ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

គ្រាន់តែបង្កេីតសហជីពត្រូវបានលោកថៅកែ​ ឈីម៉ីង​ស៊ីន​​ មានខ្នងបង្អែកអ្នកធំ​ បានបណ្តាញចេញពីការងារយ៉ាងអយុត្តិធម៌និងថែមទាំងប្តឹងកម្មករ៧នាក់ទៅតុលាការ

កណ្ដាល​ ៖​ ថ្មីៗនេះមានកម្មករ​ កម្មការិនីជាថ្នាក់ដឹកនាំសហជីពបម្រើការនៅក្រុមហ៊ុន ឈីម៉ីង​ស៊ីន​ ហ្វេកធេីរីឯ.ក​ ដែលមានទីតាំងស្ថិតនៅភូមិទួលក្រសាំង​ ឃុំរកាខ្ពស់​ ស្រុកស្អាង​ ខេត្តកណ្តាល​ បានដាក់លិខិតមួយច្បាប់ជូនលោកអ៊ិត​ សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីសុំធ្វើឧបាស្រ័យ(ទំនាក់ទំនង)លើករណីថៅកែរោងចក្រខាងលើដែលបានធ្វើទុកបុកម្នេញគំរាមកំហែងរើសអើងនិងបណ្ដេញថ្នាក់ដឹកនាំសហជីពសម្លេងយុវជនខ្មែរចេញពីការងារព្រមទាំងប្ដឹងទៅលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាលពីបទ​ ញុះញង់ឱ្យកម្មករ​ កម្មការិនីធ្វើកូដកម្ម​ បង្កចលាចលនៅក្នុងរោងចក្រដែលធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មរបស់រោងចក្រ។

IMG_20190608_122742_307
​ បន្ទាប់មកលោកមឿន​ យឿនតំណាងសហជីពប្រចាំក្រុមហ៊ុន ឈីម៉ីង​ស៊ីន​ ជាតំណាងបានបំភ្លឺទៅលោកប្រធានតុលាការខេត្តកណ្តាលកាលពីថ្ងៃទី១៥មីនាឆ្នាំ២០១៩​ តាមដីកាកោះរបស់តុលាការ​ ហេីយកម្មករក៏បានទៅតាមដីកាកោះរបស់តុលាការ។ ក្រោយមកទៀតខាងតុលាការបានចេញដីកាដោយប្តូរពាក្យសរសេរពីដីកាកោះ​ មកជាដីកាឱ្យចូលខ្លួនគឺ២នាក់ឱ្យចូលខ្លួននៅថ្ងៃទី៥មិថុនាឆ្នាំ២០១៩និង២នាក់ទៀតបានឱ្យចូលខ្លួននៅថ្ងៃទី១០មិថុនាឆ្នាំ២០១៩។ ខណៈពេលពេលកម្មករទៅចូលខ្លួនតាមដីកានៅថ្ងៃទី៥មិថុនា​ បែរជាមន្ត្រីខាងតុលាការជាប់រវល់សុំលេីកទៅថ្ងៃទី៦មិថុនា​ ហេីយប្រាប់កម្មករថា​ ទៅផ្ទះវិញចុះចាំមានដីកាលេីកក្រោយចាំចូលខ្លួន​ ។
​ លោកមឿន​ យឿន​ បានធ្វេីលិខិតបំភ្លឺជូនលោកប្រធានតុលាការថា​ យោងតាមច្បាប់ស្ដីពីការងារច្បាប់ស្ដីពីសហជីពកំណត់ហេតុស្ដីពីកិច្ចប្រជុំបង្កើតសហជីពសម្លេងយុវជនខ្មែរនៃក្រុមហ៊ុនឈីម៉ីង​ស៊ីន ចុះថ្ងៃទី ២៣មករាឆ្នាំ២០១៩, លិខិតជូនដំណឹងស្តីពីសមាសភាពថ្នាក់ដឹកនាំសហជីពសម្លេងយុវជនខ្មែរចុះថ្ងៃទី២៣មករាឆ្នាំ ២០១៩ជារាយនាមសមាជិកចូលរួមបោះឆ្នោតបង្កើតសហជីពសម្លេងយុវជនខ្មែរប្រចាំរោងចក្រថ្ងៃទី ២៣មករាឆ្នាំ២០១៩។

