ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

រណ្តៅដីខ្នាតយក្សលើសទំហំនៃច្បាប់ របស់លោក ម៉ៅ សុផល នៅជួរកងអង្គរក្ស ធ្វើមន្រ្តីពាក់ព័ន្ធ រួញដូចកូនមាន់ធ្លាក់ទឹក ?

ចេញផ្សាយដោយគេហទំព័រ ព្រះនរាយណ៍ ថ្ងៃទី 21-06-2019 ការិយាល័យលេខ 017 45 27 36

ខេត្តកណ្តាល ៖ ដោយខ្លាចអំណាចរបស់ថៅកែអាជីវកម្មទឹកស្អាតនៅឃុំសៀមរាម ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានថៅកែឈ្មោះ ម៉ៅ សុផល ធ្វើអោយ មន្រ្តីពាក់ព័ន្ធមួយចំនួនរួមមាន ក្រសួងរ៉ែ និង ថាមពល-ក្រសួងឧស្សាហ៍កម្ម និង សិប្បកម្ម -ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរួញដូចកូនមាន់ធ្លាក់ ដោយធ្វើមិនដឹង មិនលឺ ពីការជីកដីយកទៅលក់ យ៉ាងអាណាធិបត្យ រហូតមានទំហំធំ និង ជ្រៅមហិមា ។អ្នកដែលរកស៊ីជីកដី លក់ដូចគ្នា សសើរមិនដាច់ពីមាត់ថា គេអាចធ្វើបាន ខ្លាំងផស់គេហើយ នេះមកពីគេមានខ្សែ ទុយោធំៗ ធ្វើអ្វីៗ មិនចេះខុសនោះឡើយ ។
ប្រភពបានបង្ហើបមកថា លោក ម៉ៅ សុផល ជាមន្រ្តីជាន់ខ្ពស់នៅជួរកងអង្គរក្ស ។ហើយគេស្គាល់ប៉ាហៀង- ប៉ាហៀង ស្និតបំផុត ?
ទោះជាស្គាល់ រឺ យកអំណាចធំប៉ុណ្ណា មកធ្វើអ្វីដែលហៅថា ខុសច្បាប់ នោះ។សម្តេចនាយករដ្ឋមន្រ្តី មិនទុកធ្វើម៉ាំ អីទៀតនោះដែរ ។ ព្រោះថា រណ្តៅដីខ្នាតយក្ស របស់លោក ម៉ៅ សុផល នេះបានបង្កបញ្ហាជាច្រើនដល់ប្រជាពលរដ្ឋរស់នៅក្បែរផ្លូវចេញ- ចូល ដែលក្រុមឡាននេះ បានងើបដឹក ចាប់ពីម៉ោង ៤ភ្លឺ រហូតដល់ម៉ោង ៩ យប់។ឡានរបស់ពួកគេភាគច្រើនមិនមានស្លាកលេខ រឺ មានតែពីមុខ ពីក្រោយអត់ ។នេះគេហៅថា អាណាធិតេយ្យ មិនយល់ដល់អារម្មណ៏ប្រជាជន ក៏ដូចផ្លូវជាលេខ២ រួមនឹងស្ពាន មួយចំនួន បានបាក់ស្រុត ជាច្រើនកន្លែង ។
មួយវិញទៀតរណ្តៅដីនេះ បានផលប៉ះពាល់ ដល់ដីស្រែ អ្នកជិតខាង ដែលធ្វើអោយប្រជាជនបង្ខំចិត្ត លក់ទៅអោយថៅកែនេះ ក្នុងតំលៃ ថោក ហៅមិនលឺ ។
ប្រភពស្និតនឹងក្រសួងរ៉ែ និង ថាមពល បានបង្ហើបថា កាលពី ៣ ទៅ ៤ ខែមុន ខាងក្រសួងពាក់ព័ន្ធបានចុះទៅពិនិត្យ នឹងបានផាកពិន័យ អោយបង់ពន្ធជូនរដ្ឋ រហូតដល់ខ្ទង់លានដុល្លា ឯណោះ ។ តែមិនដឹងថា គេបង់របៀបណា ទើបថៅកែដ៏មានអំណាចនេះ មានលទ្ធភាព ជីកបន្ត យ៉ាងហ៊ឺហារ យ៉ាងនេះ ?
តាមសំដី លោក ហេង ចាន់ធួន រដ្ឋលេខធិការ ក្រសួងរ៉ែ និង ថាមពល បានបញ្ជាក់ថា រណ្តៅដី លោក ម៉ៅ សុផល នេះមានច្បាប់អាជីវកម្មទឹកស្អាត ពីក្រសួងឧស្សាហ៍កម្ម និង សិប្បកម្ម ។ ដូច្នេះក្រសួង រ៉ែ និង ថាមពល មានលទ្ធភាពត្រឹមតែ រាយការណ៍ ទៅក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ប្រសិនបើ លោក ម៉ៅ សុផល ជីកដី យកទៅលក់ ។ លោកបន្តថា ដោយសារវាជាន់ដែនសមត្ថកិច្ចគ្នា ដូច្នេះក្រសួងរ៉ែ និង ថាមពល មិនអាចចេញច្បាប់អោយគាត់នោះទេ ។
ដោយឡែក សំរាប់ចំងល់ ប្រជាពលរដ្ឋ ឯណោះ វិញបានសួរ ទៅក្រសួង ពាក់ព័ន្ធថា តើបានចេញច្បាប់អោយ លោក ម៉ៅ សុផល ជីកអាងស្តុកទឹកដើម្បីផលិតទឹកស្អាត មានទំហំប៉ុន្មាន និង ជំរៅ ប៉ុន្មាន ? ចុះបើ លោក ម៉ៅ សុផល ធ្វើហួស កំរិតនៃច្បាប់ តើត្រូវមានវិធានការណ៍ច្បាស់លាស់ យ៉ាងដូចម្តេច ?រឺ មួយត្រូវរ៉ូវ គ្នា ជាប្រព័ន្ធ រួចទៅហើយ ?៕

IMG_20190621_095114_054

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com