទៅវិញ ចប់ កប់ អស់យោបល់ !!!!។

លោកឧញ៉ាទៀ វិចិត្រ ដែលស៊ូទ្រាំសម្ងំស្ងៀមលែងបានតទៅទៀតចំពោះការរំលោភបំពាននោះ បានបង្ហាញលិខិតស្នាមជាក់ស្ដែងថា មានបងប្អូនអ្នកមានអំណាចនៅភ្នំពេញ ម្នាក់ បានមកចុចGPS យកដីចម្ការដាំឫស្សី របស់លោកចំនួន១៤ហិកតារ នៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្រុងព្រះសីហនុ ខណៈដីចំនួន១៤ហិកតារ លិខិតស្នាមពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។

លោកឧញ៉ាទៀ វិចិត្រ បញ្ជាក់ថា លោកបានកាន់កាប់ដីខាងលើនេះ អស់រយៈពេល៩ឆ្នាំមកហើយ តែបងប្អូនអ្នកមានអំណាចនៅភ្នំពេញ ម្នាក់ បានមករំលោភបំពានយកកម្រោល ដោយឃុបឃិតធ្វើប្លង់គ្របដណ្ដប់លើលិខិតស្នាមរបស់អាជ្ញាធរមូលដ្ឋានទៅវិញ។

ជាមួយនឹងការឈឺចាប់ រកអ្វីថ្លែងស្ទើរតែមិនបាននោះ លោកឧញ៉ាទៀ វិចិត្រ បន្ថែមថា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះដែរ បងប្អូនអ្នកមានអំណាចនៅភ្នំពេញ ម្នាក់នោះ បានបញ្ជាឲ្យកូនចៅគេ ទៅកម្ទេចផ្ទះចាំចម្ការដាំឫស្សីរបស់លោកនោះ ខ្ទេចខ្ទីអស់។ តែយ៉ាងណា លោកមិនបានតបត ឬធ្វើអ្វីផ្ដេសផ្ដាសទៅលើពួកគេវិញដែរ ព្រោះមិនចង់ឲ្យខូចកេរ្តិ៍ឈ្មោះមេដឹកនាំប្រទេស។

ដីចំការមានទំហំ១៤១,១៨៥ម៉ែត្រការ៉េ ស្មើនឹងជាង១៤ហិចតា ហើយករណីនេះទើបតែកើតឡើងប្រមាណ១-២សប្ដាហ៍កន្លងទៅនេះ ខណៈដែលលោកមានឯកសារកាន់កាប់ស្របតាមច្បាប់ទាំងអស់។

ដីខាងលើនេះ គឺលោកឧកញ៉ា ទៀ វិចិត្រ ទិញពីឈ្មោះ ឡុង សុធា មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ ដែលមានស្នាមមេដៃភាគីទាំងសង្ខាង និងត្រាទទួលស្គាល់ពីលោកមេឃុំបិតត្រាំង ឈ្មោះ ឡាក់ គៀន ផងដែរ។

គេនៅមិនទាន់ដឹងថា ភាគីដែលអះអាង ថា ជាដីរបស់គេជានរណាទេ ។ ហើយករណីនេះប្រហែលគេមានឯកសារគ្រប់គ្រាន់ហើយ បានជាគេហ៊ានធ្វើដល់ថ្នាក់នឹង ?

តែទោះជាយ៉ាងណា អ្នកមាន ប្តឹងអ្នកមាន គឺជារឿងចំណែកមួយ ក្នុងប្រព័ន្ធដីធ្លី ដែលគេតែងលឺ អ្នកមាន អ្នកធំ ធ្វើបាបរាស្រ្តខ្សត់ខ្សោយ តែនេះមិនចឹងឯណា ៕

WhatsApp_Image_2018-09-17_at_12.16.08_PM(1)

WhatsApp_Image_2018-09-17_at_12.16.09_PM

WhatsApp_Image_2018-09-17_at_12.02.25_PM

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com