ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋជាច្រើនគ្រួសារតំណាងអោយពលរដ្ឋក្នុងភូមិព្រៃរកាចំនួន២០៦គ្រួសារបានផ្ទុះការតវ៉ាបិទផ្លូវដោយសារក្រុមហ៊ុនដឹកដីចំនួន២ត្រូវបានបំផ្លាញ

ខេត្តបាត់ដំបង:ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃរកាសង្កាត់អូរម៉ាល់ក្រុងបាត់ដំបងជាច្រើនគ្រួសារតំណាងអោយប្រជាពលរដ្ឋក្នុងភូមិចំនួន២០៦គ្រួសារកាលពីថ្ងៃទី០១ខែមីនាឆ្នាំ២០១៩បានចេញផ្ទះការតវ៉ានិងឈានដល់ការបិទផ្លូវទាំងស្រុងដើម្បីបញ្ឈប់សកម្មភាពក្រុមហ៊ុនដឹកដីលក់ចំនួនពីរគឺក្រុមហ៊ុនរបស់ឈ្មោះ(ឡាំហៃ)​និងក្រុមហ៊ុនឈ្មោះ(សំណាង)​ដែលកំពង់ត្រូវបានបំផ្លាញនិងបង្ករផលប៉ះពាល់ក្នុងការធ្វើដំណើររួមនិងរំខានក្នុងការរស់នៅរបស់ពួកគាត់ជាប្រចាំថ្ងៃ។លោកលឿង.ឡយអាយុ៦៥ឆ្នាំនិងអ្នកស្រីឈឹន.ភឿយជាប្រជាពលរដ្ឋក្នុងចំណោមប្រជាពលរដ្ឋទាំង២០៦គ្រួសារនៅក្នុងភូមិព្រៃរកាបានធ្វើបទសម្ភាន៍សត្រង់ចំណុចកើតហេតុដល់អ្នកសារពត៌មានថាការចេញមកតវ៉ានិងបិទផ្លូវនេះជំហ៊ានដំបូងក្រុមហ៊ុនដែលគ្រប់គ្រងដោយឈ្មួញឈ្មោះ(ឡាំហៃ)​មកសុំការអនុញ្ញាតិពីលោកមេភូមិត្រឹមរយះពេល៦ថ្ងៃតែប៉ុណ្ណោះដើម្បីប្រើប្រាស់ផ្លូវក្នុងភូមិដឹកគ្រឿងច័ក្រចេញចូលក្រោមហេតុផលបកដីស្រែអោយប្រជាពលរដ្ឋធាតុពិតក្រុមហ៊ុនឈ្មោះ(ឡាំហៃ)​នេះបានដឹកអាចម៌ដីលក់យ៉ាងគគ្រឹកគគ្រេងបណ្តាលអោយខូចផ្លូវក្នុងភូមិរហូតជិត១ខែមិនឃើញក្រុមហ៊ុននេះមកជូនដំណឹងដល់អាជ្ញាធរភូមិវិញតាមការសន្យានោះទេថែមទាំងបន្ថែមក្រុមហ៊ុនឈ្មោះ(សំណាង)​១ផ្សេងទៀតក៏បានមកដឹកដីលក់ដែរធ្វើអោយផ្លូវក្នុងភូមិកាន់តែខូចខាតយ៉ាងធ្ងន់ធ្ងររួមនិងផលប៉ះពាល់ដល់ការធ្វើដំណើរទាំងចាស់ទាំងក្មេងជាសិស្សសាលាពិបាកក្នុងការធ្វើដំណើរទៅមកទើបប្រជាពលរដ្ឋឃើញឃើញបែបនេះពួកគាត់សម្រេចចេញតវ៉ានិងបិទផ្លូវតែម្តង។តំណាងពលរដ្ឋដដែលបញ្ជាក់បន្តថាចំពោះផលប៉ះពាល់និងបង្ករការភ័យព្រួយដល់ការរស់នៅរបស់ពួកគាត់ជាប្រចាំថ្ងៃនោះរួមមានអ្នកបើកបរសុទ្ធតែក្មេងៗហើយបើកល្បឿនលឿនព្រោះពួកគេប្រញ៉ាប់ដឹកអោយបានច្រើនជើងទើបបានកម្រៃច្រើនដែលបង្កផលប៉ះពាល់ពីរយ៉ាងទី១ភ័យបារម្មលើកូនៗរបស់ពួកគាត់ធ្វើដំណើរទៅសាលារៀនព្រោះផ្លូវតូចចង្អៀតផងនិងទី២ធូលីដីហុយពាសពេញភូមិពិបាកក្នុងការលក់ដូរតាមមុខផ្ទះរបស់ពួកគាត់រៀងៗខ្លួននិងប៉ះពាល់ធ្ងន់ធ្ងរផ្នែកផ្លូវដង្ហើយទាំងក្មេងចាស់ក្រៅពីនេះផ្លូវត្រូវខូចខាតនិងបង្កសម្លេងរំខានជារៀងរាល់ថ្ងៃខណះដែលពួកគាត់សម្រាកពេលថ្ងៃពីការហត់នឿយប្រកបរបរចិញ្ចឹមគ្រួសារព្រោះការដឹកជញ្ជូនដីរបស់ក្រុមហ៊ុនទាំងពីរខាងលើចាប់ពីព្រលឹមរហូតដល់បព្រលប់ទើបឈប់សម្រាក។ពាក់ព័ន្ធនិងការផ្ទុះកំហឹងតវ៉ារបស់ប្រជាពលរដ្ឋខាងលើលោកស៊ុន.