ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តើនរណាខ្លះទទួលផលពិតប្រាកដពីការដោះដូរស្ថានីយ៍ផលិតកូនត្រីពូជទឹកសាប ស្រុកស្អាងខេត្តកណ្តាល មានទឹកប្រាក់ជាង10លានដុល្លា នោះ ?

ចេញផ្សាយថ្ងៃទី 8 តុលា 2018
ការិយាល័យ ៖ ព្រះនរាយណ៍ 017 45 27 36

ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីស្រទាប់មន្រ្តីរាជការ ក៏ដូចប្រជាជន លើករណីមានឈ្មួញបានទិញស្ថានីយ៍ផលិតកូនត្រីពូជទឹកសាប
របស់រដ្ឋបាលជលផល ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ក្នុងតំលៃមួយមិនសមរម្យនឹងទីផ្សារបច្ចុប្បន្ន ។

ប្រភពបានបង្ហើបថា ផ្ទៃដី ស្ថានីយ៍ផលិតកូនត្រីពូជទឹកសាប
នេះមានចំនួន14,38ហិកតា ( 14 ហិតា 38អា) ត្រូវបានដោះដូរទៅអោយក្រុមហ៊ុន គឹម ហាប់ ក្នុង1ការ៉េ ប្រមាណ 80 ដុល្លា ដែលជាតំលៃក្រោមទីផ្សារ ជាមធ្យមតំបន់នោះ លក់បានមិនក្រោម 1ការ៉េ 100 ដុល្លានោះទេ ។បាន័យថា បើទីតាំងនោះលក់បង្ខំយ៉ាងហោចណាស់ក៏បានតំលៃ1ម៉ែត្រការ៉េ 100ដុល្លា គឺស្មើនឹងទឹកលុយចំនួន 14 380 000 $ ( 14លាន3សែន8ម៉ឺនដុល្លា ) ។

ប្រភពបានបន្តថា ឥឡូវក្រុមហ៊ុនេះ បានផ្សព្វផ្សាយរកម៉ូយទិញវិញ ដោយលក់ក្នុង 1ម៉ែត្រការ៉េ តំលៃ 120 ដុល្លាសហរដ្ឋអាមេរិក ។ ដោយទុកកំលៃជើងសារ 2 ភាគរយ ។

យោងតាមលិខិតដែលគេខំលាក់លៀម ជាង1ឆ្នាំមកនេះហើយត្រូវបានធ្លាក់មកដល់ការិយាល័យព្រះនរាយណ៍ នោះគឺ ស ជ ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ 979 ស ជ ណ . កស ចុះថ្ងៃទី09 តុលា 2017 ស៊ីញ៉េ និង ចុះហត្ថលេខា ដោយ ប៊ុន អ៊ុយ បានជំរាបជូនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទថា ការដោះដូរនេះ រាជរដ្ឋាភិបាលអនុញ្ញាតិជាគោលការណ៍ អោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ដោះដូរទីតាំងដីស្ថានីយ៍ផលិតកូនត្រីទឹកសាបរបស់រដ្ឋបាលជលផល ដែលមានផ្ទៃដីទំហំ14,38ហិកតា ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មកទីតាំងថ្មីរបស់ក្រុមហ៊ុន គីម ហាប់ ដែលមានផ្ទៃក្រឡា12 ហិកតា ដែលស្ថិតនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឭ ខេត្តកណ្តាល និងត្រូវសាងសង់អាគារការិយាល័យទំហំ10 ម៉ែត្រគុណ26ម៉ែត្រ ជាន់ផ្ទាល់ដីចំនួន01ខ្នង ។ អាគារបុគ្គលិកស្នាក់នៅទំហំ10ម៉ែត្រ គុណ 10 ម៉ែត្រជាន់ផ្ទាល់ដីចំនួន01ខ្នង ។អាគារសំរាប់ពិសោធន៍ទំហំ 12ម៉ែត្រគុណ20ម៉ែត្រ ជាន់ផ្ទាល់ដីចំនួន01ខ្នង ។ឃ្លាំងទំហំ 10ម៉ែត្រ គុណ20ម៉ែត្រដំបួលស័ង្កសីចំនួន02ខ្នង។ ប៉ុស្តិ៍យាមទំហំ4 ម៉ែត្រគុណ4ម៉ែត្រចំនួន08 ។ ជីកស្រះសំរាប់ត្រីមេពូជនិង កូនត្រី ធ្វើប្រព័ន្ធប្រឡាយបង្ហូរទឹកតាមលក្ខណៈបច្ចេកទេស។ បំពាក់ឧបករណ៍សំរាប់ដំណើរការផលិតនិង ស្រាវជ្រាវ។ ធ្វើផ្លូវក្នុងទីតាំង ព្រមទាំងបំពាក់ម៉ាស៊ីបូមទឹក ។ រថយន្តដឹកជញ្ជូន3តោនចំនួន01គ្រឿង ។ រថយន្ត Pick Up ចំនួន02គ្រឿង ។ ម៉ូតូចំនួន 04 គ្រឿង។ បំពាក់ប្រព័ន្ធសូឡា រៀបចំបណ្តាញទឹកភ្លើង ។ ធ្វើខ្លោងទ្វារចេញ ចូល របស់មុខក្រោយ និងរបងសំណាញ់ដែកខាងក្រោយព័ទ្ធជុំវិញ ។

គេមិនទាន់ដឹងថា លិខិតនេះ ជាលិខិតស្របច្បាប់ រឺយ៉ាងណានោះទេ ព្រោះថា បច្ចុប្បន្ននេះ ច្រើនមានអ្នកឳកាសនិយម ធ្វើលិខិតក្លែងក្លាយដើម្បីបោកលុយអ្នកដ៏ទៃ ដោយសម្តេចនាយករដ្ឋមន្រ្តី មិនបានដឹងផង ទេ ?

ប្រភពខ្សឹបខ្សៀវមកថា ក្រុមហ៊ុនខាងលើ ហាក់ធ្វើនំអត់ម៉្សៅ ដោយប្រកាសលក់ដីស្ថានីយ៍ផលិតកូនត្រីពូជទឹកសាប នេះជាង1ឆ្នាំមកហើយ ។ខណៈទីតាំងថ្មី មិនត្រូវបានកសាង លើផ្ទៃដី ចំនួន12 ហិកតា ដែលដីតំបន់នោះមានតំលៃតែ1ម៉ែត្រការ៉េ 5 ដុល្លា ប៉ុណ្ណោះ ?

ពាក់ព័ន្ធការងារដោះដូរដីស្ថានីយ៍ផលិតកូនត្រីពូជទឹកសាប ខាងលើក្រុមការងារយើងមិនទាន់អាចរកការបំភ្លឺណាមួយចេញពី អង្គភាពពាក់ព័ន្ធ ក៏ដូចក្រុមហ៊ុន បាននោះទេ ។ តែទោះជាយ៉ាងណាក្រុមការងារយើងនឹងបញ្ជូនរបាយការណ៏នេះ ជូនដល់សមាជិកក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ ដែលមកពីគណៈបក្សទាំង 15 អោយជួយសិក្សាលើករណីនេះ តើវាមានតំលាភាពដល់កំរិតណា ចំពោះការដោះដូរនេះ ? ៕

ព្រះនរាយណ៍ ធីវី ទទួលបានច្បាប់ពីក្រសួងព័ត៌មាន ក្នុងឆ្នាំ 2016 !

IMG_20181008_103818_573

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com