IMG_20190608_122737_529

 

 

 

 

IMG_20190608_122734_879
​ លោកមឿន​ យឿន បន្តថា​​ ក្រុមកម្មករបានយកឯកសារជូនដំណឹងសី្តពីលទ្ធផលបោះឆ្នោតជូនក្រុមហ៊ុនប៉ុន្តែត្រូវបានសន្តិសុខខាងក្រុមហ៊ុនបដិសេធមិនទទួលយកដើម្បីឱ្យស្របទៅតាមនីតិវិធីច្បាប់។ នៅថ្ងៃដដែលនោះពួកគាត់ក៏បានយកឯកសារផ្ញើតាមប្រៃសណីយ៍ជូនទៅក្រុមហ៊ុននៅថ្ងៃទី ១៨មករាឆ្នាំ២០១៩ ,កម្មករបានយកឯកសារជូនដំណឹងជូនទៅមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល,អង្គការអន្តជាតិខាងការងារ(ILO)និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ដើម្បីជូនជ្រាបហើយនៅថ្ងៃដដែលនោះក្រុមសហជីពក៏បានយកសំណុំឯកសារទាំងស្រុងសុំចុះបញ្ជីសហជីពនៅមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចាប់តាំងពីក្រុមហ៊ុនបានដឹងថាក្រុមពួកគាត់បង្កើតសហជីពសម្លេងយុវជនខ្មែរនៅប្រចាំរោងចក្រខាងក្រុមហ៊ុនបានធ្វើទុកបុកម្នេញនិងគំរាមកំហែងជាប្រចាំ។
​ កម្មករ​ កម្មការិនីទាំង៧ នាក់ដែលរងនូវបណ្តឹងពីលោកថៅកែរោងចក្រ​ រួមមានទី១-ឈ្មោះមឿងយឿនភេទប្រុសអាយុ៣០ឆ្នាំអត្តលេខ QS23.003 ប្រធានសហជីពសម្លេងយុវជនខ្មែរប្រចាំរោងចក្រ,​ ទី២-ឈ្មោះហួន ស្រីលីស​ ភេទស្រីអាយុ៣០ឆ្នាំអត្តលេខ 800 828 នៅផ្នែកដេរ​ ជាអនុប្រធានសហជីពសម្លេងយុវជនខ្មែរ,ទី ៣-ឈ្មោះអ៊ុន​ ធារ៉ុង​ ភេទប្រុសអាយុ​ ២១ឆ្នាំអត្តលេខ 800 987 ផ្នែកដេរជាលេខាធិការសហជីពសម្លេងយុវជនខ្មែរ,ទី៤-ឈ្មោះថុល​ ធីមភេទស្រីអាយុ៣១ឆ្នាំ​ អត្តលេខ 800 628 ផ្នែកដេរជាហិរញ្ញិកសហជីពសម្លេងយុវជនខ្មែរ,ទី៥- ឈ្មោះប៉ែតហឿនភេទស្រីអាយុ២៩ឆ្នាំ​ អត្តលេខ 800 097 ផ្នែកដេរ​ ជាគណៈកម្មការសហជីពសម្លែងយុវជនខ្មែរ,ទី៦- ឈ្មោះសែលសុផលភេទប្រុសអាយុ៣៤ឆ្នាំ​ អត្តលេខ QD3.075 ផ្នែកQD3 ជាគណៈកម្មការសហជីពសម្លេងយុវជនខ្មែរនិងទី៧-ឈ្មោះ ស៊ាន​ សុខលីភេទស្រី​ អាយុ២៩ឆ្នាំ​ អត្ថលេខ 800 810ផ្នែកដេរ ជាគណៈកម្មការសហជីពសម្លេងយុវជនខ្មែរ។

