ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក​អធិការដ្ឋាន​ន​គន​បាល ស្រុក កោះ​ញែក ហ៊ាន​ប្រព្រឹត្តិ ឃុបឃិត​ជាមួយ​មេ​ឈ្មួញ ដើម្បី ផ្លាស់ប្ដូរ​វត្ថុតាង​

​ខេត្ត​មណ្ឌលគិរី​-​ដោយ ខាន់ ណា ៖ រូបភាព​ដែល​ខុស​គ្នា​រវាង​រថយន្ត​ប៉ា​កុង ក្រោយពី​មាន ករណី​បង្ក្រាប​ចាប់ រថយន្ត​ប៉ា​កុង​ដឹកឈើ​២​គ្រឿង រួម​ទាំង​មនុស្ស​៥​នាក់ ដែល​កម្លាំងយោធា នៃ​វរ​ព្រំដែន​គោក​១០៣ ដឹកនាំ​បង្ក្រាប​ដោយ លោក វីរ​សេនីយ៍​ទោ យិន ចន្ទ័ទី នឹង​ចេញ​បញ្ជា ផ្ទាល់​ដោយ​លោក ឡុង ហុក​ម៉េង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​មណ្ឌលគិរី កាលពី​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​១​មករា ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​និយាយ​ពេញ​មាត់​ថា ៖ អធិការ​ស្រុក​កោះ​ញែក នឹង​ម្នាក់ទៀត ដែល​ជា​ម្ចាស់​ឈើ​នឹង​រថយន្ត​ឈ្មោះ ច​ន ភី ដែល​ជា​ឈ្មួញ​នោះ បាន​ធ្វើ​ការផ្លាស់ប្តូរ​ឈើ និង​រថយន្ត ( ដើម្បី​បង្វែ​សំណុំរឿង​) នេះ​បើ​តាម​រូបភាព​ដែល​គេ​បាន​ឃើញ​ពេលយប់ ខណៈ​រថយន្ត​ប៉ា​កុង​ដឹកឈើ​នោះ ត្រូវ​កម្លាំង​ប្រតិបត្តិ​ការចាប់ យក​មក​ផ្ញើរ​នឹង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញ៉ែ​ក ។

​បើ​តាម​ប្រភព​បញ្ជាក់ថា ត្រូវបាន​អធិការ​ដោះលែង​មនុស្ស​ប្រាំ​នាក់​ផង​ដែរ មិន​ត្រឹមតែ​ប្តូរ​ក្លែង​វត្ថុតាង​ជា​រថយន្ត​ប៉ុណ្ណោះ​ទេ ។ ឯ​ម្ចាស់​រថយន្ត ដឹកឈើ​ខាងលើ ជា​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច ម្នាក់​មាន​ឈ្មោះ ច​ន ភី នៅក្នុង សាច់រឿង​ដែល​គួរ​ឲ្យ​អស្ចារ្យ​នេះ សូម្បី​តែ​ឋានៈ​អធិកា​រសោះ ដឹង​ច្បាស់​ហើយ​ថា​ធ្វើ​នេះ​ខុសច្បាប់ ក៏​នៅតែ​ធ្វើ​ដែរ ។

​ដោយឡែក ការចុះហត្ថលេខា ទទួល​ប្រគល់​ពី​មន្ត្រី​យោធា​វីរ​ព្រំដែន​១០៣ ដែល​បាន​ប្រគល់​វត្ថុតាង​ឲ្យ​នោះ លោក ខ្លូត សុឃា អធិការ មិន​ចុះ​ហត្ថលេខា​ទទួល​ទេ លោក​អធិការ​បែ​ជា​បញ្ជា​ឲ្យ ឈ្មោះ យ៉​ម ហ៊ុន​អេង ជា​នាយរង​ទៅវិញ ឲ្យ​ចុះហត្ថលេខា​ទទួល​ប្រគល់ ។ តែ​រហូត​មកដល់ពេលនេះ​លោក យ៉​ម ហ៊ុន​អេង កំពុងតែ​ជ្រួលច្របល់ ទាំង​ដឹងថា ខ្លួន​បាន​ចុះ​ហត្ថលេខា​មិន​ត្រឹមត្រូវ ចំណែក​លោក ច​ន ភី ជា​ប៉ូលិស​សេដ្ឋកិច្ច​រូបនោះ ដែល​គេ​ថា​ជា​ម្ចាស់ រថយន្ដ​ដឹកឈើ​ខាងលើ​នោះ ភ្នាក់ងា​យើង​កំពុង​ស្វែងរក​សុំ​ការបំភ្លឺ ៕

 

IMG-20170106-WA0007 IMG-20170106-WA0008

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com