ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អាជីវកម្ម​លក់​ខ្សាច់​នៅ​ផ្លូវជាតិ​១១០ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

ខេត្តកណ្តាល ៖ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា អាជីវកម្ម​លក់​ខ្សាច់​ដែលមាន​គំនរ​ធំៗ​នៅជាប់​បណ្ដោយ​ផ្លូវជាតិ​លេខ​១១០ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​កាន់តែខ្លាំង​ឡើងៗ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ក៏ដូចជា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​ពិនិត្យឡើងវិញ​ជាបន្ទាន់​។ ដោយហេតុថា ប្រធានការិយាល័យ​រ៉ែ​និង​ថាមពល​ស្រុក​កៀនស្វាយ ក៏ដូចជា​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល  នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

 

ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១១០ ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល បាន​ឲ្យ​ដឹងថា ដេប៉ូ​លក់​ខ្សាច់​ដែលមាន​ម្ចាស់​ឈ្មោះ ហេង កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ​តាមផ្លូវ​នេះ​យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដេប៉ូ​លក់​ខ្សាច់​ដ៏​ធំ​នេះ​គ្មាន​ស្លាក​យីហោ​សម្គាល់​សម្រាប់ធ្វើ​អាជីវកម្ម​ឡើយ ហើយ​គេ​បាន​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹក​ខ្សាច់​ចេញចូល​ធ្លាក់​ពេញ​ផ្លូវ​ក្លាយជា​ធូលី​ហុយ​សំពោង​ប៉ះពាល់​ដល់​បរិស្ថាន​កាន់តែខ្លាំង​ឡើងៗ​។ ជាងនេះទៅទៀត​ដោយសារ​ម្ចាស់​ដេប៉ូ​លក់​ខ្សាច់​ឈ្មោះ ហេង មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួង​រ៉ែ​និង​ថាមពល គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​អំពាវនាវ​ឲ្យ​អភិបាល​ខេត្តកណ្ដាល និង​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ឈើទាល បាន​ឲ្យ​ដឹងថា ផ្លូវជាតិ​មួយ​ខ្សែ​ដែលមាន​ប្រវែង​ប្រមាណ​២០០០​ម៉ែត្រ​ចាប់ពី​ភូមិ​ឈើទាល​រហូតដល់​ព្រំប្រទល់​ឃុំ​កំពង់ស្វាយ ត្រូវបាន​ខូច​ជា​បន្តបន្ទាប់​ស្រុត​ក្លាយជា​ជង្ហុក​ធំៗ​ពិបាក​ក្នុងការ​ធ្វើដំណើរ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក នេ​ត វាសនា ប្រធានការិយាល័យ​រ៉ែ​និង​ថាមពល​ស្រុក​កៀនស្វាយ បានដឹង​យ៉ាងច្បាស់​អំពី​បញ្ហា​នេះ ប៉ុន្តែ​មិន​ចាត់វិធានការ​ណែនាំ​ដល់​ម្ចាស់​ដេប៉ូ​លក់​ខ្សាច់​ឲ្យ​អនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស​តាម​ការកំណត់​របស់​ក្រសួង​រ៉ែ​និង​ថាមពល​នោះទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មោះ ហេង ម្ចាស់​ដេប៉ូ​លក់​ខ្សាច់​ក្នុងភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ប្រហែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាចធ្វើ​អាជីវកម្ម​លក់​ខ្សាច់​ដោយ​គ្មាន​ស្លាក​យីហោ​សម្គាល់ និង​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ក៏ដូចជា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ម្ចាស់​ដេប៉ូ​លក់​ខ្សាច់​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ កំពុង​ធ្វើ​អ្វីៗ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​បំផុត​៕

50804152_829191314080448_4122600607620005888_n

48420511_343799689535149_6772866214055116800_n

51053092_706123089784789_2772762184000733184_n

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com