ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ការខិតខំ​បន្ត​ប្រព្រឹត្ត​នូវ​អំពើ​ល្អ គ្រប់ផ្នែក​ការងារ​របស់​ខ្លួន​វា​នឹង​ទទួលបាន​លទ្ធផល​ល្អ​មកវិញ​

​កណ្តាល ៖ ឯកឧត្តម ឧកញ៉ា បណ្ឌិត ជា រតនា ប្រធាន​គណៈ​ពង្រឹង​ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ត​កណ្តាល  (​ទីប្រឹក្សា​រាជរដ្ឋាភិបាល​)  មាន​ប្រសា​ស​ន៏​ក្នុង​ពិធី​សន្និបាត គណៈកម្មាធិការ​គណៈបក្ស​ឃុំ តា​លន់ នៅ​ព្រឹក​ថ្ងៃទី 13​ខែ​មករា ឆ្នាំ 2017 នេះ​ថា ការខិតខំ​បន្ត​ប្រព្រឹត្ត​នូវ​អំពើ​ល្អ  គ្រប់ផ្នែក​ការងារ​របស់​ខ្លួន វា​នឹង​ទទួលបាន​លទ្ធផល​ល្អ​មកវិញ ។ បានន័យថា ក្នុងនាម​យើង​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ គឺ​ត្រូវ​បំរើ​ដោយ​ភាពស្មោះត្រង់ វា​ជា​ផ្នែក​មួយ​ក្នុង​ការបង្កើន​ការជឿ​ទុកចិត្ត ក៏​ដូច​ប្រជាប្រិយភាព ពី​សំណាក់​ប្រជាជន​។​ឯកឧត្តម បាន​បន្តថា ការបោះឆ្នោត​ស្ទាប់ស្ទង់ ដើម្បី​ជ្រើសរើស​បេក្ខភាព​ដែល​ត្រូវ​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ នៅ​ថ្ងៃ​ទី​4 ខែមិថុនា ឆ្នាំ 2017 នេះ វា​បាន​កើតឡើង​ចេញពី​ឆន្ទះ​បងប្អូន ជា​សមាជិក សមាជិកា ដែល​បាន​ផ្តល់​ការទុកចិត្ត ក្នុង​ការដឹកនាំ​និង​ការអនុវត្ត​ន៏​គោលនយោបាយ​ឃុំ 2017 ដល់​2022 ។​ដូច្នេះ​ការប្រកួតប្រជែង នៅពេល​ខាងមុខ ជា​ការបោះឆ្នោត​ថ្នាក់​មូលដ្ឋាន គឺ​ទាមទារ​អោយ​យើងទាំងអស់គ្នា មាន​សាមគ្គីភាព ឯកភាព និង យោគយល់​គ្នា ទៅវិញទៅមក និង ជា​គ្រួសារ​តែមួយ ។​

​ក្រោយពី​បញ្ចប់ សន្និបាត​ប្រកបដោយ​ជោគជ័យ ឯកឧត្តម ឧកញ៉ា បណ្ឌិត រួម​នឹង​ក្រុមការងារ បាន​ប្រគល់ជូន​សំលាក់​បំពាក់​ប្រជា​ការពារ ឃុំ ដែល​ឧបត្ថម្ភ​ដោយ ឯកឧត្តម​ផ្ទាល់ និង បាន​ចែក​ជូន​អំណោយ មាន​គ្រឿងឧបភោគ បរិភោគ រួម​ទាំង​ថវិកា ដល់​ប្រជាជន​ក្រីក្រ ចំនួន 7 គ្រួសារ ផងដែរ ៕

 

 IMG-20170113-WA0076 IMG-20170113-WA0097 IMG-20170113-WA0077 IMG-20170113-WA0075 IMG-20170113-WA0094 IMG-20170113-WA0092 IMG-20170113-WA0098 IMG-20170113-WA0093 IMG-20170113-WA0083 IMG-20170113-WA0082 IMG-20170113-WA0087 IMG-20170113-WA0086 IMG-20170113-WA0085 IMG-20170113-WA0079 IMG-20170113-WA0078 IMG-20170113-WA0081 IMG-20170113-WA0091 IMG-20170113-WA0090 IMG-20170113-WA0096 IMG-20170113-WA0080 IMG-20170113-WA0089 IMG-20170113-WA0095

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com