សឿតមេភូមិព្រៃរកាបានអោយដឹងដែរថាការចេញតវ៉ានិងបិទផ្លូវនេះលោកក៏ជាអ្នកចូលរួមជាមួយពលរដ្ឋដែរព្រោះតែក្រុមហ៊ុនចំនួន២ខាងលើបានបំផ្លាញផ្លូវក្នុងភូមិដែលប្រជាពលរដ្ឋខំថែរក្សានិងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដូច្នេះលោកថាពលរដ្ឋជាអ្នកមានសិទ្ធធំជាងរូបលោកទើបលោកទទួលស្គាល់និងចូលរួមជាមួយពលរដ្ឋក្នុងការតវ៉ានេះណាមួយក្រុមហ៊ុនខាងលើមិនគោរពតាមការសន្យាជាមួយលោកជាអាជ្ញាធរផងម្យ៉ាងទៀតកុំអោយពលរដ្ឋសង្ស័យថាលោកបានឃុបឃិតជាមួយឈ្មួញដើម្បីតែផលប្រយោជន៍បង្កផលប៉ះពាល់ដល់ពួកគាត់ទើបបណ្តោយអោយក្រុមឈ្មួញបំផ្លាញផ្លូវបែបនេះ។លោកមេភូមិបន្តថាផ្លូវ១ខ្សែដែលឈ្មួញខាងលើបានបំផ្លាញនេះប្រជាពលរដ្ឋប្រើប្រាស់មានចំនួន២០៦គ្រួសារទូទាំងភូមិព្រៃរកានិងមហាជនផ្សេងទៀតក៏តែងធ្វើដំណើរទៅមកលើផ្លូវនេះដែរហើយផ្លូវ១ខ្សែដែលរងការខូចខាតនេះដែរមានប្រវែងជាង៥០០ម៉ែត្រ។ឆ្លើតបនិងបញ្ហាខាងលើលោកអ៊ាណ.មាឃប្រធានមន្ទីររ៉ែនិងឋាមពលខេត្តបានអោយកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី០២ខែមីនានេះថាចំពោះបញ្ហានេះលោកនិងពិនិត្យបន្ថែមលើក្រុមហ៊ុនដែលបង្កផលប៉ះពាល់ដោយគ្មានដំណោះស្រាយណាមួយជាមួយពលរដ្ឋក្នុងមូលដ្ឋានបើទោះបីក្រុមហ៊ុនខាងលើមានអាជ្ញាប័ណ្ឌអាជីវកម្មពីថ្នាក់ខេត្តក៏ដោយចុះរឿងបង្កផលប៉ះពាល់គឺជារឿងដោយឡែកគួម្ចាស់ក្រុមហ៊ុនត្រូវគិតគួជាមួយពលរដ្ឋម្យ៉ាងទៀតលោកបានផ្តល់យោបល់ចំពោះអាជ្ញាធរមូលដ្ឋានផងដែរដូចជាលោកភូមិមេឃុំឬចៅសង្កាត់និងអភិបាលស្រុកពួកគាត់ទាំងអស់នេះមានសិទ្ធដើម្បីទប់ស្កាត់ជាមួយក្រុមហ៊ុនដឹកដីទាំងឡាយណាដែលបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋអាជ្ញាធរមានសិទ្ធសុំពិនិត្យឯកសារច្បាប់បានហើយរាយការណ៍មកខាងមន្ទីរទើបជាការល្អនិងគ្រប់ជ្រុងជ្រោយទាំងអស់គ្នាខណះដែលកម្លាំងមន្ត្រីមន្ទីរមានកាឆកល្វេងលើករណីនេះក្នុងកាល:ទេស:ណាមួយ៕សៅ​ សារិទ្ធ

IMG_20190302_160118_064

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com