ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

(កម្មវិធី ចំងល់ប្រជាជន?)៖ របស់ទូរទស្សន៍ព្រះនរាយណ៍ ឆ្ងល់ថាហេតុអី បទល្មើសរបាំងធ្នួសនិងរបាំងព្រួលនៅក្នុងអតីតឡូត៍លេខ៧ស្រុកកោះធំ អាចដំណើរការយ៉ាងរលូន ?

 

ខេត្តកណ្តាល ៖ ជាច្រើនខែមកនេះរបាំង ធ្នួស និងរបាំងព្រួលកំពុងដំណើរការល្មើសច្បាប់នៅក្នុងអតីតឡូត៍លេខ៧ ស្ថិតក្នុង ឃុំលើកដែក ស្រុកកោះធំ ។ ប្រជាជនឆ្ងល់ថាហេតុអីបទល្មើសយ៉ាង នេះហើយឈ្មួញអាចប្រព្រឹត្តល្មើសទៅកើត រឺមួយដោយមានឃុបឃិតគ្នាជាមួយសមត្ថកិច្ច ជំនាញរដ្ឋបាលជលផល ? ។

សេចក្តីរាយការណ៍មកថា អតីតឡូត៍លេខ៧ ស្ថិតក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបាន គ្រប់គ្រងដោយ ឈ្មោះ ខាំ ធឿន និងអ្នកពាក់ព័ន្ធមួយចំនួន នៅពីក្រោយខ្នង ។ប្រការនេះប្រជាជនស្នើអោយមន្រ្តីពាក់ព័ន្ធ ពិសេសលោកស្នងការខេត្តកណ្តាល គួរមានវិធានទប់ស្កាត់ បទល្មើសទាំងនេះផង ។

តាមច្បាប់សហគមន៍ គេ បង្កើតបានតែនៅតំបន់អតីតឡូត៍លេខ៩ ,១០ និង ១១ ។ ដោយឡែកនៅអតីតឡូត៍ លេខ៧មិនមានការបង្កើតសហគមន៍នោះទេ ។ ដូច្នេះបទល្មើសដែលបានបង្កើតឡើង ក្រោមលេសសហគមន៍គឺដោយសារតែការឃុបឃិតរបស់ឈ្មួញឈ្មោះ ខាំ ធឿន និង មន្រ្តីជំនាញពាក់ព័ន្ធ មួយចំនួនទៀត ។

ប្រជានេសាទបានបង្ហើបថា ការបង្រ្កាបកើតឡើងបានតែក្រុមអ្នកនេសាទតូចតាច ជាលក្ខណៈគ្រួសារ គឺគេមិនទុកអោយទើសទែង នៅលើទឹកនោះទេ ។
ប្រជានេសាទ នៅសង្ឃឹមតែ លោកស្នងការខេត្តកណ្តាល ដែលអាចបំបែករឿងនេះបាន ព្រោះបើសង្ឃឹម នៅលើអ្នកផ្សេង ហាក់ដូចត្រូវដង ត្រូវផ្លែ បាត់ទៅហើយ ៕

IMG_20181114_091000_811

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com