ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

រណ្ដៅដីនៅ ភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង កំពុងជាន់ឈ្លីបទដ្ឋានបច្ចេកទេស និង ច្បាប់ ។

កណ្តាល ៖ រណ្ដៅដីជ្រៅដល់ក្បាលថ្មមួយកន្លែងស្ថិតនៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើអោយពលរដ្ឋក្តៅក្រហាយដោយសារតែសកម្មភាពជីកជ្រៅ នៅកៀកភូមិនិងដីអាស្រ័យផលរបស់ពួកគាត់ ដោយមិនទុកជើងទេអោយបានត្រឹមត្រូវ ដឹកដីមិនគ្រប បង្កជាធូលីហុយ មិនធ្វើរបងព័ទ្ធរណ្ដៅ ដែលប្រឈមខ្លាំងលើក្មេងៗនិងសត្វចញ្ចឹមរបស់ពួកគាត់។

សេចក្ដីរាយការណ៍បានអោយដឹងថា សកម្មភាពនេះកើតឡើងជាយូរមកហើយ ទោះជាអ្នកភូមិទទូចដល់អាជ្ញាធរអោយជួយអន្តរាគមន៍ក៏មិនមានប្រសិទ្ធិភាពឡើយ ព្រោះក្រុមអ្នកម្ចាស់អាជីវកម្មហាក់
បានត្រូវរូវគ្នាជាមួយជំនាញនិងអាជ្ញាធរថ្នាក់លើ ធ្វើអោយក្រុមនេះបន្តសកម្មភាពទាំងល្មើសបទដ្ឋានបច្ចេកទេស។

គួររំលឹកថា បទដ្ឋានបច្ចេកទេសក្រសួងជំនាញច្បាប់បានកំណត់ថា ការជីករណ្តៅដីលើសពីមួយហិកតាត្រូវសុំច្បាប់អនុញ្ញាតពីក្រសួងជំនាញ មានក្រសួងរ៉ែនិងថាមពល ក្រសួងបរិស្ថាន បើត្រឹមមួយហិកតាសុំត្រឹមខេត្ត ហើយបើមានគម្រោងធ្វើបន្តសុំច្បាប់ខេត្តបន្តត្រូវតែរក្សាព្រំដីមិនរំលាយចូលគ្នាទេ ត្រូវធ្វើអោយឆ្ងាយពីភូមិប្រជាពលរដ្ឋមិនតិតជាង៥០០ម៉ែត្រ ឆ្ងាយពីដីអាស្រ័យផលអ្នកភូមិយ៉ាងតិច១៥ម៉ែត្រតាមស្ថានភាពដី ។ហើយជម្រៅបើក្រសួងអនុញ្ញាតមិនលើសពី១៥ម៉ែត្រទៅតាមស្ថានភាពដី តែបើខាងខេត្តត្រឹមតែ១០ម៉ែត្រទៅតាមស្ថានភាពដី ត្រូវធ្វើជើងទេក្នុងរណ្តៅដី និងធ្វើរបងការពារគ្រោះថ្នាក់បើរណ្តៅជ្រៅ ការដឹកជញ្ជូនដីឬខ្សាច់ត្រូវតែស្ងួតមិនលើសទ្រុង មិនលើសទម្ងន់ គ្របអោយជិត ជាដើម ៕

59BD7A14-89B7-46EA-8D8A-FF4E7A45393B

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com