ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អាជ្ញាធរស្រុកស្អាងដាក់កំលាំងរុះរើ សំណង់កូនខ្ទមភ្លាមៗ ដោយមានបទបញ្ជាពីថ្នាក់លើ នឹងមិនមើលឯកសារអ្វីទាំងអស់ ?

ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើល ទាំងព្រឹកព្រលឹម ថ្ងៃអាទិត្យ ទី ១៩ ខែ មករា ឆ្នាំ ២០១៩ ដោយមានកំលាំងរបស់សាលាស្រុកស្អាង ខេត្តកណ្តាល បានដាក់កំលាំងរុះរើ សំណង់ធ្វើពីកូនឈើតូចៗ ដែលមើលទៅជាកូនខ្ទម ដែលអាជ្ញាធរសំអាងថា ជាសំណង់មិនប្រក្រតី សង់លើចិញ្ចើមផ្លូវ ។

នៅមុខអាជ្ញាធរស្រុក លោក ហ៊ង ហឿន ម្ចាស់ដីបានប្រាប់អ្នកយកព័ត៌មានថា ដីនេះគាត់បានទិញពីឈ្មោះ ប៊ុន ហៃឆេង តាំងពីឆ្នាំ២០០៦មកម្ល៉េះ ។ លុះនៅថ្ងៃទី១៩ខែមករា ឆ្នាំ២០១៩ លោកបាន យកកូនឈើមកសង់ជាខ្ទម
មិនទាន់ចេញជារូបរៀងផង ក៏មានកម្លាំងនគរបាល និងកម្លាំងប៉េអឹមស្រុកស្អាងចុះមកហើយបានសុំឲ្យគាត់ផ្អាកការសាងសង់នេះគាត់ក៏ព្រម ដោយសារទទួលដំណឹងពីអភិបាលស្រុកថា នឹងដោះស្រាយថ្ងៃច័ន្ទ ទី ២១ ខែ មករា ។

ស្របពេលដែលគាត់ឈប់សាងសង់ក៏មាន បុគ្គល់ម្នាក់ជួលកម្លាំងយុវជន មួយក្រុមបំរុង មករុះរើសំណង់ចេញ ដោយនិយាយថា សំណង់នោះសង់នៅលើដីរបស់គេ ដោយមានទាំងកាន់ប្លង់កម្មសិទ្ធិមកបង្ហាញផងដែរ នៅក្នុងប្លង់នោះម្ចាស់កម្មសិទ្ធិឈ្មោះ ហៀវ លន់ ជាប្រពន្ធ រស់នៅភូមិកំពង់សំបួរ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល និងឈ្មោះ យុន ប៊ុនលី រស់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ប្លង់នេះចេញនៅថ្ងៃទី៩ខែឧសភា ឆ្នាំ២០១៣ ដោយមន្ទីររៀបចំដែនដី នគររូបនីយ៍កម្ម និងសូរិយោដី ខេត្តកណ្តាល ។

លោក ហ៊ង ហឿន បានបន្តថាគាត់សាងសង់លើដីរបស់ខ្លួនដែលបានទិញតាំងពីឆ្នាំ២០០៦ ហើយមានស៊ីញ៉េទទួលស្គាល់ពីអាជ្ញាធរទៀតផង ចុះហេតុអ្វីបានជាអាជ្ញាធរស្រុកហាមឃាត់និងរុះរើដូច្នេះ ? ហើយការរុះរើនេះ អាជ្ញាធរបានចោទថា ជាសំណង់មិនប្រក្រតី សង់លើដីចំណីផ្លូវ ។ ការចោទប្រកាន់បែបនេះ ប្រជាពលរដ្ឋក៏បានលើកឡើងថា ចុះសំណង់មាំ ព្រមទាំងស្ថានីយ៍ប្រេងឥន្ទនៈជាច្រើននៅស្រុកស្អាងបានសាងសង់មកលើដីចំណីផ្លូវ ហេតុអីបានជាអាជ្ញាធរមិនហាមឃាត់និងចុះរុះរើ ? រឿងដែលប្រជាពលរដ្ឋកាន់តែហួសចិត្តទៀតនោះ គឺនៅពេលដែលប្រជាពលរដ្ឋបានឃើញ ម្ចាស់ដីបានកាន់ឯកសារដីរបស់ខ្លួនទៅបង្ហាញ និងឲ្យអភិបាលរងស្រុកដឹកនាំកម្លាំងចំរុះពិនិត្យមើលត្រូវបានលោក ជឺ គឹមហៃ អភិបាលរងស្រុកស្អាងរូបនេះ បដិសេធមិនពិនិត្យមើល និងបានបញ្ជាកម្លាំងឲ្យចុះរុះរើយកឲ្យខាងតែបាន ។