IMG_20190608_122732_486

IMG_20190608_122728_778
​ ក្រោយមក ក្រុមសហជីពទាំង៧នាក់បានស្នេីសុំដល់លោករដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជ្រាបថាបន្ទាប់ពីពួកគាត់​ បានបោះឆ្នោតបង្កើតសហជីពសម្លេងយុវជនខ្មែរកាលពីថ្ងៃទី ២៣ខែមករាឆ្នាំ២០១៩ មកក្រុមហ៊ុនបានហៅពួកគាត់ទាំងអស់គ្នាទៅធ្វើទុកបុកម្នេញប្ដូរតួនាទីការងារពីកម្មករផ្នែកជំនាញផ្សេងៗដូចជាជំនាញដេរ,ជំនាញតុកាត់ឱ្យទៅធ្វើជាកម្មករផ្នែកអនាម័យនិងគំរាមកំហែងឱ្យពួកគាត់លាឈប់ពីសហជីព,ហាមមិនឱ្យពួកគាត់ចូលរួមក្នុងចលនាសហជីព​ ជាដាច់ខាត។
​ លិខិតរបស់កម្មកបញ្ជាក់ថា ក្រុមហ៊ុនបានធ្វើទុកបុកម្នេញគ្រប់រូបភាពនិងបានបណ្តេញចេញពីការងារដែលពួកគាត់គ្មានកំហុសសោះ។ លើសពីនេះទៀតក្រោយពេលក្រុមហ៊ុនបានបណ្តេញនិងបញ្ឈប់ពួកគាត់ទាំងអស់គ្នារួចមកក្រុមហ៊ុនបានយករូបថតរបស់ពួកគាត់មកបិទនៅច្រកចេញចូលរបស់ក្រុមហ៊ុននិងបរិវេណអគារដោយបដិសេធថា​ ពួកគាត់មិនមែនជាកម្មករកម្មការិនីបម្រើការងារនៅក្រុមហ៊ុននេះទៀតទេ។

​ ទង្វេីនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសរបស់ពួកគាត់ក្នុងករណីវិវាទនៃការបញ្ឈប់ពីការងារបាននិងកំពុងដំណើរការដោះស្រាយតាមនីតិវិធីច្បាប់ស្ដីពីការងារមិនទាន់ចប់ផងស្រាប់តែនៅថ្ងៃទី ៤កុម្ភៈឆ្នាំ ២០១៩ តែក្រុមហ៊ុនបានប្ដឹងពួកគាត់ទាំងអស់គ្នានិងសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ​ ទៅព្រះរាជអាជ្ញា​ អមអយ្យការសាលាដំបូងខេត្តកណ្ដាលដោយចោទប្រកាន់ពីបទញុះញង់កម្មករកម្មការិនី​ ឱ្យធ្វើកូដកម្មនិងមានចេតនាបង្កចលាចលនៅក្នុងរោងចក្រដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពលផលិតកម្មរបស់រោងចក្រដែលផ្ទុយពីសកម្មភាពពិតរបស់ពួកគាត់​ ដែលជាជនរងគ្រោះត្រូវថៅកែក្រុមហ៊ុនបណ្ដេញចេញពីការងារហើយមកប្ដឹងទៅតុលាការថែមទៀត។
​ សកម្មភាពរបស់ថៅកែក្រុមហ៊ុន ទាំងអស់ខាងលើបញ្ជាក់ថាថៅកែរូបនេះគឺបានប្រព្រឹត្តផ្ទុយនឹងអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាលលោកតែងតែគិតគូរពីសុខទុក្ខនិងសុវត្ថិភាពការងាររបស់កម្មករនិយោជិតនៅទូទាំងប្រទេស។ ពួកគាត់សូមដល់លោករដ្ឋមន្ត្រីមេត្តាជួយអន្តរាគមន៍ទៅលោកថៅកែក្រុមហ៊ុនឈីម៉ីង​ស៊ីន​ ដកពាក្យបណ្ដឹងនៅលោកព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកណ្ដាល​ ហេីយទទួលយកពួកគាត់ទាំងអស់គ្នាចូលធ្វើការវិញព្រមទាំងសងប្រាក់ឈ្នួលនិងប្រាក់ចំណាយផ្សេងៗតាមច្បាប់ស្ដីពីការងារដល់ពួកគាត់ដោយក្តីអនុគ្រោះ៕
IMG_20190608_122714_865

IMG_20190608_122717_787

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com