ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តើ លោក លី សាម៉េត សុំ ទោស អភិបាលខេត្តកណ្តាល ជារឿងត្រូវបញ្ចប់បញ្ហា រឺយ៉ាងណា ?

តើ លោក លី សាម៉េត សុំ ទោស អភិបាលខេត្តកណ្តាល ជារឿងត្រូវបញ្ចប់បញ្ហា រឺយ៉ាងណា ?ការិយាល័យ ៖ ព្រះនរាយណ៍ 017 45 27 36
ចេញផ្សាយថ្ងៃទី ០3 តុលា 2018 !
ខេត្តកណ្តាល ៖ នៅ ថ្ងៃទី ០2 តុលា ឆ្នាំ 2018 វេលាម៉ោង 7 យប់ ។ការិយាល័យព្រះនរាយណ៍ យើងបានទទួលព័ត៌មានមួយតាមរយៈវ៉សអាប់ ពីអភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ ។
ព័ត៌មានដែលការិយាល័យយើងទទួលបាននេះ គឺជាខ្លឹមសារអត្ថបទ២ផ្ទាំង ដែលបានបង្ហោះក្នុងអាខោនហ្វេសបុក ឈ្មោះ លី សាម៉េត រួមនឹងស្នាមមេដៃចុះថ្ងៃទី 28 កញ្ញា 2018 របស់ លោក លី សាម៉េត និង សាក្សី ឈ្មោះ ជា អូន ផងដែរ ។
ខ្លឹមសារទាំង២ទំព័រនេះបានរំលេចដោយចំណងជើងធំៗ ថា លិខិតសុំអភ័យទោស ។ខ្ញុំបាទ លីសាម៉េត អាយុ 66ឆ្នាំ ជនជាតិខ្មែរ អាស័យដ្ឋានបច្ចុប្បន្ន ផ្លូវបេតុង ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានតួនាទីជា អគ្គនាយករងនៃក្រុមហ៊ុន អេងឌីប៉ូអភិវឌ្ឍន៍។
សូមគោរពចូលមក ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ។ កម្មវត្ថុ សំណើសុំ ឯកឧត្តមបណ្ឌិត មេត្តាអភ័យទោសអោយខ្ញុំបាទ លី សាម៉េត ដែលបានប្រព្រឹត្តអំពើមិនគាប្បី ដោយបាននិយាយក្នុងវេទិកានៅឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល និង និយាយផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុកក្នុងអាខោនខ្ញុំបាទ លី សាម៉េត កន្លងមក ។ដែលធ្វើអោយប៉ះពាល់កិត្តិយសផ្ទាល់ខ្លួនរបស់ឯកឧត្តម បណ្ឌិត ។
លិខិតរៀបរាប់ហូរហែរ ដូចហែរជំនូនការ អ្នកបានអានហើយ សឹងទន់ចិត្ត ដោយបានភ្ជាប់ឃ្លាឃ្លោងថា ខ្ញុំបាទ លីសាម៉េត សូមសន្យាថាថ្ងៃក្រោយនឹងមិនធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់ឯកឧត្តម បណ្ឌិត ជាលើកទី២ ទៀតឡើយ ។
បន្ទាប់ពីទទួលបានលិខិត ពីអភិបាលខេត្តកណ្តាល រួចមកនៅព្រឹកថ្ងៃទី ០3 តុលា ឆ្នាំ 2018 នេះក្រុមការងារយើងបានឆែកចូលអាខោនហ្វេសបុក ឈ្មោះ លី សាម៉េត គឺរកមិនឃើញ សំណៅដើម ដែលបានបង្ហោះនោះទេ ។
តាមប្រភពបានបង្ហើបថា ការសុំទោសនេះ អាចជាការសំរបសំរួល រឺ ជាការបើកផ្លូវ មួយ ពីលោក ម៉ៅ ភិរុណ ទើបអាចចេញលិខិតនេះ មកបាន ។ហើយ
ជាការកំណត់ចំណាំនៅលើលិខិតនេះ ក៏បានបញ្ជាក់ថ្ងៃ ខែ ឆ្នាំ ចេញពីខេត្តកណ្តាលផងដែរ ។បានន័យថា អាចមានការជួបជុំគ្នា មួយនៅរង្វង់ទឹកដីខេត្តកណ្តាល ហើយបានពិភាក្សាគ្នា អំពីលិខិតនោះ តើត្រូវសសេរដូចម្តេចដែលអាចទទួលយកបាន ?
ទោះជាយ៉ាងណា ប្រភពស្និទ្ធនឹងលោក ម៉ៅ ភិរុណ បានខ្សិបថា លោក ម៉ៅ ភិរុណ យល់ព្រមអធ្យាស្រ័យ ដល់ លោក លី សាម៉េត ហើយ ?
សូមបញ្ជាក់ថា បន្ទាប់ពីមាន ស ជ ណ ពីគណរដ្ឋមន្រ្តី ដែលបានចារ ប្រគល់ដី ទៅអោយប្រជាជន 60 គ្រួសារ ដែលធ្វើអោយប៉ះពាល់ដីក្រុមហ៊ុន អេង ឌីប៉ូអភិវឌ្ឍន៍ ដំណាំស្រូវនោះមក ។ លោក លី សាម៉េត បានកើតទុក្ខមិនសុខចិត្ត នឹង ស ជ ណ នោះ ដោយបានចោទលោក អភិបាលខេត្តកណ្តាលថា បានធ្វើឯកសារបន្លំថ្នាក់លើ យកទៅដីអោយក្រុមអ្នកមាននៅភ្នំពេញ ។ ពិសេស កូនលោក អភិបាលខេត្តកណ្តាលតែម្តង ។
អ្នកតាមដានសាច់រឿងនេះ បានបង្ហើបថា នៅរដូវទឹកសំរក ការបែងចែកដី ជាក់ស្តែង ទៅប្រជាជន 60 គ្រួសារនោះ នឹងអាចកើតមានរឿងសារជាថ្មី ហើយអាច លោក ឧកញ៉ា ឌី ប៉ូ រឺ តំណាងក្រុមហ៊ុន ជាអ្នកចេញមុខ អោយមានការសិក្សារឿងនេះ សារជាថ្មី ឡើងវិញ ? ៕
*** ព្រះនរាយណ៍ ធីវី ទទួលបានច្បាប់ពីក្រសួងព័ត៌មាន ក្នុងឆ្នាំ ២០១៦ !

IMG_20181003_121033_498

 

IMG_20181003_121036_439

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com