លោក ថា ជាច្រើនឆ្នាំមកហើយមានឈ្មោះ រី រស់នៅឃុំសិត្បូ ស្រុកស្អាង ជាកូនចៅឈ្មោះ ហៀវ លន់ បានមកចរចារគាត់សុំទិញ លោកបានព្រមលក់ក្នុងតម្លៃ២ម៉ឺនដុល្លា ដោយឈ្មោះ រី នេះ បានកក់ប្រាក់ចំនួន ៣០០០ ដុល្លារ ហើយក៏ រហូត ដល់ថ្ងៃកំណត់បន្ថែមលុយ គ្មានលុយឲ្យបន្ថែម ដល់ថ្ងៃកំណត់ដាច់កិច្ចសន្យា ក៏មិនឃើញមកបន្ថែមលុយ ។ លុះពេលដែលលោកមកសាងសង់បែរជាមានអ្នកកាន់ ប័ណ្ណកម្មសិទ្ធិមកអះអាងថា គាត់សង់លើដីរបស់គេមានប្លង់កម្មសិទ្ធទៅវិញ ។ គាត់ឆ្ងល់ថា គាត់មិនទាន់បាន ធ្វើលិខិតផ្ទេរសិទ្ធិដីធ្លីផងហេតុអ្វីបានជាគេអាច ទទួលសិទ្ធិលើដីគាត់បាន ។

លោក ជី គឹមហៃ អភិបាលរងស្រុកស្អាង និងជាប្រធានដឹកនាំកម្លាំងចម្រុះចុះទៅរុះរើនោះបាននិយាយ ថា លោកចុះមកនេះ គឺចុះមករុះរើសំណង់មិនប្រក្រតី ដែលសង់នៅលើដីចំណីផ្លូវ មិនពាក់ព័ន្ធរឿងទំនាស់ដីធ្លីនោះទេ ។

សូមរំលឹកថា សម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ប្រជាពលរដ្ឋអាចអាស្រ័យ ផលលើដីចំណីផ្លូវបានខណៈរដ្ឋមិនទាន់ត្រូវការអភិវឌ្ឍន៍ផ្លូវ ចុះការសាងសង់របស់លោក ហ៊ង ហឿន នៅលើដីចំណីផ្លូវក្រោយការអភិវឌ្ឍន៍ផ្លូវ២១រួចរាល់ហើយនោះ ហើយការសាងសង់មានគម្លាតឆ្ងាយពីចិញ្ចើមផ្លូវ២១ប្រមាណ២០ម៉ែត្រឯណោះ ហេតុអ្វីបានជាលោក ជី គឹមហៃ ថា ជាសំណង់មិនប្រក្រតីទៅវិញ ?។

ដោយឡែកនៅក្បែរចុះអនុវត្តន៍រុះរើនោះ មិនឆ្ងាយប៉ុន្មានទេ គេបានឃើញដី២ប្លង់ជា ប្រភេទដីចំណីផ្លូវហើយឃើញគេសាងសង់របងហ៊ុមព័ទ្ធទៅដោស័ង្កសីជិតគងលើផ្លូវលេខ២១ស្ទើរគងមកលើកៅស៊ូទៀត ចុះហេតុ ហេតុអ្វីបានជាអាជ្ញាធរស្រុកមិនចុះទៅរុះរើរបងស័ង្កសីនោះ ?៕

IMG-20190122-WA0212

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com